ភាគទី16

24 1 0
                                    

«មានរឿងអ្វីធ្វើឲ្យឯងមិនសប្បាយចិត្តមែនទេ?»ទ្រង់ផ្ទាល់ក៏រៀងភ្ញាក់ផ្អើលនឹងទឹកមុខរបស់ហូសុកដែរដែលជាមនុស្សតែងតែញញឹមនិងព្រមលាក់ទុករឿងគ្រប់យ៉ាងតែឥឡូវនេះបែបជាមួយធ្វើមុខស្រពោនមកកាន់ទ្រងទៅវិញ វាជារឿងដែលមិនគួរឲ្យជឿរទាល់តែសោះឡើយ។

«ខ្ញុំម្ចាស់គ្រាន់តែចង់រស់នៅដូចតែអ្នកគ្រប់គ្នានៅក្នុងវាំងនេះ ប៉ុន្តែគ្រប់គ្នាតែងតែប្រើក្រសែរភ្នែកដ៏ចម្លែកសម្លឹងមើលខ្ញុំម្ចាស់ដូចជាខ្ញុំម្ចាស់ជាមនុស្សចម្លែកយ៉ាងអញ្ចឹង»
ហូសុកពោលទាំងអស់អន់ចិត្តជាមួយកែវភ្នែកដែលសម្លឹងទៅមើលបឹងដែលមានប្រវែងវែងឆ្ងាយពីខ្លួន។

«ចាំយើងយកវាទៅទូលណាមជុនឲ្យឯង»ព្រះអង្គបានក្រោកឈរអស់កម្ពស់និងទតទៅកាន់ហូសុកដែលកំពុងតែអង្គុយនៅខាងក្រោមដោយកែវភ្នែកស្រទន់ដែលគ្រប់គ្នាប្រាថ្នាចង់បានពីទ្រង់។

«មិនបាច់ទេព្រះអង្គ កុំអីខ្ញុំម្ចាស់មិនចង់បានឡើយ»ហូសុកលើកគ្រវីប្រកែកយ៉ាងលឿនបដិសេដមិនព្រមទទួលសំណើរនេះឡើយ។គេគ្រាន់តែនិយាយឲ្យបានធូរចិត្ត
ប៉ុណ្ណោះគ្នាបំណងចង់ឲ្យណាមជុនដឹងឡើយ។

«ឈប់អន់ចិត្តទៅ ពីរ បីថ្ងៃខាងមុខនៅរាជធានីមានពិធី
បុណ្យសែនលោកខែយើងនឹងនាំឯងទៅបង្ហោះគោម តើឯងទៅទេ?»ព្រះអង្គបានបោះព្រះហស្តឲ្យហូសុកកាន់ដើម្បីក្រោកឈរ។ហូសុកឮបែបនេះក៏ប្រញ៉ាប់ក្រោកឈរយ៉ាងលឿន។

«ពិតមែនឬព្រះអង្គ? ខ្ញុំខានទៅបង្ហោះគោមជាមួយព្រះអង្គយូរមកហើយ»ពិតហើយពួកគេខាបធ្វើបែបនេះយូរមកហើយ កាលនៅក្មេងហូសុកនៅជាមួយព្រះអង្គជីនច្រើនជាងនៅជាមួយព្រះអង្គណាមជុនទើបទំនាក់ទំនងអ្នកទាំងពីរមានភាពស្និតស្នាលដូចជាបងប្អូនបែបនេះ។

«តើយើងដែលកុហកឯងដែរឬទេ?»ទឹកមុខច្បាស់លាស់របស់ទ្រង់បានបង្ហាញនៅចំពោះមុខរបស់ហូសុក ទ្រង់មិនចូលចិត្តកុហកភូតភរអ្នកណាឡើយ ព្រះអង្គចូលចិត្តយកពាក្យសម្ដីជាការមិនលេងសើចនាំតែឥតប្រយោជន៍នោះទេ។

«អត់នោះទេ ខ្ញុំម្ចាស់រំភើបទើបសួរបញ្ជាក់ព្រះអង្គម្ដងទៀត»ហូសុកចាប់ផ្ដើមបញ្ចេញសកម្មភាពគួរឲ្យស្រឡាញ់ទៅកាន់ព្រះអង្គនិងធ្វើមាត់ស្រួចៗដើម្បីបន្លំភាពម៉ឺងម៉ាត់របស់ព្រះអង្គដែលកំពុងតែសាយភាយមកម្ដង
បន្តិចៗនៅជុំវិញព្រះកាយរបស់ទ្រង់។

ព្រោះតែស្រឡាញ់Where stories live. Discover now