បន្ទាប់ពីបានយកសោរបន្ទប់មកហើយ gemini ក៏ប្រញាប់ប្រញាល់យកសោរទៅចាក់ទ្វារបន្ទប់ប្អូនស្រីរបស់ខ្លួនដើម្បីបើកចូលទៅខាងក្នុង ពេលដែលបើកចូលទៅដល់ក្នុងបន្ទប់មានសភាពងងឹតសូន្យឈឹង ព្រោះភ្លើងនៅក្នុងបន្ទប់មិនបានបើកនោះឡើយ គ្រប់គ្នាក៏មិនទាន់ហ៊ានបើកភ្លើងដែលបានត្រឹមព្យាយាមសម្លឹងរកមើលនាងតូចប៉ុណ្ណោះ បានបន្ដិច mark ក៏ប្រទាក់ភ្នែកជាមួយនាងដែលអង្គុយនៅកៀនគ្រែអោបក្បាលជង្គង់
<Jiha~~>នាយស្រែកហៅឈ្មោះនាងតូចមួយទំហឹងនិងរត់ចូលទៅរកនាង
<ហ្ហឹក...ហ្ហឹក...ហិក..> មកដល់ក៏បានលឺសម្លេងយំ
ខ្សឹកៗរបស់នាង<មិនអីទេណា មិនអីទេ> fourthឃើញបែបនេះក៏ចូលទៅចាប់នាងយកមកអោបលួងលោម នៅក្នុងរង្វង់ដៃ ចំណែកឯ mix & gemini ពេលនេះពួកគេទាំង2មិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេ ក្នុងចិត្តអ្នកជាបងឃើញប្អូនខ្លួនស្ថិតនៅក្នុងស្ថានភាពបែបនេះវាពិតជាឈឺចាប់ខ្លាំងណាស់
<គ្រប់គ្នាចេញទៅវិញសិនទៅ jiha ចាំខ្ញុំជាអ្នកមើលឲ្យ> fourthបន្លឺឡើងប្រាប់ទៅកាន់គ្រប់គ្នា ដែលនៅក្នុងបន្ទប់ព្រោះពេលនេះបើឲ្យនៅជុំគ្នា ក្មេងម្នាក់នេះប្រាកដជាមិនហើបមាត់និយាយទេ មានតែទុកឲ្យនៅទីនេះតែ2នាក់ជាមួយខ្លួនសិន
<Jiha~~> បន្ទាប់ពីគ្រប់គ្នាចេញទៅអស់ហើយ នាយតូចក៏បាននិយាយទៅកាន់អ្នកដែលខ្លួនកំពុងលួងលោមតិចៗដោយហៅឈ្មោះនាង ប៉ុន្តែក៏បានត្រឡប់មកវិញនូវភាពស្ងប់ស្ងាត់ដូចគ្នា
<កុំស្ងាត់អី ឯងអាចនិយាយវាជាមួយបងបាន> ទោះបីជាខំនិយាយលួងលោមយ៉ាងក៏ដោយហាក់មិនទទួលបានចម្លើយឆ្លើយតបពីអ្នកម្ខាងទៀតមកសោះ
<ល្អ ឯងយំឲ្យអស់មកបងនៅអង្គុយចាំស្ដាប់ឯងយំ>
<ហ្ហឹក ហ្ហិក ហា ហ្ហឹក> គ្រាន់តែគេនិយាយបែបនេះភ្លាម jiha ក៏ស្រែកយំឡើងមួយទំហឹងសម្លេង ខ្លាំងៗតែម្ដងដូចជានាងមិនដែលបានយំចេញពីចិត្តបែបនេះទាល់តែសោះ ដៃក៏អោបចង្កេះយកមុខទៅខ្ទប់និងទ្រូងអ្នកដែលជាបងថ្លៃជាប់ ឯនាយតូចក៏បានត្រឹមអង្អែលក្បាលលួងលោមក្មេងម្នាក់នេះ នាយនិយាយអ្វីមិនចេញឡើយព្រោះសូម្បីតែ fourth ខ្លួនឯងក៏ស្ទើតែទប់ទឹកដែលនៅក្នុងរង្វង់ភ្នែកខ្លួនឯងសឹងមិនជាប់ផង