ភាគទី29

29 2 0
                                    

នៅក្នុងដំណាក់ធំពេលនេះពោរពេញទៅដោយភាពស្ងប់ស្ងាត់គ័នស៊ីដែលព្រះអង្គហៅឲ្យគាល់អម្បាញមិញកំពុងតែអង្គុយនៅខាងក្រោមដោយអាការៈញ័រខ្លួនទទ្រើកព្រោះតែទឹកព្រះភក្ត្រព្រះអង្គពេលនេះពិតជាគួរខ្លាចណាស់ ទ្រង់ប្រថាប់ក្បែរហូសុកជាប់រហូតដោយកាន់ដៃតូចមួយនោះមកអង្អែលថ្នមៗ។
   «នេះឬជាការមើលថែររបស់នាង?»កែវនេត្រាក្រហមច្រាលងាកទៅទតគ័នស៊ីដែលអោនមុខចុះមិនហ៊ានប្រឈមនឹងព្រះអង្គ។
   «ខ្ញុំម្ចាស់សូមរាជទានទោសព្រះអង្គដែលមើលថែរហូសុកមិនបានល្អ»គ័នស៊ីពោលសុំក្ដីសន្តោសប្រណីពីព្រះអង្គដោយញ័រមាត់តតាត់ហាក់ចាញ់ច្រាបនឹងឥទ្ធិពលរបស់ទ្រង់។
   «ចុះនាងមិនចាំពាក្យដែលនាងសន្យាជាមួយយើងទេឬ?»ហេតុអ្វី? ហេតុអ្វីសន្យាហើយធ្វើមិនបាន? នាងចង់ស្លាប់ឬយ៉ាងម៉េច?
   «ព្រះអង្គ ខ្ញុំម្ចាស់ពិតជាខុសដែលមើលថែរគេមិនបានល្អ»ក៏ពិតមែនហើយមួយរយៈនេះគ័នស៊ីមិនសូវបាននៅក្បែរហូសុកឡើយទើបនាងមិនបានដឹង។
   «នាងគិតថាយើងលេងសើចមែនទេ?»ព្រះអង្គទ្រង់ក្រោកឡើងទតទៅកាន់អ្នកនៅខាងក្រោយជាមួយនឹងភ្លើងដែលកំពុងតែស្ថិតក្នុងព្រះទ័យមិនរលត់។
   «ខ្ញុំម្ចាស់មិនបានគិតបែបនេះទេព្រះអង្គ»គ័នស៊ីអោនក្បាលសឹងតែដល់ដីទៅហើយ អារម្មណ៍ភ័យខ្លាចនៅតែបន្តរកើតមានឡើងមិនខុះខ្សោយឡើយរិតតែខ្លាចពេលបានស្ដាប់សម្លេងខ្លាកំណាចមួយនេះ។
   «ចុះហេតុអ្វីក៏ទុកឲ្យហូសុកក្លាយទៅជាបែបនេះ?»សម្រែកស្រែកដ៏ខ្លាំងក្លារបស់ទ្រង់និងល្បឿនដៃការដកដាវវាស្ថិតនៅក្នុងស្ថានភាពតែមួយមិនបានប៉ុន្មានវិនាទីផងចុងដាវក៏ហោះទៅ
ផ្ជុងនឹងកគ័នស៊ីបាត់ទៅហើយ។
   «ព្រះ...ព្រះអង្គ...»គ័នស៊ីកាន់ចង់យំនៅពេលឃើញទ្វាមរណាកំពុងតែបើករងចាំនាងជាស្រេច។
   «...»កែវនេត្រាដែលពោរពេញទៅដោយឈាមទតទៅកាន់គ័នស៊ីដែលកំពុងតែអង្វរសូមក្ដីមេត្តាពីព្រះទ័យដ៏ត្រជាក់មួយនេះ។
