«ឯងត្រូវជាអ្វីនឹងព្រះអង្គឬបានជាទ្រង់ហាក់ខ្វាយខ្វល់ពីឯងបែបនេះ?»ជុងយូហាក់ស្រង៉ាកនឹងអ្វីដែលហូសុកបាន
និយាយមុននេះ។«អ៎! គឺ...គឺយើងនឹងព្រះអង្គនៅជាមួយគ្នាតាំងពីក្មេងៗមកទើបព្រះចាត់ទុកយើងដូចជាប្អូនប្រុសម្នាក់យ៉ាងអញ្ចឹង»សំណាងមួយក្នុងចំណោមមួយរយដែលហូសុកអាចយករួចខ្លួនពីការកត់សម្គាល់របស់ជុងយូរបាន។
«អ៎រ! គឺបែបនឹងទេឬ? យើងស្មានថាឯងជាមនុស្សចំនិតរបស់ទ្រង់»ជុងយូបានងក់ក្បាលទទួលយកពាក្យសម្ដីហូសុកដោយមិនសួរនាំអ្វីថែម។
«ហាសហា...មនុស្សចំនិតឯណាដែលមកធ្វើការបែបនេះនោះ?»ហូសុកហាក់អស់សំណើចនឹងសម្ដីរបស់ជុងយូដែលមកចោទប្រកាន់គេទាំងស្រស់ៗបែបនេះ។
អ្នកទាំងពីរហាលសម្លៀកបំពាក់បណ្ដើរនិយាយគ្នាលេងបណ្ដើរមើលទៅដូចជាស្និតស្នាលខ្លាំងណាស់។សកម្មភាពទាំងមូលនេះមិនបានេូចផុតពីខ្សែនេត្រារបស់ណាមជុនបានឡើយក្នុងច្រមុះចាប់ផ្ដើមឆួលឆេះខុសពីធម្មតាតែព្រះអង្គក៏មិនបានទៅរករឿងហូសុកដែរទ្រង់កឰយាងទៅកាន់ដំ
ណាក់បាត់ទៅ។«ឯងបានជួបនឹងព្រះមហេសីឬនៅ?»បន្ទាប់ពីហាលខោអាវទាគងនោះរួចរាលហូសុកនិងជុងយូបានអង្គយនិយាយគ្នាលេងនៅក្រោមដើមឈរក្បែរនោះ។
«នៅទេព្រោះព្រះមហេសីកំពុងតែមានធុរៈ»អម្បាញមិញគេពិតជាបានទៅជួបមហេសីតែមកក៏ត្រឡប់មកវិញព្រោះតែមហេសីមានធុរះមិនអាចជួបនឹងគេបាន។
«ព្រះមហេសីតែងតែមានធុរៈបែបនេះរៀងរាល់ថ្ងៃហើយ»ស៊ូយីតែងតែទៅជួបលោកពុកនាងជាញឹកញាប់និងត្រូវរៀនសូត្រពីតួនាទីរបស់ព្រះមហេសី។
«ហេតុអ្វីបានជាឯងមកនៅទីនេះតាំងពីក្មេងបែបនេះ? ចុះឪពុកម្ដាយឯងគាត់នៅឯណា?»កែវភ្នែកស្រទន់របស់ជុង
យូបានសម្លឹងមើលទៅកាន់ហូសុកនិងចោទសួរដោយសម្ដីថ្នមៗ។«យើងក៏មិនដែលឃើញពួកគាត់ដែរមិនដឹងថាពួកគាត់មានមុខមាត់បែបណាដែរ តែព្រះអង្គជីនបានប្រាប់យើងថាបិតារបស់ទ្រង់បានយកយើងមកពីភូមិដែលត្រូវបានភ្លើឆេះកាល
ពី20ឆ្នាំមករស់នៅទីនេះ»នាយតូចតែងតែប្រាថ្នាចង់ឃើញមុខឪពុកម្ដាយរបស់គេម្ដងក្នុងមួយជីវិតក៏អស់ចិត្តតែនេះប្រហែលបានត្រឹមតែស្រម៉ៃតែប៉ុណ្ណោះ។
YOU ARE READING
ព្រោះតែស្រឡាញ់
Romanceគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលអាចធ្វើឲ្យគ្រប់គ្នាខ្វាក់ភ្នែកនិងក្បត់មនសិការរបស់ខ្លួនឯង។ ក្ដីស្រឡាញ់ក៏អាចបញ្ចប់ជីវិតរបស់មនុស្សផងដែរ។ Started : 24/08/2023