បន្ទាប់វៃគ្នាអស់ចិត្តអស់ចង់ហើយក៏ត្រូវចូលពេទ្យទាំងអស់ទាំងអ្នកដែលវៃគ្នានិងអ្នកដែលមិនវៃគ្នា
<មុខរបួសមិនអីនោះទេ សម្រាកប៉ុន្មានថ្ងៃនិងត្រឡប់មកដូចដើមវិញហើយ ខ្ញុំបានលាបថ្នាំបិទបងឲ្យរួចហើយ កុំឲ្យរបួសត្រូវទឹកឲ្យសោះ> គ្រូពេទ្យដើរចេញមកពីបន្ទប់លាងរបួសវិញនិងប្រាប់ទៅកាន់នាយតូចដែលចាំនៅមុខបន្ទប់
<បាទ អរគុណលោកគ្រូពេទ្យ> fourth
<បាទជាតួនាទីខ្ញុំស្រាប់ហើយ ចឹងខ្ញុំលាសិនហើយ> និយាយចប់លោកគ្រូពេទ្យក៏ដើរចេញទៅបាត់ ឯ fourth ក៏ចូលទៅមើល gem
<យ៉ាងម៉េចហើយ??> នាយតូចសួរទៅកាន់ gem ដែលនៅអង្គុយលើគ្រែ
<ក៏ធម្មតា> gem ឆ្លើយតាមបែបធម្មតាៗ
<សុំទោស> សុខៗស្រាប់តែនាយតូចក៏អោនមុខចុះនិយាយសុំទោសទៅកាន់ gem ធ្វើឲ្យនាយចងចិញ្ចើមឡើងមកនិងសួរបកទៅវិញ
<រឿងអី??> Gemini សួរទៅវិញទាំងចងចិញ្ចើម
<មកពីខ្ញុំបានជាលោកមានរបួស> នាយតូចនៅតែបន្តនិយាយទាំងអោនមុខចុះ
<ក្មេងឆ្គួតមិនមែនជាកំហុសរបស់អូនទេ> នាយកម្លោះនិយាយព្រមទាំងងើបមុខគេមើលមកខ្លួនទើបដឹងថាគេកំពុងយំ
<ម៉េចបានជាអូនយំ?? ឈប់យំបានហើយក្មេងឆ្នាស់> Gemini និយាយព្រមទាំងយកទៅជូនទឹកភ្នែកមនុស្សដែលខ្លួនការពារ
<អ្នកណាឆ្នាស់???> Fourth យកដៃក្រវាសដៃគេចេញមុនទាំងសួរទៅទាំងមុខស្លើៗ
<ក៏ម្នាក់នេះអី> gemini យកដៃរបស់ខ្លួនទៅចង្អុល fourth ធ្វើឲ្យក្មេងខ្លះយកដៃក្រវាសដៃគេចេញ
<មិនបានឆ្នាស់!! បើឆ្នាស់មកគេងជាមួយខ្ញុំធ្វើអីនៅចាប់ខ្ញុំ2ដងទៀត! ត្រូវហើយខ្ញុំឆ្នាស់ម៉េចនិងដូចអូន white របស់លោកទៅ> fourth រ៉េនគេអត់មានសំចៃមាត់ របៀបមនុស្សដែលងក់
<ហ៎ូ fourth~~~> gem បង្អូសសម្លេងហៅអ្នកដែលកំពុងងកដាក់ខ្លួន តែត្រូវនាយតូចគេចចេញមិនឲ្យប៉ះ
<កុំប៉ះ> មួយម៉ាត់យ៉ាងខ្លី
<Fourth~~> gem នៅតែបន្ដហៅឈ្មោះនាយតែម្នាក់នោះអត់ខ្ចីនិយាយរកម៉ាម៉ាត់