ភាគ32

30 3 0
                                    


ជុងយូដែលបានឈរមើលសកម្មភាពពួកគេអស់មួយរយៈពេលនេះក៏បានមកដល់បន្ទប់វិញបន្ទាប់ពីបានឃើញព្រះអង្គថើបហូសុក គេហាក់មានអារម្មណ៍ហេលហាលនៅក្នុងខ្លួនដូចជាមានអ្វីធ្វើឲ្យនាយទាស់ចិត្តយ៉ាងអញ្ចឹង។
«ខ្ញុំគ្មានហេតុអ្វីត្រូវមកកើតទុក្ខមិនសុខចិត្តនោះទេ»ជារឿងរបស់បុគ្គលបើគេសប្បាយចិត្តនឹងវា គេក៏គួរតែសប្បាយចិត្តជាមួយពួកគេ។
(ការពិតទៅខ្ញុំបានដឹងរឿងនេះមុននឹងបានឃើញពួកគេថើបគ្នា ប៉ុន្តែខ្ញុំគ្មានហេតុផលអ្វីត្រូវបំផ្លាញពួកគេនោះទេ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាពួកគេអាចធ្វើឬនេះបានដោយរបៀបណា? តើរវាងហូសុកនិងព្រះមហេសីម្នាក់ណាជាអ្នកមកមុន? ហេតុអ្វីព្រះអង្គត្រូវជ្រើសរើសហូសុកដែលជាមនុស្សប្រុសដូចគ្នានឹងចោលព្រះមហេសីដែលមាននាមជាប្រពន្ធស្របច្បាប់?)ក្នុងចិត្តគំនិតជុងយូពេលនេញវិលវល់អស់ហើយព្រោះតែគេគិតមិនយល់ចំពោះរឿងដែលបានកើតឡើង។

ព្រឹកថ្ងៃថ្មី
ថ្ងៃនេះគ្រប់គ្នាចាប់ផ្ដើមចលាចលទាំងព្រឹកម្ដងទៀត គ្រប់រដ្ឋមន្ត្រីចាប់ផ្ដើមនាំគ្នារត់ទៅចូលដំណាក់ប្រជុំគ្រប់គ្នាដូចជាមានរឿងហេតុអ្វីដែលចាំបាច់ដែលគ្រប់មន្ត្រីជាន់ខ្ពស់ត្រូវដឹង។
«មានរឿងអ្វីទាំងព្រឹកទៀតហើយ»ហូសុកងើបមកមីងមាំងនិងព្យាយាមរេភ្នែកស្វែងរកព្រះអង្គតែមិនបានប្រទះនឹងទ្រង់ទាល់តែសោះទើបដើរចេញមកក្រៅឃើញពួកមន្ត្រីដើរដង្ហែរគ្នាចូលដំណាក់ប្រជុំ។
«ប្រហែលជាមានរឿងអ្វីធំទេដឹង?»ហូសុកឈមើលទាំងមានចម្ងល់ពេញខួរក្បាលនិងចង់ដឹងជាខ្លាំង។

ដំណាក់ប្រជុំ
ព្រះអង្គម្ចាស់ណាមជុនបានយាងទៅប្រថាប់នៅលើបាល្ល័ង្កដោយមានព្រះអង្គម្ចាស់ជីនជាអ្នកយាងពីក្រោយ អំណាចនិងឥទ្ធិពលរបស់ព្រះអង្គបានសាយភាយពេញដំណាក់ធកវើឲ្យគ្រប់មន្ត្រីជាន់ខ្ពស់ខ្លោបខ្លាចរអាជាខ្លាំង ត្រឹមតែប្អូនប្រុសកំណាវយ៉ាងនេះវិះទម្រាំតែផ្ទេររាជទៅឲ្យបងប្រុសបិញ តើពួកគេត្រូវញ័រខ្លួនមែនទេ? យ៉ាងនេះទៅហើយនៅមានអ្នកចង់ផ្ដួលរលំព្រះអង្គថែមទៀត។