   «ព្រះអង្គ...សូមទ្រង់រាជទានទោសឲ្យខ្ញុំម្ចាស់ផង ខ្ញុំម្ចាស់ខុសហើយ ខ្ញុំម្ចាស់នឹងមិនធ្វើឲ្យមានរឿងនេះទៀតឡើយ»គ័នស៊ីសម្រក់ទឹកភ្នែកមកដើម្បីសូមក្ដីមេត្តាផ្ដល់ជីវិតឲ្យមកនាងវិញ។
   ក្រាក!សម្លេងបើកទ្វាដោយគ្មានការអនុញ្ញាតបានបន្លើរឡើង តើជាអ្នកណាក៏ហ៊ានដល់ម្លឹង? គ្មានអ្នកណាព្រហើនដល់ថ្នាក់
នេះឡើយព្រោះវាជាវត្តមានរបស់ព្រះអង្គម្ចាស់ជីនដែលយាងចូលមកក្នុង។
   «ហីយ៉ា...បញ្ចប់ជីវិតនាងគ្មានន័យនោះទេ»ព្រះអង្គជីនយកម្រាមដៃចង្អុលចូលទៅរុញផ្លែដាវចេញពីកញ្ចឹងករបស់គ័នស៊ីដោយស្នាមញញឹមត្រជាក់។
   «នាងមិនសាកសមនឹងនៅមានជីវិតនោះទេ»
   «បើទ្រង់សម្លាប់នាងហូសុកនឹងស្អប់ទ្រង់ជាមិនខាន ទ្រង់ភ្លេចហើយមែនទេថាហូសុកស្រឡាញ់នាងប៉ុណ្ណា?»ព្រះអង្គក្រពាត់ដៃទៅព្រះស្ថិតទតទៅកាម់ផ្ទៃមុខស្លេកស្លាំងរបស់ហូសុកដែលកំពុងតែសម្រាកនៅក្រឡាបន្ទំរបស់ព្រះអនុជទ្រង់។
   «...»ទ្រង់រាជតម្រិះបន្តិចក៏ទម្លាក់ដៃចុះនិងប្ដូរទឹកព្រះភក្ត្រមកជាសោកសៅវិញមួយរំពេជធ្វើឲ្យគ័នស៊ីភ្លឺភ្នែកពីឥទ្ធិពលនៃរាជបន្ទូលរបស់ព្រះអង្គម្ចាស់ជីន។
   «នាងអាចទៅវិញបានហើយ»ទឹកព្រះភក្ត្រស្មើរដោយដីរាប
ងាកទៅមានបន្ទូលជាមួយគ័នស៊ីដែលអង្គុយញ័រមិនបាត់។
   «សូមអរព្រះគុណព្រះអង្គ ខ្ញុំម្ចាស់ក្រាបថ្វាយបង្គំលា»គ័នស៊ី
ញញឹមសប្បាយចិត្តនៅពេលដឹងថាជីវិតរបស់នាងមិនបានរលត់
នៅក្នុងថ្ងៃនេះរួចក៏ក្រោកចេញយ៉ាងលឿនតាមដែលនាងអាចធ្វើបាន។
   «អ្វីក៏ព្រះអង្គជះកំហឹងលើអ្នកផ្សេងដែលមិនបានធ្វើខុស
បែបនេះ?»ព្រះហស្តមាំលើកទៅចាប់អង្សាធំក្រាស់របស់ព្រះអង្គម្ចាស់ណាមជុនជាមួយព្រះភក្ត្រមាំមិនញញឹមដូចពីមុនឡើយ។
   «ទ្រង់ចង់មានន័យដូចម្ដេច?»ព្រះអង្គម្ចាស់ណាមជុនហាក់ភាំងនឹងថាជតម្រាស់របស់ព្រះអង្គដែលបានមានរាជបន្ទូលមកកាន់ទ្រង់។
   «ហេតុអ្វីក៏ទ្រង់មិនព្រះតម្រិះបន្តិចទៅ?»ព្រះអង្គលើកចិញ្ចើមទូលសួរទៅកាន់ប្អូនប្រុសដែលមិនចេះគ្រប់គ្រងព្រះទ័យរបស់ទ្រង់ឲ្យត្រជាក់។
   «ខ្ញុំម្ចាស់បានប្រគល់តួនាទីនេះឲ្យទៅនាង ហេតុអ្វីខ្ញុំខ្ញាល់នឹងនាងមិនបាន?»
