ដំណើរដើរទាត់ខ្យល់របស់ជុងយូបានបង្ករឲ្យបរិយាកាសទាំងមូលប្រែក្លាយទៅជាអាប់អួរទៅតាមអារម្មណ៍របស់នាយ ផ្ទៃមុខដែលធ្លាប់តែញញឹមប្រែក្លាយទៅជាមុខងាប់ប្រៀបបីបានដូចជាគេវាយបីដំបងអញ្ចឹង។
«បើដឹងថាបែបនេះ ខ្ញុំមិនមកទីនេះតាំងពីដំបូង»គេមិនដឹងថាសម្រេចចិត្តត្រូវឬខុសទេដែលចូលមកក្នុងរាជវាំងមួយនេះ។
«ខ្ញុំមកដើម្បីបំពេញតួនាទី ហេតុអ្វីក៏ត្រូវមកសោកស្ដាយនៅចុងបញ្ចប់បែបនេះ?»ជុងយូលើកដៃទៅអង្អែលកញ្ចឹងកនិងចោទសួរខ្លួនឯងទាំងហួសចិត្ត។
«ឯងកំពុងតែមានគម្រោងការអ្វីមែនទេ? តួនាទីអ្វី?»ហូសុកមិនដឹងមកពីណាលោតមកតោងស្មាគេពីក្រោយព្រមទាំងទាំងសួរគេជាមួយសំណួរដ៏ភ្ញាក់ផ្អើលរបស់គេ។
«ពុទ្ធោ... ហេតុអ្វីមកស្ងាត់ៗបែបនេះ?»នាយស្ទើរតែដួលអុកគូទដល់ដីទៅហើយតែក៏សំណាងដែលគេមានស្មារតីរឹងមាំទើបទប់លំនឹងខ្លួនឯងជាប់វិញ។
«ឯងកំពុងតែនិយាយពីអ្វីអម្បាញមិញនេះ? ឯងជាជនក្បត់មែនទេ?»ហូសុកដកខ្លួនចេញពីជុងយូយ៉ាងលឿន នេះមែនទេជាមូលហេតុដែលព្រះអង្គមិនឲ្យគេនៅក្បែរជុងយូ?
«ឯងឆ្កួតទេឬយ៉ាងម៉េច? មើលមកយើងសមជាមនុស្សបែបនេះដែរឬទេ?»គេនេះស្ទើរតែចង់បោកក្បាលឲ្យស្លាប់នៅនឹងកន្លែងទេ មកចោទគេស្រស់ៗទាំងដែលគេមិនបានធ្វើអ្វីសោះ។
«ចុះឯងនិយាយតួនាទី? តួនាទីជាជនក្បត់ឬ?»ហូសុកសួរគេដោយធ្វើទឹកមុខៗភ្លឹសៗប្រៀបានដូចជាមនុស្សដែលមិនដឹងរឿងអ្វីទាល់តែសោះ។
«ហ៊ើយ...តួនាទីជាអ្នកការពារ ជាទាហាន ឯងក៏ដឹងថាយើងជាអ្នកណាដែរមិនអញ្ចឹង?»ឆ្លាតគ្រប់រឿង ហេតុអ្វីក៏មកល្ងង់នឹងរឿងនេះទៅវិញ។
«តែមើលមុខឯងយូរៗដូចជា...មនុស្សអាក្រក់ពិតមែន»ហូសុកលើដៃទៅអង្អែលថ្គាមនិងសម្លឹងមុខនាយដោយយកចិត្តទុកដាក់ទើបឃើញថានាយមុខសមជាមនុស្សអាក្រក់ពិតមែន។
ផ្លាច់!
«អូយ...»សម្រែកស្រែកដោយការឈឺចាប់របស់ហូសុកបានឧទានឡើងមកនុងធ្វើមុខស្អុយប៉ែដោយសារតែជុងបានផ្ទាត់ថ្ងាសរបស់គេ។
«យ៉ាងម៉េចហើយ? ជាហើយមែនទេបានជាមកវិនិច្ឆ័យយើងបែបនេះ?»ជុងយូអោបដៃសួរទៅកាន់ហូសុកដែលសម្លឹងមុខគេជាមួយការខឹង។
«ស្រស់ស្រាយជាងមុន...»
«អម្បាញមិញព្រះមហេសីបានរាជបញ្ជាមកថាឲ្យឯងលើកក្រយាទៅថ្វាយទ្រង់»ដំបូងគេមិនចង់ប្រាប់ទៅកាន់ហូសុកឡើយតែគេខ្លាចថាហូសុកត្រូវជួបរឿងមិនល្អ។
«អ៎រ...ចាំយើងយកទៅថ្វាយទ្រង់»ហូសុកហាក់មានអារម្មណ៍ថាចម្លែកដែលព្រះមហេសីបានចេញរាជបញ្ជាមកកាន់គេបែបនេះ។
«ឯងមិនទៅបានទេ? ទុកឲ្យយើងជាអ្នកយកទៅថ្វាយវិញ?»គេនៅស្ទាក់ស្ទើរក្នុងចិត្តនៅឡើយ។
«ហេតុអ្វីទៅ?»
«យើងគ្រាន់បារម្ភពីឯងប៉ុណ្ណោះ ឯងទើបតែស្រស់បស់មកវិញទើបមិនចង់ឲ្យឯងធ្វើវា»
«មិនអីទេ ឯងអាចជួយលើកយើងបានមិនអញ្ចឹង?»ព្រះមហេសីបានដាក់រាជបញ្ជារមកគេម៉េចនឹងល្មើសបញ្ជាមួយនេះនោះ?
«ចាំយើងជួយអញ្ចឹង»ជុងយូតបទៅហូសុកជាមួយស្នាមញញឹមមុននឹងនាំគ្នាដើរសម្ដៅទៅកាន់ផ្ទះបាយដើម្បីរៀបចំក្រយាជូនព្រមហេសី។
YOU ARE READING
ព្រោះតែស្រឡាញ់
Romanceគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលអាចធ្វើឲ្យគ្រប់គ្នាខ្វាក់ភ្នែកនិងក្បត់មនសិការរបស់ខ្លួនឯង។ ក្ដីស្រឡាញ់ក៏អាចបញ្ចប់ជីវិតរបស់មនុស្សផងដែរ។ Started : 24/08/2023