«ហេតុអ្វីក៏ពួកលោកធ្វើដូចជាអ្នកណាមកសម្លាប់បែបនេះ? ពួកលោកសោយសុខច្រើនឆ្នាំពេកឬ? ពួកលោកមិនធ្លាប់ឆ្លងកាត់សង្គ្រាមទេឬ?»មុននឹងបើកកិច្ចប្រជុំព្រះអង្គបានចោទសួរលោកមន្ត្រីទាំងនោះដែលបង្ករភាពជ្រូលច្របល់ពេញរាជវាំងបង្កើតជាការភ័យខ្លាចដល់គ្រប់គ្នា។
«ខ្ញុំម្ចាស់សូមរាជទានទោសព្រះអង្គ»ពួកលោកមន្ត្រីដែលអង្គុយនៅកន្លែងរៀងខ្លួនអោនក្បាលស្ទើរតែដល់ដីទៅហើយ មិនហ៊ានសូម្បីតែសម្លឹងព្រះភក្រ្តព្រះអង្គ។
«ត្រជាក់ព្រះទ័យបន្តិចទៅអនុជ»ព្រះអង្គជីនដែលកំពុងតែប្រថាប់នៅក្បែរនោះបានងាកទៅមានបន្ទូលជាមួុយព្រះអង្គដើម្បីរំងាប់ព្រះទ័យរបស់ទ្រង់។បងប្អូនគេទាំងពីរនាក់នេះទោះមានជម្លោះខ្លាំងយ៉ាងណាចុងក្រោយនៅតែរត់រកគ្នាដដែល។
«បើកកិច្ចប្រជុំ»សម្លេងគ្រលៗដែលក្ដោបក្ដាប់អំណាចទាំងមូលបានបញ្ចេញដើម្បីបើកការប្រជុំ។
«លោកមេទ័ពតើមានរឿងអ្វីនៅភូមិភាគខាងកើតឬ?»ព្រះអង្គម្ចាស់ណាមជុនបានចោទសួរទៅកាន់លោកមេទ័ពដែលជាអ្នកនាំយកបញ្ហាទាក់ទងនឹងរឿងបះបោរមកទូលប្រាប់ព្រះអង្គ។
«ក្រាបទូលព្រះអង្គ ភូមិភាគខាងកើតត្រូវបានដុតបំផ្លាញនិងចាប់យកអ្នកភូមិទាំងអស់ទៅឃុំទុក ជាពិសេសពួកវាបានតាំងទីលំនៅដើម្បីស៊ើបការពីវាំងនៅក្នុងព្រៃខាងកើតទៀតផងក្រាបទូល»លោកមេទ័ពបានចូលខ្លួនទៅនិយាយរៀបរាប់ប្រាប់គ្រប់គ្នាក្នុងសាលប្រជុំទាំងមូល តែនាយមេទ័ពហាក់គ្មានភាពភ័យខ្លាចនឹងរឿងនេះសូម្បីបន្តិច។
«ហេតុអ្វីក៏មានរឿងនេះកើតឡើង?»ព្រះអង្គទ្រង់ពិតជាឈឺព្រះសិរនឹងរឿងទាំងនេះខ្លាំងណាស់ ផែនការគ្រប់យ៉ាងត្រូវបរាជ័យដោយមិនទាន់បានចាប់ផ្ដើមសូម្បីបន្តិច។
«ខ្ញុំម្ចាស់គិតថាពួកគេមានកេញ្ចសម្ងាត់នៅក្នុងវាំង»
«កេញ្ចសម្ងាត់?»ពួកទាំងហ្វូងនាំគ្នាភ្ញាក់ផ្អើលចំពោះការគិតរបស់លោកមេទ័ពនិងគិតរកនឹកថាអ្នកណាគួរឲ្យសង្ស័យជាងគេ។