   «ហូសុកទៅជាបែបនេះមិនមែនមកពីព្រះអង្គទេឬ?»ខុសពីព្រះអង្គម្ចាស់ណាមជុនដែលដំឡើងសម្លេងមិនឈប់តែព្រះអង្គជីនបែរជាមានបន្ទូលត្រជាក់ស្រេប។
   «ខ្ញុំម្ចាស់មិនបានធ្វើអ្វី ហេតុអ្វីក៏មកពីខ្ញុំម្ចាស់ទៅវិញ?»ក៏ពិតព្រះអង្គមិនបានធ្វើអ្វី រឿងអីដែលទ្រង់ធ្វើឲ្យហូសុកទៅជាបែបនេះនោះ។
   «ចុះកាលដែលទ្រង់ប្រងើយនឹងគេ? ខ្ញុំម្ចាស់ចាំបានថាហូសុកបានមករកទ្រង់ណា»ហូសុកពិតជាបានមករកទ្រង់ពិតមែនតែក៏ត្រូវបានព្រះអង្គដេញត្រឡប់ទៅវិញ។
   «ក្រែងវាជាបំណងរបស់ម្ចាស់បងមែនទេ?»ព្រះអង្គចាប់ផ្ដើមមានបន្ទូលទាំងតឹងសសៃរកនៅពេលដែលត្រូវបានព្រះរាម
របស់ទ្រង់ចោទប្រកាន់ស្រស់ៗបែបនេះ។
   «ខ្ញុំម្ចាស់ឲ្យទ្រង់រក្សាគម្លាតមិនមែនឲ្យទ្រង់ប្រងើយនឹងគេនោះឡើយ»
   «តើវាខុសគ្នាត្រង់ណា? តើខ្ញុំម្ចាស់ត្រូវតែគោរពតាមរាជតម្រាស់របស់ម្ចាស់បងមែនទេ?»គ្រាន់តែនោជាមួយមនុស្សដែលទ្រង់ស្រឡាញ់ហេតុអ្វីពិបាកយ៉ាងនេះ?
   «គិតថាខ្ញុំម្ចាស់ធ្វើដើម្បីអ្នកណា? មិនដើម្បីទ្រង់ទេឬ?»ថាទ្រង់រឹងតឹងចំពោះព្រះអនុជក៏បានតែគ្រប់យ៉ាងទ្រង់ធ្វើវាដើម្បីតែប្អូនប្រុសម្នាក់នេះប៉ុណ្ណោះ។
   «ដើម្បីខ្ញុំម្ចាស់? ទ្រង់យកនាមជាបងមកបញ្ជារខ្ញុំម្ចាស់អញ្ចឹងឬ? ព្រះអង្គចង់យករាជបាល្ល័ងវិញមែនទេ?»កែវនេត្រាស្រស់ស្អាតដែលធ្លាប់តែទតទៅកាន់ព្រះអង្គម្ចាស់ជីនពីមុនបានប្រែក្លាយទៅជាកែវនេត្រាដែលពោរពេញដោយការក្រោធ។
   «ខ្ញុំម្ចាស់មកនេះ មកមើលស្ថានភាពរបស់ហូសុកមិនមែនមកមានជម្លោះជាមួយនឹងទ្រង់ឡើយ ដូច្នេះកុំព្យាយាមយករឿងទាំងនេះមកធ្វើជាបញ្ហាឲ្យសោះ»ព្រះអង្គម្ចាស់ណាមជុនយកក្ដាប់ព្រះហស្តនិងព្រះតម្រិះពីរាជតម្រាស់របស់ទ្រង់ដែលបានហាខ្ជាក់អម្បាញមិញនេះ ហាក់ដូចលើសលប់ទៅកាន់ព្រះរាមរបស់ទ្រង់។
   «អ្ហឹម...»ព្រះអង្គម្ចាស់ណាមជុនព្រះស្ថិតដកដង្ហើមវែងមួយខ្សាកមុននឹងទម្លាក់ភាពក្រោធចេញពីព្រះទ័យរបស់ទ្រង់។
   ព្រះអង្គជីនហាក់មិនខ្វល់នឹងរាជតម្រាស់អម្បាញមិញឡើយទើបយាងហួសព្រះអនុជរបស់ទ្រង់សម្ដៅទៅកាន់ហូសុកដែលកំពុងតែសម្រាកមិនដឹងខ្លួន នេះពួកទ្រង់ឈ្លោះគ្នាខ្លាំងយ៉ាងនេះហូសុកនៅតែមិនភ្ញាក់ទៀត។
