ភាគទី19

22 1 0
                                    

«គ្រាន់តែប្រាប់មកយើងឈប់ញ៉ោះហើយ»គ័នស៊ីដើរបណ្ដើរនិយាយទៅកាន់ហូសុកបណ្ដើរ ហូសុកជាមនុស្សឆាប់បង្ហាញអារម្មណ៍ចេញក្រៅដូច្នេះអ្នកណាក៏មើលដឹងដែរថាគេមានរឿងអ្វី។
«ក៏បាន... ខ្ញុំពិតជាអន់ចិត្តជាមួយព្រះអង្គណាស់»មកដល់ចំណុចនេះហូសុកចង់តែយំស្រែកទេ គេមិនអាចទ្រាំទ្រជាមួយការប្រងើយកណ្តើយរបស់ណាមជុនបាននោះទេ។
«រឿងអ្វី?»
«បងគិតមើលទៅ ទ្រង់ទៅកាន់ក្រុងទាំងមូលកុំថាឡើយពាក្យសូម្បីតែមុខខ្ញុំក៏ទ្រង់មិនទាំងទតផង តើអ្នកណាមិនអន់ចិត្តនោះ?»ហូសុកនិយាយទាំងលើកដៃច្រងេងច្រងាងបង្ហាញប្រាប់ទៅគ័នស៊ីថាគេអន់ចិត្តជាមួយរឿងនេះ។
«អន់ចិត្តជាមួយរឿងនេះពិតមែន? អ្ហឹស...»គ័នស៊ីសើចបន្តិចហាក់អស់សំណើចជាមួយនឹងចរិកដ៏គួរឲ្យស្រឡាញ់របស់ហូសុក។
«បងសើចអ្វី? ខ្ញុំគ្មានរឿងដែលត្រូវអន់ចិត្តក្រៅពីរឿង
នេះនោះទេ»ហូសុកបន្តរពេបមាត់ដាក់គ័នស៊ីគេពិតជាអន់ចិត្តខ្លាំងណាស់ ចង់តែសួរទៅកាន់ទ្រង់ថាគេធ្វើខុសអ្វីនោះទេ។
«ព្រះអង្គប្រាកដជាមានហេតុផលហើយ កុំអន់ចិត្តនឹង
ទ្រង់អី»គ័នស៊ីនិយាយទៅកាន់ហូសុកដោយទឹកមុខស្មើរធេងនាងក៏មិនដឹងថាហេតុអ្វីទ្រង់ធ្វើបែបនេះដាក់ហូសុករបស់នាងដែរ គ្រាន់តែគិតថាព្រះអង្គប្រាកដជាមានហេតុផលទើបធ្វើបែបនេះ។
«ហេតុអ្វីព្រះអង្គមិនទូលមកកាន់ខ្ញុំត្រង់ៗមក? ខ្ញុំពិតជាមិនអាចទ្រាំនឹងទង្វើបែបនេះបានទេ»មនុស្សធ្លាប់តែនៅក្បែរគ្នាគ្រប់ពេលឥឡូវបែរជាស្ដីមិនខ្វាយខ្វល់បែបនេះគេពិតជាទ្រាំមិនបានពិតមែន។
«ចាំពេលព្រះអង្គយាងមកវិញឯងទៅសួរទ្រង់ទៅ»គ័នស៊ីក៏មិនដឹងថាជួយដោះស្រាយគេបែបណាដែរ បើគេអន្ទះសារដូចជាមាន់រកពងបែបនេះ។
«អ្ហា...»ទឹកមុខរកយំរបស់ហូសុកបានបង្ហាញឲ្យគ័នស៊ីឃើញភ្លាមៗ ហេតុអ្វីក្មេងនេះពូកែអន់ចិត្តយ៉ាងនេះ?
«អា៎...យប់ស្អែកទៅបុណ្យសែនលោកខែនៅរាជធានីឬទេ?»