«ក្នុងចំណោមពួកគេមែនទេ?»ព្រះអង្គម្ចាស់ជីនបានលើកព្រះហស្តចង្អុលទៅកាន់ពួកមន្ត្រីដែលកំពុងតែនិយាយគ្នាពីរឿងកេញ្ចសម្ងាត់។
«ព្រះអង្គ...»ពួកគេលាន់មាត់ព្រមៗគ្នាដោយការភិតភ័យទោះពួកគេមិនបានធ្វើវាក៏ដោយតែអារម្មណ៍ភ័យវានៅតែមាន គេភ័យខ្លាចថាគ្រប់គ្នាចោទប្រកាន់ពួកគេ។
«យើងលលេងទេ ហេតុអ្វីក៏នាំគ្នាភ័យយ៉ាងនេះ?»ដល់ដំណាក់កាលនេះហើយព្រះអង្គនៅតែអាចរកទំនុកដើម្បីលេងសើចជាមួយគ្រប់គ្នាបានថែមទៀត។
«តើគម្រោងទីពីររបស់ពួកគេគឺជាអ្វី?»ព្រះអង្គណាមជុនទ្រង់ព្រះតម្រិះមួយសន្ទុះមុននឹងចោទសួរទៅកាន់លោកមេទ័ពបន្តរ។
«ព្រះអង្គ...»ព្រះអង្គជីនស្រាប់តែបង្អាក់ការសន្ទនាមួយនោះដោយទឹកព្រះភក្ត្ររៀបស្មើរ។
«មានអ្វីមែនទេម្ចាស់បង?»
ព្រះអង្គជីនមិនបានមានបន្ទូលពីអ្វីឡើយតែក៏ចូលទៅខ្សឹបពីអ្វីដែលព្រះអង្គបានបង្អាក់ទ្រង់ឲ្យឈប់។
«អ្ហឹម...ខ្ញុំម្ចាស់យល់ហើយ»
គ្រប់គ្នាប្រាកដជាគិតថាព្រះអង្គណាមជុនស្ថិតនៅក្រោមការគ្រប់គ្រងព្រះរាមរបស់ទ្រង់គ្រប់ពេលនិងគ្រប់រឿង ក៏ប៉ុន្តែពួកគេមិនបានដឹងថាព្រះអង្គណាមជុនយល់ស្របចំពោះតែរឿងដែលគួរតែយល់ប៉ុណ្ណោះ។
«បិទការប្រជុំ»មិនបង្អង់យូរព្រះអង្គបានមានបន្ទូលខ្លាំងៗទៅកាន់គ្រប់គ្នា និងក្រោកងើបចេញពីបាល្ល័ង្កបំណងយាងចុះដើម្បីចេញពីសាលប្រជុំ។
«តែព្រះអង្គពួកយើងទើបតែចាប់ផ្ដើមនោះទេ»លោកមន្ត្រីកាងប្រញ៉ាប់ក្រោកឈយ៉ាងលឿននិងបានបង្អាក់ដំណើរយាងចេញរបស់ទ្រង់។
«យើងមានការងារត្រូវធ្វើនៅបន្ទាយទាហាន ចំណែករឿងផ្សេងយើងគិតថាមិនចាំបាច់ត្រូវនិយាយនៅក្នុងសាលប្រជុំនៅះទេ មានបញ្ហាអ្វីឬទើបលោកចង់ដឹកយ៉ាងនេះ?»ព្រះអង្គលើកចិញ្ចើមទូលសួរទៅកាន់លោកកាងទាំងនឹកឆ្ងល់ជាខ្លាំង។
«គ្មានទេក្រាបទូល ខ្ញុំម្ចាស់គ្រាន់តែចង់ដឹងក្រែងលោរខ្ញុំម្ចាស់មានវិធីជួយដល់ព្រះអង្គ»លោកកាងអោនក្បាលមានប្រសាស៍ជាមួយព្រះអង្គដោយសម្ដីពិរោះស្ដាប់។
«មិនចាំបាច់ទេ!»មានបន្ទូលចប់ទ្រង់ក៏យាងចេញទៅដោយមិនយល់មុខលោកកាងដែលមាននាមជាឪពុកក្មេកសូម្បីបន្តិច។
