រយៈពេលមិនយូរប៉ុន្មានក៏ឈានទៅដល់ពេលថ្ងៃត្រង់ជាពេលដែលគ្រប់គ្នាត្រូវទទួលទានអារហារថ្ងៃត្រង់។ណាមជុនទ្រង់ក៏ត្រូវសោយក្រយារផងដែរក៏ប៉ុន្តែក្មេងតូច
ហូសុកនៅមិនទាន់ភ្ញាក់ពីគេងនូវឡើយទេ។«ព្រះអង្គដល់ពេលសោយក្រយារហើយ ខ្ញុំម្ចាស់បានយកមកថ្វាយព្រះអង្គហើយ»អ្នកបម្រើរបស់ព្រះអង្គបាននាំយកនូវក្រយារជាច្រើនមកថ្វាយទ្រង់ដោយមិនបានចាប់អារម្មណ៍ថាក្នុងនោះមានហូសុកផងដែរ។
«ស៊ូត! ទុកទីនេះហើយរួចចេញទៅវិញទៅ»ព្រះអង្គបានលើកម្រាមដៃដាក់លើបបូរមាត់របស់ទ្រង់បញ្ជាក់ថាឲ្យពួកគេស្ងាត់ព្រោះទ្រង់មិនចង់រំខានទៅដល់ដំណេករបស់ហូសុក។
«សូមព្រះរាជទានទោសព្រះអង្គ ខ្ញុំម្ចាស់រៀបចំរួចនឹងចាក
ចេញទៅវិញ»អ្នកបម្រើទាំងនោះបាននាំគ្នារៀបចំក្រយារ
លឿនរួចក៏ចាកចេញទៅវិញទាំងអារម្មណ៍ភ័យចំពោះកែវនេត្រាដែលព្រះអង្គបានសម្លឹងកាន់គេ។«ហូសុក! ហូសុក! ភ្ញាក់ឡើងនេះអូនសម្រាកយូរហើយណា»ណាមជុនទ្រង់បានអោនទៅខ្សឹបក្បែរនឹងត្រចៀករបស់ហូសុកដោយសម្លេងថ្នមៗមិនរំខានខ្លាំងដល់ហូសុក។
«អ្ហឹម...»ហូសុកមិនបានភ្ញាក់ពីដំណេកឡើយតែក៏ឈ្មុលខ្លួនកាន់តែចូលចិត្តកាយរបស់ព្រះអង្គថែមទៀត។ទ្រង់ទតឃើញបែបនេះកីអស់សំណើចបន្តិចនិងគ្រឺតជាមួយនឹងហូសុកជាខ្លាំង។
«ហូសុក! ភ្ញាក់ឡើងនេះអូនមិនឃ្លានទេឬ?»ព្រះអង្គបានយកច្រមុះរបស់ទ្រង់ទៅដាក់លើថ្ពាល់របស់ហូសុកនិងញីវាថ្នមៗល្មមឲ្យហូសុកអាចដឹងពីការប៉ះបាន។
«អ្ហឹម...ព្រះអង្គ! ខ្ញុំម្ចាស់សម្រាកយូរដែរទេ?»ហូសុកងើបក្បាលចេញពីក.របស់ព្រះអង្គនិងចោទសួរទ្រង់ពីរយៈពេលដែលគេបានសម្រាក។
«យូរល្មមដែរ ល្មមឲ្យជើងរបស់យើងស្ពឹក»ពិតមែនហើយក៏ព្រោះហូសុកបានអង្គុយលើភ្លៅទ្រង់ដើម្បីសម្រាកពេលក៏យូរក្រែលដែរ។
«ខ្ញុំម្ចាស់សូមព្រះរាជទានទោសព្រះអង្គ»ហូសុកបានក្រោកឈរយ៉ាងលឿននិងអោនក្បាលសូមអភ័យទោសពីទ្រង់ស្ទើរតែក្បាលដល់ដីទៅហើយ។
YOU ARE READING
ព្រោះតែស្រឡាញ់
Romanceគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលអាចធ្វើឲ្យគ្រប់គ្នាខ្វាក់ភ្នែកនិងក្បត់មនសិការរបស់ខ្លួនឯង។ ក្ដីស្រឡាញ់ក៏អាចបញ្ចប់ជីវិតរបស់មនុស្សផងដែរ។ Started : 24/08/2023