ភាគទី22

24 3 0
                                    

ព្រឹកថ្ងៃថ្មី
សម្លេងសត្វចាបយំចេបៗក្បែរបង្អួចរបស់ព្រះអង្គនាពេល
ព្រឹកព្រោះវាដល់ពេលវេលាដែលគ្រប់គ្នាត្រូវក្រោកដើម្បីធ្វើការរៀងៗខ្លួន សម្លេងទាំងនោះបានធ្វើឲ្យព្រះមហេសីតើនពីផ្ទំដោយយកព្រះហស្តរាវរកព្រះអង្គតែក៏មិនប្រទះទាល់តែសោះទើបធ្វើឥ្យព្រះមហេសីក្រោកមកគង់ដើម្បីសម្រួលព្រះកាយ។
នេត្រាមូលក្រឡង់រេចុះរេឡើងក៏ប្រទះឃើញព្រះកាយធំមាំដែលកំពុងតែផ្ទំដោយមានព្រះហស្តមាំក្រាស់ទ្រចង្ការជាប់មិនរលំទៅណា។មហេសីទតទៅកាន់ព្រះអង្គដោយក្នុងព្រះទ័យ
ហាក់តក់ស្លុតនឹងទង្វើរមួយនេះ។
«ហេតុអ្វីទៅព្រះអង្គ? ខ្ញុំម្ចាស់ជាមហេសីតែមួយអង្គដែល
បានរៀបអភិសេកជាមួយទ្រង់មនុស្សដឹងឮទូទាំងអាណាចក្រ ហេតុអ្វីព្រះអង្គធ្វើបែបនេះដាក់ខ្ញុំម្ចាស់?»ព្រះមហេសីបានសួរទៅកាន់ព្រះអង្គដែលកំពុងតែផ្ទំមិនទាន់តើន ព្រះនាងពិតជាមានព្រះទ័យសោកសៅចំពោះរឿងនេះជាខ្លាំង រិតតែមិនអាចស្គាល់ច្បាស់ពីព្រះអង្គដែលជាព្រះស្វាមីរបស់ទ្រង់។
«ព្រះអង្គតើនឡើង ព្រះអាទិត្យរះហើយ»ព្រះមហេសីបានបង្ហើរសម្លឹងដ៏ពិរោះរបស់ទ្រង់ដាស់ឲ្យព្រះអង្គតើនពីផ្ទំដោយ
មិនហ៊ានបង្ករជាសម្លេងខ្លាំងឡើយ។
«ព្រឹកហើយឬ?»ព្រះអង្គបានបើកនេត្រាថ្នមៗទតទៅកាន់ព្រះភក្រ្តដ័ស្រស់ស្អាតរបស់មហេសីរបស់ទ្រង់រួចក៏រេព្រះនេត្រទៅទតអ្វីផ្សេង។
«ហេតុអ្វីព្រះអង្គមិនផ្ទំនៅលើក្រឡាបន្ទំជាមួយខ្ញុំម្ចាស់?»ព្រះអង្គឮបែបនេះក៏ទតទៅកាន់មហេសីជាមួយកែវនេត្រាដ៏ទទេស្អាតហាក់ដូចជាគ្មានរឿងអ្វីត្រូវបកស្រាយទៅកាន់ព្រះមហេសីឡើយ។
«យើងមិនចង់រំខានការផ្ទំរបស់មហេសីឡើយ»ចម្លើយដែលចេញពីព្រះឱស្ឋ (មាត់) របស់ព្រះអង្គបានធ្វើឲ្យព្រះមហេសីស្ងៀមទ្រឹងរកនឹកពាក្យអ្វីទៅកាន់ព្រះអង្គមិនបានក្រៅពីព្រះទ័យឈឺចុកចាប់ កោតព្រះអង្គអាចមានបន្ទូលបែបនេះទៅរួច។
«ហេតុអ្វីព្រះអង្គមានរាជបន្ទូលបែបនេះ? ខ្ញុំម្ចាស់ជាមហេសីរបស់ទ្រង់ ជាអគ្គមហេសីតែមួយអង្គប៉ុណ្ណោះ»ព្រះមហេសីមានបន្ទូលព្រមទាំងលើកម្រាមដៃមកចង្អុលទ្រូងរបស់ព្រះនាងជាមួយកែវនេត្រាសោកសៅ។