«ព្រះអង្គជីនបានបបួលរួចហើយបើបងចង់ទៅ ទៅជាមួយខ្ញុំនិងទ្រង់ទៅ»ហូសុកទើបតែនឹកឃើញថាជីនបានបបួលគេទៅដើរលេងក្នុងបុណ្យសែនលោកខែនៅស្អែកនេះ។
«បែបនេះមែនទេ? ព្រះអង្គយាងចេញមិនទាន់ផុតផងមានគេបបួលទៅដើរលេងហើយ»គ័នស៊ីចូលទៅជិតហូសុកនិងញញឹមញ៉ោះទៅកាន់គេម្ដងទៀត។
«ក៏...អាចបដិសេដនឹងទ្រង់បានទេ? ប្រាកដជាអត់ហើយបងកុំនិយាយធ្វើដូចមិនស្គាល់ព្រះអង្គអី»
«លលេងនឹងឯងទេ»ក្មេងកំពុងតែពូកែអន់ចិត្តផងបងនិយាយបែបនេះឈរយំមិនខានទេ។
«បងទៅជាមួយខ្ញុំទេ?»ហូសុកសួរទៅកាន់គ័នស៊ីដែលនៅឈរចំពោះមុខ គេក៏ចង់ឲ្យនាងទៅជាមួយគេដែរបានជាគ្នាផង។
«គិតថាមិនទៅទេ»ចម្លើយខ្លីៗរបស់គ័នស៊ីធ្វើឲ្យហូសុកទម្លាក់មុខចុះភ្លាមៗ តើឲ្យនាងទៅបានយ៉ាងម៉េច? ទៅជាមួយនឹងបងស្ដេចបែបនេះឬ? នាងមិនអាចទេ។
«បងគ័នស៊ីទៅ ទៅណា ចាំខ្ញុំទៅសុំព្រះអង្គជីនឲ្យ»ហូសុកចូលទៅចាប់ដៃគ័នស៊ីយោកចុះយោកឡើងធ្វើដូចជាក្មេងដែលកំពុងតែសុំលុយពីម្ដាយ។
«ទេ!»នាងនៅតែបដិសេដនឹងគេ នាងមិនអាចទៅពិតមែនវាពិបាករៀបឬកខ្លាំងណាស់ដែលទៅដើរលេងជាមួយនឹងពួកខ្សែរាជវង្សបែបនេះ។
«ទៅៗ ខ្ញុំសូមអង្វរណា»ហូូសុកនៅតែតាមអង្វរនាងទោះនាងខំព្យាយាមដលរគេចចេញពីគេក៏ដោយ ក្មេងនេះពិតជាមិនយល់ការពិតមែន។
«អឺ...ទៅក៏បានដែរ»ដោយធុញទ្រាន់នឹងហូសុកតាមអង្វរខ្លាំងពេកនាងក៏ឆ្លើយយល់ព្រមនឹងហូសុក ធ្វើឲ្យនាយល្អិតម្នាក់នេះឈរញញឹមញញែមតែម្នាក់ឯងដែលខុសពីគ័នស៊ីឈរចងចិញ្ចើមដាក់គេ។
«ខ្ញុំទៅសុំព្រះអង្គជីនសិនហើយ បាយ...»និយាយចប់ហូសុកក៏រត់សម្ដៅទៅកាន់ដំណាក់ព្រះអង្គជីនដែលធ្វើឲ្យគ័នស៊ីឈរហួសចិត្តនឹងគេជាខ្លាំង។
ហូសុកដើរផងច្រៀងផងហាក់ដូចជាសប្បាយចិត្តច្រើនខុសពីពេលអម្បាញមិញ គេបានដើេលងជាមួយព្រអង្គជីនជាពិសេសគឺគ័នស៊ីដែលជាបងស្រីមិនជាប់សាច់ឈាមនឹងគ្នាទាល់តែសោះ។
«ព្រះអង្គ...»ហូសុកដើរមកដល់ភ្លាមក៏ឧទានហៅជីន
ថ្នមៗល្មមឲ្យអ្នកខាងក្នុងស្ដាប់ឮបានដោយមិនចាំបាច់ប្រើសម្លេងខ្លាំង។
«ជាអ្នកណា?»សម្លេងគ្រលៗរបស់ជីនបានទូលសួរ
មកកាន់អ្នកដែលនៅខាងក្រៅយ៉ាងត្រជាក់ស្រេបគ្រាន់
តែស្ដាប់ក៏ព្រឺឆ្អឹងខ្នងដែរ។
«ជាខ្ញុំម្ចាស់ ហូសុក»ហូសុកឆ្លលយនឹងទ្រង់ដោយសម្លេងញ័រៗព្រោះថាព្រះអង្គគួរឲ្យខ្លាចជាម្ចាស់ប្អូនរបស់
ទ្រង់ថែមទេទៀត។
«ចូលមកក្នុងមក»ចុងក្រោយទ្រង់ក៏រៀងបន្ថយភាពត្រ
ជាក់របស់ទ្រង់និងអនុញ្ញាតឲ្យរាងតូចចូលក្នុងដោយមិន
