«ជុងយូនេះព្រះអង្គកំពុងតែប្រច័ណ្ឌយើងជាមួយឯងមែនទេ?»បន្ទាប់ពីព្រះអង្គយាងចេញទៅបាត់មហេសីក៏ចាប់ស្មាជុងយូមកនិយាយជាមួយទ្រង់ទាំងព្រះទ័យរំភើបជាខ្លាំងនិងមិននឹកស្មានដល់។ជុងយូហាក់មិនសប្បាយចិត្តឡើយតែបានត្រឹមញញឹមតបទៅកាន់ព្រះមហេសីវិញ។
«តើខ្ញុំអស់ភារកិច្ចហើយមែនទេ?»ជុងយូបានបញ្ឈប់ការញញឹមរបស់គេរួចដាក់សំណួរទៅកាន់ព្រះមហេសីដែលនៅចំពោះមុខរបស់គេ។គេមានអារម្មណ៍ថាមិនស្រណុកក្នុងខ្លួននោះទេបន្ទាប់ពីបានជួបជាមួយព្រះអង្គរួច។
«អឹម...ឯងចង់ទៅណាក៏ទៅចុះ ចាំយើងឲ្យពួកនាងៗរៀបចំបន្ទប់ឲ្យឯងស្នាក់នៅ»ពិតជាគ្មានសីលធម៌មែនជុងយូម្នាក់បេះមកនិយាយកាត់អារម្មណ៍កំពុងសប្បាយអម្បាញមិញអស់ពិតជាគួរឲ្យស្អប់មែន។
«ទូលបង្គំសូមថ្វាយបង្គំលាព្រះមហេសី»ជុងយូអោនក្បាលគោរពលាចាកចេញពីដំណាក់របស់ព្រះមហេសីដើរមកក្រៅស្រូបយកខ្យល់អាកាសនិងដកដង្ហើមធំបីទៅបួនដងមិនដឹងជាមានរឿងអ្វីជាប់ស្ទះក្នុងទហរូងមួយនេះទេបានធ្វើឲ្យកំលោះរូបសង្ហារម្នាក់នេះធុញថប់យ៉ាងនេះ។បន្ទាប់ពីដកដង្ហើមយកខ្យល់ល្អៗរួចរាល់គេក៏ដើរសមហដៅទៅកាន់ផ្ទះបាយគ្មានទៅរកអ្នកណាក្រៅពីហូសុកឡើយ ទើប
តែស្គាល់គ្នាក៏មានអារម្មណ៍ថាស្និតស្នាលបាត់ទៅហើយ។នៅឯផ្ទះបាយវិញពួកនាងៗកំពុងតែរៀបចំគ្រឿងក្រយារសម្រាប់ព្រះអង្គនិងព្រះមហេសីព្រមទាំងព្រះអង្គជីនដែលនឹងត្រូវសោយនៅពេលបន្តិចទៀតនេះ។នៅក្នុងហ្វូងមនុស្សក៏មានហូសុកម្នាក់ដែរដែលខំរៀបចំក្រយារឲ្យណាមជុនយ៉ាងយកចិត្តទុកនិងចេញពីចិត្តិបេះដូងទាំងមូលបូករួមជាមួយស្នាមញញឹមដ៏ផ្អែមល្ហែមទៀតផង។
«រួចរាល់ហើយ តើខ្ញុំអាចលើកយកទៅថ្វាយព្រះអង្គបានហើយឬនៅបងគ័នស៊ី?»ហូសុកងាកទៅសួរគ័នស៊ីទាំងទឹកមុខនិងស្នាមញញឹមគួរឲ្យស្រឡាញ់ជាពន់ពេកអ្នកណាឃើញហើយក៏មិនអាចដកចិត្តចេញពីស្នាមញញឹមមួយនេះបាន។
«ព្រះអង្គបានទូលមកថាផ្អាកមិនឲ្យហូសុកយកក្រយារទៅថ្វាយព្រះអង្គដរាបណាទ្រង់ត្រឡប់មកពីក្រុងវិញ»គ័នស៊ីនិយាយទៅកាន់ហូសុកទាំងទឹកមុខស្មើរធម្មតានាងតែងតែបែបនេះគ្រប់ពេលនៅជាមួយគ្រប់គ្នានិងក្លាយជាអ្នកគ្រប់គ្រង។
YOU ARE READING
ព្រោះតែស្រឡាញ់
Romanceគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលអាចធ្វើឲ្យគ្រប់គ្នាខ្វាក់ភ្នែកនិងក្បត់មនសិការរបស់ខ្លួនឯង។ ក្ដីស្រឡាញ់ក៏អាចបញ្ចប់ជីវិតរបស់មនុស្សផងដែរ។ Started : 24/08/2023