បុណ្យសែនលោកខែឆ្នាំមុន
ដំណើរមួយៗរបស់ក្មេងប្រុសដែលពាក់ស្រោមមុខកំពុងតែដើរនៅលើឆាកដែលជាការសម្ដែងរបស់គេក្នុងពិធីបុណ្យសែនលោកខែ។ភ្លេងចាប់ផ្ដើមប្រគំឡើងមកដៃមាំតូចរបស់គេបាន
ដោះរបាំងមុខចេញនិងបោះទៅជ្រុងម្ខាងបង្ហាញឥ្យឃើញថាជាហូសុកនឹងឯង។
ការរាំរបស់គេពិតជាអស្ចារ្យខ្លាំងណាស់រាងកាយទន់ភ្លន់បនរៀបបីបានដូចជានារីអញ្ចឹង ស្នាមញញឹមដ៏ស្រស់ស្អាតបានបញ្ចេញមកភ្លាមនិងតម្រង់ទិសដៅទៅកាន់ព្រះអង្គដែលកំពុងតែគង់ទតមើលការរាំរបស់គេ។មិនយូរប៉ុន្មានរបាំមួយនេះក៏បាន
បញ្ចប់ហូសុកក៏បានផ្លាស់បនដញរសម្លៀកបឱពាក់ចេញមកជួបនឹងព្រះអង្គណាមជុនវិញ។
«ហត់ដែរទេ?»សំណួរដំបូងរបស់ព្រះអង្គនោះគឺចង់ដឹងសុខទុក្ខរបស់ហូសុកមុនគេ ព្រោះការរាំមួយនេះក៏ប្រើកម្លាំងខ្លាំងមិនធម្មតាដែរ។
«អត់ទេព្រះអង្គ វាសប្បាយណាស់»ហូសុកគ្រវីក្បាលជាមួយ
ស្នាមញញឹមតបទៅកាន់ទ្រង់វិញ ព្រោះតែមិនចង់ត្អូញត្អែចំពោះព្រះភក្ត្រព្រះអង្គច្រើន។
«យើងឃ្លានហើយ ទីនេះមនុុស្សច្រើនខ្លាំងណាស់យើងមិនចង់នៅយូរនោះទេ»ព្រះអង្គព័ទ្ធព្រះហស្តទៅខាងក្រោយនិងទតទៅកាន់ផ្ទៃមុខស្រអែមរលោងរបស់ហូសុកមិនដាក់នេត្រា។
«ព្រះអង្គទ្រង់ចង់សោយអ្វី? ខ្ញុំម្ចាស់នឹងទៅរកវាមកឲ្យទ្រង់ភ្លាម»
«មិនចាំបាច់ទេ យើងទៅជាមួយគ្នាទៅ»សុខៗព្រះហស្តធំក្រាស់របស់ទ្រង់លើកទៅអង្អែលក្បាលហូសុកដោយគ្មានមូលហេតុ។
«ក្រាបទូលព្រះអង្គ»ណាមជុនទ្រង់ក៏យាងចេញទៅមុនហូសុកទុកឲ្យនាយតូចដើរតាមពីក្រោយត្រុកៗ។ដោយមានមនុស្សម្នាច្រើនណាប់ណែនពេកព្រះអង្គក៏លូកព្រះហស្តទៅចាប់កាន់ដៃហូសុកជាប់ដោយមិនខ្លាចភ្នែកមនុស្សទាំងនោះឡើយ។
«ព្រះអង្គ?»ហូសុកឧទានហៅទ្រង់ភ្លាមៗបន្ទាប់ពីឃើញទ្រង់ធ្វើឥរិយាបថបែបនេះព្រោះតែហូសុកបារម្ភពីព្រះអង្គខ្លាចថាមានអ្នកស្គាល់ទ្រង់និងអ្នកនៅក្នុងវាំងបានប្រទះភ្នែកនឹងពួកគេ។
«យើងចង់ទៅបង្ហោះគោមវិញហើយ»ព្រះអង្គទ្រង់មិនបានតបទៅកាន់ហូសុកឡលយតែក៏ប្ដូរទិសដៅទៅរកកន្លែងបង្ហោះគោមវិញដោយកាន់ដៃនាំយកហូសុកទៅតាមទ្រង់។