   ព្រះហស្តមាំក្រាស់លូកចូលទៅប៉ះថ្ងាសរបស់ហូសុកតែក៏ត្រូវទប់ជាប់នៅពាក់កណ្ដាលទីដោយសារតែព្រះអនុជរបស់ទ្រង់មិនអនុញ្ញាតឲ្យទ្រង់ប៉ះនាយតូចងាយៗបែបនេះឡើយ គ្រាន់កែវនេត្រារបស់ព្រះអង្គម្ចាស់ណាមជុនក៏ទាយបានទៅហើយ។
   «ហាសហា...អ្ហឹស...»ព្រះអង្គងាកព្រះភក្ត្រទៅទតនឹងព្រះអនុជរបស់ទ្រង់មុននឹងផ្ទុះសំណើចមកខាងក្រៅ ទ្រង់មិនបានខ្ញាល់នឹងឥរិយាបថរបស់ណាមជុនឡើយព្រោះតែទ្រង់អាចគ្រប់គ្រងវាបានយ៉ាងល្អមិនដូចជាណាមជុននោះឡើយ។
   «...»ក្នុងព្រះទ័យព្រះអង្គណាមជុនមិនបានភ្ញាក់ផ្អើលនឹងសកម្មភាពនេះឡើយទ្រង់នៅតែបន្តររក្សាព្រះទ័យដ៏ត្រជាក់មួយនេះបានយ៉ាងស្ងប់ស្ងាត់។
   «យើងត្រឡប់ទៅវិញហើយហូសុក ព្រោះអ្នកខ្លះមិនពេញព្រះទ័យឲ្យយើងនៅក្បែរឯងទេ»ព្រះអង្គមានបន្ទូលទៅកាន់ហូសុកដោយស្នាមញញឹមមុននឹងយាងចេញពីដំណាក់ធំ។
   មិនថាទ្រង់ក្រោធឬពិបាកព្រះទ័យយ៉ាងណាឡើយក៏ស្នាមញញឹមមួយនេះនៅតែរក្សាបានគ្រប់ស្ថានភាពហើយរិតតែមិនអាចមើលដឹងថាក្នុងព្រះទ័យទ្រង់កំពុងតែមានរឿងអ្វីឲ្យប្រាកដ ប៉ុន្តែស្នាមញញឹមមួយនេះប្រៀបបានដូចជាស្នាមញញឹមបិសាចយ៉ាងអញ្ចឹង។
   «យើងជាអ្នកធ្វើឲ្យអូនឈឺពិតមែនទេ?»បន្ទាប់ពីព្រះរាមទ្រង់យាងចេញពីដំណាក់មួយនេះព្រះអង្គម្ចាស់ណាមជុនបានចូលទៅប្រថាប់ក្បែរហូសុកនិងទូលសួរទៅកាន់មនុស្សដែលសន្លប់មិនទាន់ដឹងខ្លួន។
   «ឆាប់ងើបឡើងមកវិញណាអូនមិននិយាយរកបងច្រើនម៉ោងហើយ កុំគិតចង់គេងបែបនេះឲ្យសោះ»ព្រះអង្គចាប់យកដៃទន់ដែលមានកម្ដៅអ៊ុនៗមកផ្អឹបទៅនឹង ព្រះនលាត (ថ្ងាស)
របស់ទ្រង់ជាមួយរាជតម្រាស់ខ្សោយៗ។
   «ងើបមកនិយាយរកយើងណា យើងឈប់ទុកអូនចោលទៀតហើយ»ព្រះអង្គមិនបានសប្បាយលេងជាមួយហូសុកឡើយ កុំលេងអីបែបនេះទ្រង់មិនពេញព្រះទ័យទេ។
   «ព្រះអង្គ...»សម្លេងខ្សេវៗហាក់ដូចជាអស់ខ្យល់បានដង្ហោយហៅព្រះអង្គដែលកំពុងតែប្រថាប់នៅក្បែរហូសុកនិងឈ្ងោកព្រះភក្ត្រចុះ។
   «ហូសុក...អូនមានពិបាកក្នុងខ្លួនទេ? អូនមានឈឺក្បាលឬវិលមុខទេ?»ព្រះអង្គប្រញ៉ាប់ប្រញ៉ាល់ពិនិត្យមើលរាងកាយរបស់ហូសុកដែលបានដឹងខ្លួននៅមុននេះ។