«ប្រហែលជាព្រះអង្គមិនចង់ឲ្យពួកយើងបារម្ភច្រើនទើបទ្រង់មិនចង់ត្រាស់មកដល់ពួកយើង»មន្ត្រីម្នាក់បានចេញមកគោះស្មាលោកកាងតិចៗព្រមទាំងនិយាយជាមួយនឹងស្នាមញញឹមទៀតផង។
«អ្ហឹម...ខ្ញុំគ្រាន់តែបារម្ភពីសុវត្តិភាពរបស់នគរប៉ុណ្ណោះ»លោកកាងដកដង្ហើមធំមួយខ្សាកនិងមិននឹកស្មានថាពួកគេរាល់គ្នាត្រូវមកជួបរឿងបែបនេះម្ដងទៀតសោះ។
«ព្រះអង្គទ្រង់ចេះចាត់ចែងហើយលោកកុំបារម្ភអី»សន្ទនាចប់ពួកមន្ត្រីក៏នាំគ្នាចាកចេញពីសាលប្រជុំនៅឡើយតែលោកកាងដែលឈសម្លឹងមើលរាជបាល្ល័ង្កជាមួយទឹកមុខព្រួយបារម្ភ។

បន្ទាយទាហាន
លោកមេទ័ពបាននាំព្រះរាជានិងព្រះអង្គម្ចាស់ជីនចូលមកក្នុងបន្ទប់កណ្ដាលបន្ទាយដែលពោរពេញទៅដោយអាវុជនិងក្បួនតម្រាំនៃការច្បាំងជាច្រើននៅក្នុងនោះហើយវាក៏ជាបន្ទប់ដ៏សំខាន់ជាងគេផងដែរ។
លោកមេទ័ពគួនបានដកយកផែនទីនៃអាចក្រទាំងមូលយកមកលាតនៅលើតុព្រមទាំងដកយកសញ្ញាតម្រុយពណ៌ក្រហមនិងខៀវរៀបលើផែនទីទាំង។ដោយពណ៌ក្រហមតំណាងឲ្យតំបន់ដែលសត្រូវបានវាយលុកនិងពណ៌ខៀវតំណាងឲ្យតំបន់ដែលមានសុវត្តិភាព។
«តំបន់មួយនេះក្រាបទូល ដែលពួកគេកំពុងរៀបចំបន្តរវាយលុកចូល»ពួកគេពិតជាឆ្លាតណាស់ វាយលុកតំបន់ខាងកើតរួចបែរជាត្រឡប់ទៅវាយភាគខាងលិចវិញ។
«ពួកគេវាយកម្ទេចភូមិតូចៗជាមុនដើម្បីគ្រប់គ្រង បន្ទាប់មកក៏វាយចូលភូមិធំៗ ក្បួននេះបានសរសេរក្នុងតម្រាច្បាស់ណាស់»គ្រាន់តែស្ដាប់មេទ័ពគួនរៀបរាប់បែបនេះព្រះអង្គណាមជុនក៏អាចទាយដឹងពីក្បួនរបស់ពួកគេបាត់ទៅហើយ ត្បិតអីក្បួនទាំងនេះព្រះអង្គបានរៀននិងដឹងគ្រប់ច្រក។
«តើអាចទេដែលមេក្លោងរបស់ពួកវាជាមន្ត្រីនៅក្នុងវាំង?»លោកមេទ័ពបានឧទានឡើងមកធ្បើឲ្យព្រះអង្គទាំងពីរងាកទៅមើលមុខគេដោយក្នុងព្រះទ័យកំពុងតែព្រះតម្រិះ។
«ក៏អាចដែរ ព្រោះគ្មានអ្នកក្រៅឯណាអាចដឹងពីក្បួនច្បាំងនៅក្នុងរាជវាំងនោះទេ ទៀតសោតនោះមានតែមន្ត្រីដែលធ្លាប់ចេញច្បាំងជាមួយព្រះបិតាប៉ុណ្ណោះ»