«យើងដឹងថានាងជាមហេសីរបស់យើង តើនាងអាចបង្ខំឲ្យយើងធ្វើរឿងដែលយើងមិនចង់បានដែរទេ?»ព្រះអង្គបានក្រោកឈអស់កម្ពស់និងតបទៅកាន់មហេសីជាមួយនឹងបន្ទូលដ៏ធ្ងន់របស់ទ្រង់។
«ទ្រង់គ្មានបេះដូងទេឬ? សូម្បីតែមហេសីរបស់ទ្រង់ផ្ទាល់ក៏ព្រះអង្គទុកត្រឹមជាអ្នកដទៃដែរ»តើអ្នកណាមិនឈឺចាប់?
ដែលយើងមានឈ្មោះជាប្រពន្ធពេញច្បាប់ប៉ុន្តែបែរក្លាយទៅជាអ្នកដទៃដែលមិនអាចនឹងស្មានដល់។
«ហេតុអ្វីក៏ទ្រង់ទាមទារចង់បានរបស់ទាំងនេះ? កិត្តិយស កេរ្តិ៍ឈ្មោះ យើងបានប្រគល់ឲ្យទ្រង់អស់ហើយ ហេតុអ្វីក៏ព្យាយាមជាមួយរឿងឥតប្រយោជន៍បែបនេះ?»ព្រះអង្គហាក់មិនបានច្រឡោតទៅកាន់មហេសីទ្រង់ឡើយប៉ុន្តែពាក្យទាំងនេះបានចាក់ទម្លុះបេះដូងដ៏ស្រស់ស្អាតរបស់ព្រះមហេសីគ្មានសល់ឡើយ។
«ខ្ញុំម្ចាស់មិនចង់បានរបស់ទាំងនោះទេ ខ្ញុំម្ចាស់ឲ្យព្រះអង្គសព្វព្រះរាជហឬទ័យជាមួយខ្ញុំម្ចាស់»ព្រះមហេសីបានទូលសុំទៅកាន់ព្រះអង្គជាមួយនឹងទឹកព្រះភក្ត្រអង្វរកចំពោះព្រអ័យមេត្តារបស់ព្រះអង្គ។
«ទេ! មិនអាចនោះទេ»ព្រះអង្គបានបដិសេធទៅកាន់ព្រះមហេសីភ្លាមក្ដីស្រឡាញ់របស់ព្រះអង្គមិនអាចចែករំលែកបានឡើយ។
«ដូច្នេះ...ព្រះអង្គអភិសេកជាមួយខ្ញុំម្ចាស់ដើម្បីអ្វី?»ព្រះមហេសីហាក់ច្រឡោតភ្លាមៗបន្ទាប់ពីបានឮចម្លើយបដិសេធរបស់ព្រះអង្គ។
«ទីនេះមិនមែនជារាជវាំងនោះទេ ហើយកុំភ្លេចថាទ្រង់ជាមហេសីរបស់អាណាចក្រនេះ មិនមែនជាអ្នកនាងក្នុងត្រកូល
កាងនោះទេ សូមមេត្តារក្សាតម្លៃជាស្ត្រីគ្រប់លក្មក្ស៍ផង»ព្រះអង្គមានបន្ទូលចប់ក៏យាងចេញក្រៅឆ្ពោះទៅកាន់ទីកន្លែងស្រង់ព្រះកាយ។
«ខ្ញុំម្ចាស់នឹងធ្វើឲ្យព្រះអង្គទ្រង់ជ្រាបថាខ្ញុំម្ចាស់ហ៊ានប៉ុណ្ណា»ព្រះមហេសីឈក្ដាប់ដៃទាំងកំហឹង ទ្រង់មិនបានខ្ញាល់នឹងព្រះអង្គណាមជុនឡើយតែទ្រង់កំពុងតែខ្ញាល់នឹងហូសុកទៅវិញទេ។
«តើព្រះអង្គចង់លាក់បាំងរឿងនេះដល់ពេលណាទៀត?»ព្រះនាងញញឹមទាំងមានអំណួតមកលើខ្លួនឯង ថ្ងៃណាមួយព្រះនាង
នឹងទម្លាយអាថ៌កំបាំងទាំងអស់នេះចេញមកក្រៅមិនខាន។
តើព្រះមហេសីស្គាល់ព្រះអង្គប៉ុណ្ណាទៅ? តើព្រមហេសីដឹងដែរឬទេថាពេលព្រះអង្គក្រោធខ្លាំងទៅជាយ៉ាងណា? គ្មានអ្នកណាស្គាល់ព្រះអង្គឡើយរិតតែធ្វើឲ្យមហេសីពិបាកព្រះកាយទៅវិញទេ។

ព្រោះតែស្រឡាញ់Where stories live. Discover now