ភាគ27

24 2 0
                                    

ព្រោះតែស្រឡាញ៉ ភាគទី២៥

   ដំណាក់ធំ

   នៅក្នុងដំណាក់ធំដែលជាដំណាក់របស់ព្រះអង្គណាមជុនកំពុងតែបើកភ្លើងបំភ្លឺនាពេលរាត្រីនៅក្នុងដំណាក់នោះក៏មានវត្តមានរបស់ព្រះអង្គជីនផងដែរ។ព្រះអង្គទាំងពីរកំពុងតែប្រថាប់សោយទឹកតែជាមួយគ្នាតែក៏មិនទាន់ឃើញថាទ្រង់មានបន្ទូលពីអ្វីឡើយ។

   «មានរឿងអ្វីមែនទេបានជាព្រះអង្គព្រះភក្ត្រមិនសូវស្រស់បស់សោះ?»បន្ទាប់ពីក្រេបតែចូលក្នុងពោះបានបន្តិចព្រះអង្គជីនក៏បង្ហើរសំណួនទៅកាន់អនុជរបស់ទ្រង់ដែលមិនព្រមមានបន្ទូលពីអ្វីសោះ។

   «គ្មានអ្វីទេព្រះអង្គ»

   «កុំកុហកខ្ញុំម្ចាស់ឲ្យសោះ ខ្ញុំម្ចាស់ជាអ្នកណា?»កុហកគ្រប់គ្នាបានតែមិនអាចកុហកព្រះរាមរបស់ទ្រង់បានឡើយ ពួកទ្រង់នៅជាមួយគ្នាតាំងតែពីក្មេង តើអ្វីទៅដែលព្រះអង្គជីនមិនបានជ្រាបពីព្រះអនុជរបស់ទ្រង់។

   «ខ្ញុំម្ចាស់គ្រាន់តែមានរឿងប៉ះទង្គិចបន្តិចបន្តួចជាមួយមហេសីប៉ុណ្ណោះ»ទ្រង់មិនចង់មានបន្ទូលពីបញ្ហាផ្ទាល់ខ្លួននោះទេតែក៏មិនអាចលាក់បាំងបាន។

   «ព្រះមហេសីធ្វើអ្វីទ្រង់ឬ?»ព្រះអង្គលើកពែងតែមកសោយដោយប្រើនេត្រាទតទៅកាន់ព្រះអនុជដោយទឹកព្រះភក្ត្រធម្មតាគ្មានអ្វីភ្ញាក់ផ្អើលចំពោះទ្រង់ឡើយ។

   «ខ្ញុំម្ចាស់មិនចង់ឲ្យអ្នកណាឈឺចាប់ដោយសារខ្ញុំម្ចាស់នោះទេ ជាពិសេសខ្ញុំមិនចង់បំផ្លាញមនុស្សដែលចូលមកក្នុងជីវិតខ្ញុំម្ចាស់ឡើយ»ក្នុងព្រះទ័យព្រះអង្គកំពុងតែគាំងស្ទះមិនអាចស្វែងរកផ្លូវដែលយាងចេញពីរឿងទាំងនេះឡើយ។

   «តែព្រះអង្គក៏បានអភិសេកជាមួយព្រះមហេសីមិន

អញ្ចឹង?»ព្រះអង្គជីនមានបន្ទូលសួរទៅកាន់ព្រះអនុជរបស់ទ្រង់ប្រៀបបានដូចទឹកដ៏ត្រជាក់ដែលហូរចុះមកពីភ្នំ

ទឹកកក។

   «ក៏ព្រោះតែម្ចាស់បងមិនអញ្ចឹង?»ណាមជុនទ្រង់មិនអាច

ទទួលនូវសំណួរនេះបានឡើយទើបទូលសួរបកទៅកាន់

បុរសដែលមាននាមថាជាព្រះរាមរបស់ទ្រង់។

ព្រោះតែស្រឡាញ់Where stories live. Discover now