   «ខ្ញុំម្ចាស់មិនអីនោះទេ ព្រះអង្គឈប់បារម្ភបានហើយ»ហូសុកហាក់អស់សំណើចទៅនឹងព្រះអង្គដែលកំពុងស្លន់ស្លោរដោយអង្គឯង។
   «អូនគេងបែបនេះជាច្រើនម៉ោងហើយតើដឹងទេ?»ព្រះអង្គបានលើកកាយតូចឲ្យអង្គុយស្រួលបួលមុននឹងមានបននទូលបន្តរទៅកាន់ហូសុក។
   «ព្រះអង្គ...»ទឹកមុខស្រពោនបានបង្ហាញនៅលើមុខតូចមួយនេះភ្លាមៗហាក់កំពុងតែមានកង្វល់ពីរឿងអ្វីយ៉ាងអញ្ចឹង។
   «អ្ហឹម...»ព្រះហស្តមាំក្រាស់បានលើកទៅអង្អែលថ្ពាល់ម៉ដ្ឋរលោងមួយនោះដោយក្ដីស្រឡាញ់ដែលព្រះអង្គមានចំពោះហូសុក។
   «ខ្ញុំ...ខ្ញុំម្ចាស់បានធ្វើអ្វីខុសមែនទេ?»ហូសុកក្ដាប់ដៃសួរទៅកាន់ព្រះអង្គជាមួយទឹកមុខពិបាកមើលជាទីបំផុតធ្វើឲ្យព្រះអង្គភាំងនឹងសំណួរមួយនេះជាខ្លាំង។
   «អ្ហាស? អូនចង់សួរពីអ្វី?»ព្រះអង្គបានឧទានសួរបញ្ជាក់ទៅកាន់ហូសុកដែលសួេសំណួរដែលមិនដឹងថាគេចង់សម្ដៅទៅលើអ្វីឡើយ។
   «ហេតុអ្វីព្រះអង្គមិនទតមុខខ្ញុំម្ចាស់នៅពេលដែលខ្ញុំម្ចាស់បានហៅទ្រង់? ព្រមទាំងដេញខ្ញុំម្ចាស់ចេញពីដំណាក់ទៀតផង»ហូសុកនិយាយមួយៗទាំងអោនមុខចុះមិនព្រមងើបមកសម្លឹងព្រះភក្ត្រទ្រង់ទាល់តែសោះ។
   «អ្ហឹស...មកពីយើងមានព្រះទ័យមិនល្អទើបមិនចង់ឲ្យវាប៉ះពាល់ទៅដល់អូន»ព្រះហស្តមាំក្រាស់លើកទៅអង្អែលថ្ពាល់របស់ហូសុកដែលកំពុងតែមានទឹកមុខមិនល្អ។
   «ព្រះអង្គអាចប្រាប់ខ្ញុំម្ចាស់បាន ខ្ញុំម្ចាស់មិនចង់ជួបអារម្មណ៍បែបនេះនោះទេវាមិនសប្បាយឡើយ ព្រះអង្គឈប់ធ្វើបែបនេះបានទេ?»បាតដៃតូចលូកទៅចាប់យកព្រះហស្តមាំក្រាស់របស់ទ្រង់មកកាន់និងនិយាយទៅកាន់ទ្រង់ទាំងទឹកមុខកំពុងតែរកយំ។
   «យើងសុំទោស យើងឈប់ធ្វើបែបនេះហើយ»ព្រះអង្គតបទៅកាន់ហូសុកជាមួយនឹងស្នាមញញឹមព្រមទាំងទាញកាយតូចមួយនេះមកអោបពេញដៃតែម្ដង។
   «អ្ហឹម...»ហូសុកលើកដៃទាំងទៅក្រសោបព្រះកាយរបស់
ទ្រង់នឹងទទួលយកកម្ដៅដែលចេញពីទ្រូងរបស់ព្រះអង្គពោរពេញទៅដោយភាពកក់ក្ដៅជាខ្លាំង។
   «តើអូនឈឺទេ?»បន្ទាប់ពីព្រលែងនាយតូចពីការអោបព្រះអង្គបានយកព្រះហស្តទៅប៉ើងសក់ដែលបិទបាំងថ្ងាសរបស់និងមានបន្ទូលសួរទាំងបារម្ភពីមនុស្សដែលកំពុងតែអង្គុយនៅនឹងមុខ។