«តើមានអ្នកណាខ្លះ?»ព្រះអង្គជីនទូលសួរទៅកាន់លោកមេទ័ពគួនដែលដឹងច្បាស់ពីរឿងនេះ។
«កាលពីសាមសិបឆ្នាំមុន មានលោកកាងដែលជាមេទ័ពជាអ្នកបញ្ជាកងទ័ពបន្ទាប់ពីព្រះអង្គ លោកស៊ុន លោកចាង លោកមីន ជាដៃចំណិតរបស់មេទ័ព កាលនោះខ្ញុំម្ចាស់គ្រាន់តែជាទាហានតូចតាចប៉ុណ្ណោះ»លោកគួនបានរៀបរាប់ក្បួនបញ្ជារកាលពីសង្គ្រាមនៅទសវត្សមុន មកដល់ពេលនេះលោកមានអាយុក៏ច្រើនណាស់ដែរហើយ។
«អ្នកទាំងបួននេះដឹងច្បាស់ជាងគេពីការច្បាំង គ្រាន់តែឃ្លាំមើលពួកគេទៅបានហើយឃើញអ្វីមិនប្រក្រតីយកមកប្រាប់យើង»ព្រះអង្គម្ចាស់ជីនទ្រង់ដឹងក្នុងព្រះទ័យថាជាអ្នកណាតែព្រះអង្គមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីចាប់យកពួកគេ។
«ដើម្បីវាយលុកភូមិទាំងនោះពួកគេត្រូវចំណាយពេលដល់ទៅជិតកន្លះខែឯណោះ ដូច្នេះតំបន់បន្ទាប់គឺតំបន់ខាងត្បូង»ព្រះអង្គយកម្រាមដៃទៅចង្អុលនៅលើចំណុចតូចមួយនៃតំបន់ខាងត្បូងដែលជាមុខសញ្ញាបន្ទាប់។
«ត្រៀមកងទ័ពនិងហ្វឹកហាត់ពួកគេឲ្យបានល្អបំផុត»ព្រះអង្គជីនបានបន្ថែមពីលើនេះទៀត។
«ពួកយើងនឹងមកជួបគ្នាម្ដងទៀតនៅពេលដែលយើងទទួលបានព័ត៌មានពីពួកគេ»មានបន្ទូលចប់ព្រះអង្គទាំងពីក៏យាងចេញពីបន្ទប់មួយនេះ។
«ក្រាបថ្វាយបង្គំលាព្រះអង្គ»លោកមេទ័ពអោនគោរពលាព្រះអង្គទាំងពីរដោយភាពសោមនស្ស។

សួនច្បា
ហូសុកដែលកំពុងតែដួសទឹកស្រោចផ្កាដែលបានរីកពេញសួនដោយក្ដីរីករាយ ស្រោចបណ្ដើរញញឹមបណ្ដើរដោយគេខានឃើញផ្កាទាំងនេះរីកជាច្រើនថ្ងៃមកហើយ។ក្នុងដំណើរនោះផងដែរព្រះមហេសីបានយាងមកគយគន់ផ្កានៅក្នុងសួននេះចំពេលដែលហូសុកកំពុងតែស្រោចផ្កា។
«ផ្កាទាំងនេះស្រស់ស្អាតខ្លាំងណាស់សាកសមតែទទួលបានអ្នកមើលថែរដ៏ល្អជាងនេះ»សវណីដ៏ត្រជាក់របស់ព្រះមហេសីបានហោះទៅចូលក្នុងត្រចៀកហូសុកធ្វើឲ្យគេមានអារម្មណ៍មិនល្អភ្លាមៗ។
«ក្រាបថ្វាយបង្គំព្រះមហេសី»ហូសុកដាក់ផ្តិលទឹកចុះមុននឹងថ្វាយបង្គំបុគ្គលមានអំណាចដែលកំពុងតែព្រះស្ថិតនៅនឹងមុខខ្លួន។