ស្ទាក់ស្ទើរសូម្បីបន្តិច។
«ក្រាបថ្វាយបង្គព្រះអង្គ»ហូសុកចូលទៅអង្គុយទល់មុខ
ទ្រង់និងថ្វាយបង្គំដោយចិត្តស្មោះត្រង់ដែលគេមានចំពោះទ្រង់។
«មានការអ្វីមែនទេ?»ព្រះអង្គបានដកជក់ចេញពីក្រដាសមកទុកមួយអន្លើរនិងសួរទៅកាន់នាយតូចដែលកំពុងធ្វើមុខអេះអុញ។
«គឺ...ខ្ញុំម្ចាស់...»ហូសុកស្ទាក់ស្ទើរនៅក្នុងចិត្តជាខ្លាំងអម្បាញមិញដូចជាក្លាហានខ្លាំងណាស់តែពេលបានឃើញមុខទ្រង់គេមិនដឹងថាគួរនិយាយអ្វីបន្តរឡើយ។
«មានអីក៏និយាយមក កុំអេះអុញបែបនេះអី»ព្រះអង្គបាន
បញ្ចេញស្នាមញញឹមទៅកាន់ហូសុកនិងហាក់អស់សំណើច
នឹងក្មេងម្នាក់នេះជាខ្លាំង។
«ខ្ញុំម្ចាស់មកសុំការអនុញ្ញាតដើម្បីឲ្យបងគ័នស៊ីទៅជាមួយនៅថ្ងៃបុណ្យសែនលោកខែ តើបានដែរទេព្រះអង្គ?»ហូសុកធ្វើទឹកមុខកំសត់ដាក់ទ្រង់តែមើលទៅវាគួរឲ្យអស់សំណើចទៅវិញនោះទេ។
«តាមតែចិត្តឯងទៅអាល្អិត»តើទ្រង់អាចប្រកែកនឹងគេបានដែរទឬទេ? ប្រាកដជាមិនអាចទៅហើយបើទ្រង់តាមចិត្តគេបែបនេះនោះ។
«ខ្ញុំម្ចាស់សូមអរព្រះគុណព្រះអង្គ»ហូូសុកចាប់ផ្ដើមរំភើប
និងអោនគោរទ្រង់ម្ដងទៀតដែលព្រមអនុញ្ញាតបែបនេះ។
«មែនហើយ នេះឯងយកទៅទុកស្លៀកវានៅយប់ថ្ងៃស្អែក»ជីនបានលើកប្រអប់មួយប្រគល់ឲ្យហូសុកដោយក្នុងនោះមានឈុតដ៏ស្រស់ស្អាតមួយសម្រាប់គេ។
«ខ្ញុំម្ចាស់ត្រឹមតែជាអ្នកបម្រើ ខ្ញុំម្ចាស់មិនអាចទទួលយក
បានទេ»ហូសុកបានបដិសេធយ៉ាងលឿនព្រោះឈុតនេះវាពិតជាស្អាតហើយថែមទាំងស្ថិតក្នុងឋានៈខ្ពស់ទៀតផង។
«ឯងហ៊ានបដិសេធនឹងយើងផងឬ?»
«ខ្ញុំម្ចាស់មិនហ៊ាននោះទេប៉ុន្តែខ្ញុំម្ចាស់ពិតជាមិនអាចទទួលយកពិតមែន សូមព្រះអង្គមេត្តាយល់»ហូសុកប្រញ៉ាប់អោនក្បាលយ៉ាងលឿនព្រោះខ្លាចថាទ្រង់ខ្ញាល់នឹងខ្លួន។
«ទទួលយកវាទៅនេះជាបញ្ជារ»បើឲ្យគេស្រួលៗគេប្រាកដជាមិនព្រមទទួលឡើយ មានតែធ្វើអ្វីដែលខ្លួនមានសិទ្ធប៉ុណ្ណោះ។
«សូមអរព្រះគុណព្រះអង្គ»ហូសុកមានតែលើកដៃទទួល
យកទាំងបង្ខំចិត្តប៉ុណ្ណោះពេលខ្លះទ្រង់តែងតែធ្វើបែបនេះ
ដាក់គេនៅពេលដែលគេបដិសេធអ្វីមួយ។
«អស់អីហើយមែនទេ? អាចចេញទៅវិញបាន»
«ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំលាព្រះអង្គ»ហូសុកបានអោនក្បាលស្ទើរតែដល់ដៃនិងលាទ្រង់ចេញទៅវិញដោយទឹកស្រស់បស់។
«អឹម...»ព្រះអង្គបានត្រឹមតែងក់ព្រះសិរនិងទតមើលដំណើររបស់ហូសុកដែលកំពុងតែចាកចេញទៅវិញ។

ព្រោះតែស្រឡាញ់Where stories live. Discover now