បន្ទាប់ពីបានទទួលឡានថ្មីដែល gem ទិញឲ្យនោះ fourth ក៏បានបើកឡានមកហាងទាំងទឹកមុខញញឹមស្រស់ មើលទៅហាក់ដូចជាមានក្ដីសុខណាស់ចឹង
ងឺត
នាយតូចបានឈប់ឡាននៅជំហាងឡាន និងដើរចេញពីលើឡានចូលទៅក្នុងហាងរបស់ខ្លួនហាកមានក្ដីសុខណាស់
<P'fourth មកហើយហ៎> មកដល់ភ្លាមក៏ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ពីកូនចៅមហាសែនមាត់អត់គម្រប់នេះភ្លាម
<នៅទេ មិនទាន់មកទេ> fourth ក៏តបទៅវិញព្រមទាំងញញឹមច្រត់ចង្កេះទៀតផង
<ហើយអ្នកណាឆ្លើយឆ្លងជាមួយខ្ញុំនេះ??> Men សួរ
<ព្រលឹងរបស់យើងទេដឹង> fourth ក៏និយាយតបទៅវិញបែបបញ្ជឺ
<អរ ហាស?? ចឹងបានន័យថា p'fourth ស្លាប់ហើយ??> Men ក៏ទៅវិញសម្ដែងធ្វើដូចជាភ្ញាក់ផ្អើលណាស់ចឹង
<A'men......ផាំង> នាយតូចស្រែកមួយទំហឹងក៏លើកកាបូបដែលខ្លួនស្ពាយនោះគប់ទៅរក men តែក៏ត្រូវនាយគេចបណ្ដាលឲ្យកាបូកទៅបុកនិងកន្លែងជ្រុងតុទទួលភ្ញៀវ
< Shit a'men> និយាយហើយនាយតូចស្រាប់តែចូលទៅរើសកាបូបដែលខ្លួនគប់អប្បាមិញយ៉ាងលឿង និងដកទូរស័ព្ទដែលនៅក្នុងកាបូបនោះមក
<ទូរស័ព្ទយើង ពុទ្ធោហើយខ្ទេចអស់ហើយ> នាយតូចនិយាយព្រមទាំងសម្លឹងមើលទៅទូរស័ព្ទក្នុងដៃ មិញនេះមកពីនាយខឹងពេកក៏គប់កាបូបទៅមួយទំហឹងដោយភ្លេចគិតថា ទូរស័ព្ទនាយនៅក្នុងនោះពេលនេះទូរស័ព្ទនាយបែបខ្ទេចសភាពមើលលែងយល់ហើយរលត់ឈឹងតែម្ដងវាចង្រៃត្រង់អត់មាន Screen និងម៉ងចឹងហើយវាបែកខ្ទេចគ្មានសល់
<ហូយ p'fourth នេះម៉ត់ឆឹងតែម្ដង> men ក៏ចូលមកអោតមើលទូរស័ព្ទ fourth
<អាចង្រៃមកពីឯងនិង> fourth ហើយក៏ដោះស្បែកជើងដេញវៃ men ឡើងផ្អើលហាង ផ្អើលតងបុគ្គលិកផ្អើលតាំងភ្ញៀចូលមក