   «អត់ទេ!»ហូសុកឆ្លើយបដិសេដបូករួមជាមួយការគ្រវីក្បាលនិងបង្ហាញនូវទឹកមុខដ៏គួរឲ្យស្រឡាញ់របស់គេចេញមក។
   «សឺត...»បន្ទាប់ពីអង្អែលស្នាមជាំដែលដាមជាប់លើថ្ងាសមួយនេះព្រះអង្គបានផ្ដល់ស្នាមថើបមួយទៅលើវាដែលពោរពេញទៅក្ដីស្រឡាញ់កើតចេញពីព្រះទ័យរបស់ព្រះអង្គ។
   «ចាំបន្តិច យើងមានអ្វីឲ្យអូន»ព្រះអង្គស្ទុះក្រោកយ៉ាងលឿនយាងសម្ដៅទៅកាន់ទូដែលនៅជិតនោះរួចបើកយកថង់ក្រណាត់តូចពណ៌ក្រហមមួយចេញមកក្រៅ។
   «ជាអ្វីនឹងព្រះអង្គ?»ហូសុកព្យាយាមអឺតក្បាលទៅសម្លឹងមើលកូនកញ្ចប់មួយនោះដោយការអន្ទះសារចង់ដឹងជាខ្លាំង។
   «យើងបានទិញវានៅក្នុងពិធីបុណ្យព្រះខែ យើងគិតថាអូនប្រាកដជាចូលចិត្តវា»ព្រះអង្គបានប្រថាប់ជិតហូសុកនិងដកយកចិញ្ចៀនមាសនៅក្នុងថង់ក្រហមនោះយកមកស៊កចូលម្រាមដៃរបស់ហូសុក។
   «ព្រះអង្គ?»ហូសុកចំហរមាត់ភ្ញាក់ផ្អើលនិងលើកដៃមកមើលចិញ្ចៀនដែលកំពុងតែពាក់ជាប់ដៃរបស់ខ្លួន។
   «ស្អាតដែរទេ?»ព្រះអង្គទ្រង់ញញឹមទៅកាន់ហូសុកព្រមទាំងទូលសួរនាយតូចដោយក្ដីរីករាយដែលមានក្នុងព្រះទ័យរបស់ទ្រង់។
   «ស្អាតខ្លាំងណាស់ ប៉ុន្តែខ្ញុំម្ចាស់សុំមិនទទួលបានទេ?»ហូសុកហាក់សើចមិនសមឡើយ គេស្រឡាញ់អំណោយមួយនេះតែវាមិនសមនឹងគេឡើយ គេមិនហ៊ានទទួលនោះទេ។
   «ហេតុអ្វី? នេះជាទឹកព្រះទ័យរបស់យើងទៅកាន់អូន»ហូសុកគេដឹងថាទ្រង់ប្រាកដជាមិនព្រមនោះទេតែក៏ព្យាយាមសុំទៅកាន់ព្រះអង្គទោះបានដឹងហើយថានឹងទទួលបានចម្លើយបែបណា។
   «ខ្ញុំម្ចាស់គិតថាវាលើសលប់សម្រាប់ខ្ញុំម្ចាស់ហើយ ព្រះអង្គបានប្រគល់គ្រប់យ៉ាងមកដល់ខ្ញុំម្ចាស់ដែលជាមនុស្សដែលមិនសមទទួលបានវា»គេក៏ចេះក្រែងចិត្តទោះបីខ្លួនមាននាមជាគូស្នេហ៍របស់ទ្រង់យ៉ាងណាក៏នៅតែមិនសាកសមនឹងរបស់ទាំងនេះ។
   «អូនកំពុងតែនិយាយអ្វីហ្នឹង? យើងធ្វើបែបនេះក៏ព្រោះតែអូនជារបស់យើង ដូច្នេះយើងត្រូវតែមើលថែរនិងផ្ដល់របស់ដែលអាចផ្ដល់ឲ្យបាន»ព្រះអង្គយកព្រះហស្តទាំងគូរទៅក្រសោបថ្ពាល់សរលោងនោះដោយខ្ញាល់ក្នុងព្រះទ័យតិចៗតែមើលទៅគួរឲ្យស្រឡាញ់ទៅវិញទេ។
   «តែព្រះអង្គ...»
