«មហេសីចង់បានអ្វីទ្រង់មានព្រះសវនីយមកខ្ញុំអាចធ្វើបានគ្រប់យ៉ាង»ជុងយូញញឹមទៅកាន់មហេសីនៅពេលឮទ្រង់ប្រើសម្ដីស្រទន់មកកាន់ខ្លួនម្ដងទៀត។គេក៏សប្បាយចិត្តព្រោះនាយធ្លាប់នៅជាមួុមហេសីតាំងណីក្មេងដូចទៅនឹងហូសុកនិងព្រះអង្គណាមជុនដូចគ្នា។
«វាមិនទាន់ដល់ពេលនោះទេ ឯងគ្រាន់តែនៅឲ្យស្ងៀមនិងចាំទទួលរាជបញ្ជារពីយើងបានហើយ»ព្រះមហេសីបានចោលស្នាមញញឹមរបស់ទ្រង់ទៅកាន់ជុងយូទាំងកំពុងតែមានព្រះទ័យរំភផបចំពោះរឿងដែលត្រៀមនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
«ខ្ញុំម្ចាស់ស្ដាប់តែរាជបញ្ជាររបស់មហេសីម្នាក់ប៉ុណ្ណោះ»សម្ដីរបស់គេពិតជាធ្វើឲ្យព្រះមហេសប្បាយព្រះទ័យជាខ្លាំងនៅពេលមានគេនៅក្បែរ។ស្ដាប់មើលទៅជុង
យូគឺជាមនុស្សដែលគោរពនិងស្មោះត្រង់ជាមួយអ្នកដែលបានជួយគេពិតមែន។«សត្វឆ្កែវាតែងតែស្មោះត្រង់នឹងម្ចាស់វាដូចជាឯងយ៉ាងអញ្ចឹងជុងយូ»ជុងយូបានងើបមុខសម្លឹងទៅកាន់ព្រះភក្ត្ររបស់ព្រះមហេសីដែលបានប្រដូចគេទៅនឹងសត្វឆ្កែតែខ្លួនក៏គ្មានសិទ្ធតវ៉ាព្រោះទ្រង់ពេលនេះមិនមែនជាអ្នកនាងយូស៊ីរបស់គេទៀតឡើយ។
«ព្រះមហេសីបានក្លាយជាអគ្គមហេសីរបស់ព្រះអង្គទៅហើយតើទ្រង់ចង់បានអ្វីទៀត?»ជុងយូសួរទៅកាន់ទ្រង់ដោយមិនយល់និងមិនអាចស្មានចិត្តទ្រង់ឲ្យត្រូវ។ហេតុអ្វី
អ្នកនាងតូចរបស់គេមិនចេញស្កប់ស្កល់បែបនេះ?«យើងឲ្យឯងមកជួយយើង មិនមែនឲ្យឯងមកសួរនាំបែប
នេះទេ ឯងដូចជាព្រហើនខ្លាំងណាស់ជុងយូ»ព្រះមហេសីបានគំហកខ្លាំងៗទៅកាន់ជុងយូដែលហ៊ានសួរនាំចង់ដឹងច្រើនហួសហេតុ។«សូមទ្រង់រាជទានទោស ខ្ញុំម្ចាស់ច្រឡំថាព្រះមហេសីជាអ្នកនាងតូចរបស់ខ្ញុំម្ចាស់»ជុងយូបានអោនក្បាលសុំអត់ទោសពីព្រះមហេសីនិងបោះសម្ដីស៊កសៀងទៅកាន់
ទ្រង់ដោយមិនខ្លាចក្បាលធ្លាក់ចេញពីស្មាឡើយតែព្រះមហេសីក៏មិនអាចធ្វើបានស្រាប់ទៅហើយ។
YOU ARE READING
ព្រោះតែស្រឡាញ់
Romanceគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលអាចធ្វើឲ្យគ្រប់គ្នាខ្វាក់ភ្នែកនិងក្បត់មនសិការរបស់ខ្លួនឯង។ ក្ដីស្រឡាញ់ក៏អាចបញ្ចប់ជីវិតរបស់មនុស្សផងដែរ។ Started : 24/08/2023