ភាគទី08 (ខ្ញុំមិនឲ្យហូសុករបស់ម្ចាស់បងមានបញ្ហានោះទេ)

43 4 0
                                    

   ណាមជុនកំពុងតែគង់អានសៀវភៅនៅក្នុងដំណាក់ដាក់
សៀវភៅយ៉ាងស្ងប់ស្ងាត់ក្នុងបំណងរំងាប់ព្រះទ័យអំពីរឿងអម្បាញមិញដែលទ្រង់បានជួបនៅឯដំណាក់ធំរបស់ទ្រង់។

   ក្រាក!សម្លេងលើកទ្វាដំណាក់ដោយគ្មានការអនុញ្ញាតនិងមិនបានខ្លាចពួកទាហានដែលកំពុងតែយាមនៅខាងក្រៅឡើយ សន្ធឹកជើងធ្ងន់ៗដើរសម្ដៅមកកាន់ទ្រង់យ៉ាងរហ័ស។ព្រះអង្គបានមៅស្ងៀមមិនទូលសួរព្រោះទ្រង់ដឹងថាជាអ្នកណាដែលបានយាងមកមុនជាស្រេចទៅហើយ។

«នេះទ្រង់កំពុងតែធ្វើអ្វីនឹង? នៅមានអារម្មណ៍អានសៀវភៅទៀតឬ?»សម្លេងគ្រលរនិយាយទាំងអារម្មណ៍ក្រោធទៅកាន់ណាមជុនគឺគ្មានអ្នកណាក្រៅពីម្ចាស់បងរបស់ទ្រង់ឡើយ។

«ខ្ញុំម្ចាស់បានធ្វើអ្វីទៅ?»ព្រះអង្គបានបិទសៀវភៅទុកនិងឆ្លើយទៅកាន់ម្ចាស់បងរបស់ទ្រង់ដោយមិនព្រះទ័យថាខុសសូម្បីបន្តិច។

«នេះទ្រង់នៅគិតថាខ្លួនឯងមិនខុសទៀតឬដែលធ្វើបានរឿងនេះ?»វាកាន់តែបន្ថែមកំហឹងទៅលើព្រះអង្គជីនបន្ថែម
ទៀតដែលត្រូវម្ចាស់ប្អូនឆ្លើយមកកាន់ទ្រង់ធ្វើដូចជារឿងធម្មតា។

«មហេសីទេដែលជាអ្នកខុសនោះ»

«ទ្រង់ធ្វើបែបនេះដើម្បីអ្វី?»ព្រះអង្គព្យាយាមសម្រួលអារម្មណ៍និងទូលសួរម្ដងទៀតជាមួយសម្លេងធម្មតាមិនដូចពេលដំបូងដែលនិយាយខ្លាំងៗទៅកាន់ណាមជុន។

«នាងជាអ្នកណា? នាងត្រឹមតែមហេសីដែលមានតែនាម
ប៉ុណ្ណោះតែនាងគ្មានសិទ្ធមកចេះដឹងរឿងរបស់ខ្ញុំនោះទេ»
ទ្រង់ទើបតែរំសាយអារម្មណ៍រួចតែពេលនេះក៏ចាប់ផ្ដើមក្រោធម្ដងទៀតនៅពេលម្ចាស់បងរបស់ព្រះអង្គរំលឹកវាមកម្ដងទៀត។

«ទ្រង់ដឹងថាទ្រង់កំពុងតែនាំទុក្ខមកកាន់ហូសុកដែរឬទេ?»ជីនលើកចិញ្ចើមសួរទៅកាន់ម្ចាស់ប្អូនដោយទ្រង់អស់អ្វីនិងត្រូវហាមឃាត់ណាមជុនតរទៀតហើយ។

«ម្ចាស់បងមិនចាំព្រួយព្រះទ័យនោះទេខ្ញុំនឹងការពារគេឲ្យល្អបំផុត»ណាមជុនទ្រង់បានយកព្រះភស្ត្រទល់នឹងតុនិងមានព្រះរាជបន្ទូលយ៉ាងច្បាស់លាស់ចំពោះរឿងនេះ។

ព្រោះតែស្រឡាញ់Where stories live. Discover now