ព្រះសូរិយាចាប់ផ្ដើមអស់ស្ដង្គតពន្លឺទាំងប៉ុន្មានក៏ចាប់ផ្ដើមលេចម្ដងបន្តិចៗរហូតដល់រលត់ពន្លឺចេញពីផែនដី ចូលជំនួសវិញដោយព្រះច័ន្ទនិងហ្វូងផ្កាយរាប់លានដែលបានរះនៅលើមេឃបញ្ចេញពន្លឺភ្លឺផ្លេកគួរឲ្យចង់គយគន់ជាពន់ពេក។
«ពួកនាងទៅហៅហូសុកឲ្យមកជួបយើង»សម្លេងគ្រលរៗបានបង្ហើរចេញពីដំណាក់ស្រង់ទឹកឆ្លងកាត់ត្រចៀករបស់អ្នកបម្រើដែលនៅឈរចាំពីក្រៅដំណាក់នេះគ្មានអ្នកណាក្រៅពីព្រះអង្គណាមជុនឡើយ។
«ព្រះពរព្រះអង្គ»បន្ទាប់ពីឮរាជតម្រាស់(សម្ដី)ក៏រឹងកំព្រឹសរបស់ព្រះរួចពួកនាងៗក៏នាំគ្នាប្រញ៉ាប់ដើរឆ្ពុះទៅកាន់បន្ទប់របស់ហូសុកយ៉ាងលឿនថោយមិនហ៊ានងាកក្រោយឡើយ។
«អ្ហឹម...»សម្លេងដកដង្ហើមពីរ បីដងបានបន្លឺឡើងចេញពីបំពង់កររបស់ព្រះអង្គហាក់បីដូចជាទ្រង់កំពុងតែស្មុគស្មាញនឹងរឿងដែលបានជួបនៅក្នុងថ្ងៃនេះ។
ពួកនាងៗបានដើរមកដល់បន្ទប់របស់ហូសុកដែលបិទទ្វាជិតឈឹងនិងមានសភាពស្ងប់ស្ងាត់ដូចជាគ្មានអ្នកណានៅខាងក្នុងយ៉ាងអញ្ចឹង។នេះប្រហែលជាហូសុកកំពុងតែសម្រាកព្រោះថាថ្ងៃនេះគេធ្វើការច្រើនខ្លាំងណាស់ទើបសុំពេលសម្រាកបន្តិច។
«ហូសុក! ឯងនៅក្នុងនេះដែរឬទេ?»ក្នុងចំណោមអ្នកបម្រើទាំងអស់មាននាងម្នាក់បានពោលដង្ហោយហៅហូសុកដោយសម្លេងស្រាលៗតែក៏អាចឲ្យអ្នកខាងក្នុងឮបាន។នាងមានឈ្មោះថា គ័នស៊ី ដែលគ្រប់គ្នាស្គាល់ថាជាអ្នកគ្រប់គ្រងពួកនាងៗទាំងឡាយនៅក្នុងវាំងមួយនេះ។
«អា៎! បងគ័នស៊ី បងមករកខ្ញុំការអីមែនទេបានជាមកគ្នាច្រើនយ៉ាងនេះ?»ហូសុកបើកទ្វាមកឃើញគ័នស៊ីឈរនៅពីមុខក៏ប្រញ៉ាប់យកដៃញីភ្នែកដើម្បីឲ្យគេមើលឃើញច្បាស់ជាងនេះព្រោះតែអម្បាញមិញគេទើបតែងើបទាំងមីងមាំង។
«គឺព្រះអង្គបានឲ្យយើងមកហៅឯងទៅគាល់ទ្រង់នៅក្នុងដំ
ណាក់ស្រង់ទឹក»ទឹកមុខស្មើៗនិងសម្ដីជាក់លាក់របស់គ័នស៊ីបាននិយាយទៅកាន់ហូសុកដែលកំពុងតែឈរនៅពីមុខ
នាងធ្វើមុខលីងឡង់។
YOU ARE READING
ព្រោះតែស្រឡាញ់
Romantikគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលអាចធ្វើឲ្យគ្រប់គ្នាខ្វាក់ភ្នែកនិងក្បត់មនសិការរបស់ខ្លួនឯង។ ក្ដីស្រឡាញ់ក៏អាចបញ្ចប់ជីវិតរបស់មនុស្សផងដែរ។ Started : 24/08/2023