តឹង តឹង
កណ្ដឹងរោទ៍ឡើងនៅមុខហាងផ្កាដើម្បីបញ្ជាក់ម្ចាស់ហាងឲបានដឹងថាមានភ្ញៀវកំពុងតែចូលមកហើយ ទើបធ្វើឲអ្នកដែលមាននាមជាម្ចាស់ហាងប្រញាប់ចេញទៅខាងក្រៅទទួលយ៉ាងរាក់ទាកជាមួយស្នាមញញឹមស្រស់ជាប់និងបបូរមាត់<សួស្តីបាទ ត្រូវការអ្វីដែរ> នាយតូចដែលមានសម្បុរសម៉ត់ បានសួរទៅកាន់ភ្លៀវដែលចូលមកក្នុងហាងរបស់ខ្លួនដោយស្នាមញញឹម
<ខ្ញុំត្រូវការខ្ចប់ផ្កាមួយបាច់> អ្នកដែលជាភ្ញៀវតបទៅវិញ
<ចង់បានផ្កាប្រភេទអ្វីដែល ខាងខ្ញុំនិងរៀបចំជូនលោក> នាយតូចនៅតែតបទៅវិញជាមួយស្នាមញញឹម
<ខ្ញុំមិនត្រូវការផ្កាក្នុងហាងលោកទេ ព្រោះខ្ញុំចង់ឱ្យលោកជួបរៀបចំផ្កាដែលខ្ញុំយកមកព្រោះវាជាបញ្ជារពីអ្នកប្រុសរបស់ខ្ញុំ>
<បាទ បានណា ខ្ញុំនិងជួយរៀបចំអោយ> តបទៅវិញ
<បាទ ហុចមកនេះ> ភ្ញៀវម្នាក់នោះតបមកវិញរួចក៏បញ្ជារអ្នកក្បែរខ្លួនអោយយកកន្ត្រកផ្កាដែលមានដាក់ក្រណាត់ខ្មៅបាំងចិត្តពីលើ
<នេះ ជាផ្កាដែលលោកត្រូវរៀបចំ>គេនិយាយរួចក៏ហុចផ្កានៅក្នុងដៃប្រគល់អោយម្ចាស់ហាង
<បាទ ចឹងខ្ញុំអាចសុំឈ្មោះរបស់លោកមួយបានទេ> គេទទួលយកផ្កានោះទៅទុកដោយមិនបានបើកមើលសូម្បីមុននិងងាកមកសុំឈ្មោះអតិថិជនទុក
<Kai>គេតបទៅវិញ
<Ok លោក kai ចឹងលោកមកទទួលផ្កានៅពេលណាដែរ?>នាយតូចកត់ឈ្មោះរបស់គេទុកមុននិងងើបមកសួរពីពេលវេលាជាក់លាក់ដែលគេមកទទួលផ្កា
<ស្អែកនេះ ម៉ោង9 ព្រឹក> kai និយាយតបរួចហើយក៏ដោយចេញពីទីនេះទៅបាត់ដោយមិនទុកអោយម្ចាស់ហាងផ្កាបាននិយាយលាស្រួលបួល
<អេ នេះទៅវិញហើយ>នាយតូចនិយាយតែម្នាក់ឯងមុននិងបែបទៅចាប់អារម្មណ៍និងកន្រ្ដកផ្កាដែលនៅលើតុរួចក៏ដកក្រណាត់ដែលនៅគ្រប់ពីលើនោះចេញ
<ស្អីគេនិង ផ្កាកុលាបខ្មៅ??> នាយតូចម្ចាស់ហាងផ្កាពោលឡើងទាំងភ្ញាក់ផ្អើល