   «នេះជារាជបញ្ជា អូនគ្មានសិទ្ធដោះវាចេញឡើយកុំចង់ប្រឆាំងឲ្យសោះ»ត្បិតអីទ្រង់តែងតែប្រើពាក្យទាំងទាំងនេះមកលើនាយតូចក៏ពិតមែន តែទ្រង់ស្រឡាញ់គេស្ទើរតែលេបទៅហើយ តើវាមិនល្អទេឬដែលទទួលបានរបស់ទាំងនេះពីអធិរាជ? សម្រាប់ហូសុកវាជារឿងដែលមិនគួរប្រាថ្នាទៅវិញទេ។
   «ព្រះអង្គតែងតែបែបនេះ»ហូសុករមែងតែស្ដាប់ឮនូវពាក្យទាំងនេះគ្រប់ពេលដែលខ្លួនព្យាយាមបដិសេដមិនទទួលអ្វីមួយពីទ្រង់ គ្មានថ្ងៃណាដែលគេអាចបដិសេធមិនទទួលបានឡើយ។
   «យប់យន់ណាស់ទៅហើយ យើងចង់សម្រាក ថ្ងៃនេះយើង
និយាយច្រើនខ្លាំងណាស់ កុំព្យាយាមឲ្យរៀបរាប់វាជាហូរហែរអី»តើអ្នកណាទៅដឹងទៅថាទ្រង់ក្លាយទៅជាមនុស្សដែលបូរបាច់មិនឈប់នៅពេលមានហូសុកនៅក្បែរនោះ? ហូសុកជាមនុស្សសំណាងឬយ៉ាងណាឲ្យប្រាកដ?
   «ក្រាបទូលព្រះអង្គ»ហូសុកនៅតែព្រួយបារម្ភជាមួយនឹងចិញ្ចៀនដែលកំពុងតែបំពាក់នៅក្នុងម្រាមដៃរបស់គេ គេមិនដឹងថាថ្ងៃស្អែកនឹងជួបរឿងអ្វីទៀតនោះទេ។
   «ព្រះអង្គប្រហែលជាហត់ខ្លាំងណាស់ហើយ»គ្រាន់តែដាក់ព្រះសិរដល់ខ្នើយភ្លាមទ្រង់ក៏ផ្ទំលក់ភ្លាម តើថ្ងៃនេះទ្រង់បានជួបរឿងអ្វីមកខ្លះទើបមើលដូចជាហត់យ៉ាងនេះ?
   «សុបិន្តល្អណាព្រះអង្គ»នាយតូចនិយាយទៅកាន់ព្រះអង្គដែលកំពុងតែផ្ទំលក់យ៉ាងសុខស្រួល ដើមដៃតូចក៏លើកទៅអោបព្រះកាយរបស់ទ្រង់តបវិញជាមួយនឹងស្នាមញញឹមដែលពោរពេញទៅដោយភាពរីករាយ។
   វាពិតជាកក់ក្ដៅខ្លាំងណាស់នៅពេលយើងបានគេងនិងទទួលបានកម្ដៅពីទ្រូងរបស់មនុស្សដែលយើងស្រឡាញ់ វារិតតែកក់ក្ដៅនៅពេលដែលយើងមានទុក្ខគឺតែងតែលេចមុខពួកគេមកដើម្បីជួយដោះស្រាយបញ្ហាទាំងនោះ។

To be continued...

ព្រោះតែស្រឡាញ់Where stories live. Discover now