មានគូស្នេហ៍និងមនុស្សម្នាជាច្រើនបានឈត្រៀមត្រារងចាំបង្ហោះគោមទៅលើមេឃ អ្នកខ្លះក៏បង្ហោះជាមួយឪពុកម្ដាយ ចំណែកអ្នកខ្លះជាមួយនឹងមិត្តភក្តិដើម្បីភ្ជាប់និស្ស៏យជាមួយគ្នា។ក្នុងនោះក៏មានព្រះអង្គណាមជុននិងហូសុកផងដែរដែលកំពុងតែកាន់គោមដែលមានអុជភ្លើងនៅខាងក្នុងត្រៀមខ្លួនហោះចេញទៅក្រៅ ព្រះអង្គមិនបានប៉ងប្រាថ្នាអ្វីទាំងអស់តែក៏ងាកព្រះភក្ត្រទៅទតមើលមុខហូសុកដែលកំពុងតែបិទភ្នែកផ្សង។
«អម្បាញមិញនេះអូនប៉ងប្រាថ្នាពីអ្វី?»បន្ទាប់ពីព្រលែងគោម
ទៅលើរួចរាល់ព្រះក៏ទូលសួរទៅកាន់ហូសុកដែលឈញញឹមមើលគោមហោះចេញទៅ។
«ចាស់ៗថាបំណងប្រាថ្នាមិនអាចប្រាប់អ្នកណាបានឡើយខ្លាចវាគ្មានប្រសិទ្ធភាព»ហូសុកយកម្រាមដៃចង្អុលរបស់ខ្លួនមកដាក់លើបបូរមាត់ដើម្បីបញ្ជាក់ព្រះអង្គ។
«សូម្បីតែយើងមែនទេ?»ព្រះអង្គប្រើសម្លេងត្រជាក់ទូល
សួរបញ្ជាក់ទៅកាន់ហូសុក ទ្រង់មិនចង់ដាក់គំនាបនោះទេគ្រាន់តែចង់ដឹងប៉ុណ្ណោះ។
«ព្រះអង្គពិតជាចង់ជ្រាបមែនទេ?»
«បើមិនចង់ប្រាប់ក៏មិនអីដែរយើងគ្រាន់តែចង់សួរបញ្ជាក់
ប៉ុណ្ណោះ»ព្រះអង្គងាកព្រះភក្ត្រទៅទតអ្វីផ្សេងដោយមិនខ្វល់ពីហូសុកដែលឈពីក្រោយទ្រង់ឡើយ។
«ព្រះអង្គខ្ញាល់មែនទេ?»ហូសុកសួរទៅទ្រង់ជាមួយនឹងទឹកមុខភ្លឹសៗរបផបជាមនុស្សមិនដឹងអ្វីទាំងអស់។
«ចុះយើងដែលខ្ញាល់នឹងអូនទេ?»
«អត់នោះទេ»
«អ្ហឹម...យើងចង់ត្រឡប់ទៅវាំងវិញហើយ»ដកដង្ហើមធំមួយខ្សាកមុននឹងត្រាស់ទៅកាន់ហូសុកថា ព្រោះទ្រង់ចាប់ផ្ដើមមិនព្រះទ័យធុញថប់នឹងបរិយាកាសនេះហើយ។
«ស្ដេចយាងព្រះអង្គ»ហូសុកយល់ស្ថានការក៏នាមព្រះអង្គចេញពីទីនេះឆ្ពោះទៅកាន់ព្រះទីន័ងធ្វើដំណើរទៅកាន់រាជវាំងវិញ។
YOU ARE READING
ព្រោះតែស្រឡាញ់
Romanceគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលអាចធ្វើឲ្យគ្រប់គ្នាខ្វាក់ភ្នែកនិងក្បត់មនសិការរបស់ខ្លួនឯង។ ក្ដីស្រឡាញ់ក៏អាចបញ្ចប់ជីវិតរបស់មនុស្សផងដែរ។ Started : 24/08/2023