«ហេតុអ្វីក៏តែងតែជាឯងបែបនេះ? ឯងមិនសមបង្ហាញមុខឲ្យយើងឃើញនោះទេ»
«ព្រះមហេសីកំពុងតែមានសវណីពីអ្វី? ខ្ញុំម្ចាស់មិនយល់ឡើងក្រាបទូល»ហូសុកគេពិតជាមិនយល់ពិតមែនថាទ្រង់ចង់មានន័យយ៉ាងណា។
«កុំធ្វើជាមិនយល់ន័យរបស់យើងឲ្យសោះ មានងែឯងនោះទេដែលដឹងច្បាស់ជាងគេ»ព្រមហេសីហាក់ខ្ញាល់ភ្លាមៗ អារម្មណ៍ល្អៗក៏ត្រូវរលាយខ្ទេចគ្មានសល់។
«ខ្ញុំពិតជាមិនយល់ពិតមែនក្រាបទូល»តើឲ្យគេឆ្លើយថាយល់បានដោយរបៀបណា? បើគេមិនយល់ពិតមែន។
«តើឯងនិងព្រះអង្គកំពុងតែធ្វើអ្វី?»ព្រះមហេសីអោនទៅនិយាយជាមួយនឹងហូសុកដោយសម្លេងខ្សោយៗតែក៏អាចទាយដឹងថាទ្រង់កំពុងតែខ្ញាល់។
«គ្មាន...គ្មានទេក្រាបទូល»ហូសុកស្ទើរតែដាច់ផ្ងារបន្ទាប់បានឮសំណួរមួយនេះ។
«កុហកយើងផងឬ?»ព្រះមហេសីបាមចូលទៅទាញកដៃខាងឆ្វេងរបស់មួយទំហឹងធ្វើឲ្យពួកភីលាងដែលនៅក្បែរនោះខ្លាចរអាជាមួយព្រះមហេសីជាខ្លាំង។
«ខ្ញុំម្ចាស់មិនហ៊ានទេ ក្រាបទូល»ហូសុកគេនៅតែរក្សាចម្លើយគេមិនផ្លាស់ប្ដូរឡើយ។
«ចិញ្ចៀន? ឯងបានវាមកពីណា? អ្នកណាឲ្យឯង?»ព្រះមហេសីបានប្រទះនឹងចិញ្ចៀនដែលហូសុកកំពុងពាក់និងចាំបានថាវាជាចិញ្ចៀនដែលបានដាក់លក់កាលពីធីបុណ្យសែនលោកខែ។
«គ្មានអ្នកណាឲ្យខ្ញុំម្ចាស់នោះទេ ក្រាបទូល»ហូសុកព្យាយាមសម្រួលអារម្មណ៍ឲ្យប្រែមកជាធម្មតានិងឆ្លើយទៅកាន់ព្រះមហេសី។
«ឯងកុហក ព្រះអង្គឲ្យវាទៅឯងមែនទេ?»ព្រះមហេសីកាន់តែក្ដាប់ដៃហូសុកខ្លាំងលើសដើមតែវាហាក់ដូចជាមិនបានធ្វើឲ្យហូសុកមានការឈឺចាប់ឡើយ។
«ហេតុអ្វីព្រះមហេសីមិនទូលសួរព្រះអង្គតែម្ដងទៅ?»ហូសុកបែរជាសួរបកទៅកាន់ព្រះមហេសីវិញដូចជាគ្មាបញញើតបន្តិចសោះឡើយ។
ផាច់! ផ្ទៃមុខរលោងសរលោងរបស់ហូសុកបានងាកទៅម្ខាងដោយសារកម្លាំងដៃមួយទំហឹងរបស់ព្រះមហេសីដែលបានទះគេអម្បាញមិញ ឈាមក៏ចាប់ផ្ដើមហីរចេញមករឹមៗតាមគែមមាត់របស់ហូសុក។

ព្រោះតែស្រឡាញ់Where stories live. Discover now