Home tithayut nantra
+Fourthភ្នែករបស់ខ្ញុំបានបើកឡើងសន្សឹមៗ ខ្ញុំសម្លឹងមើលទៅខាងលើក៏ឃើញថាខ្លួនឯងមិនបាននៅក្នុងបន្ទប់គេងនោះទេ ពិដានបន្ទប់នេះគឺសរ ខ្ញុំប្រឹងបើកភ្នែកឡើងហើយក៏ងើបឡើងអង្គុយបន្ដិចក៏ឃើញថាពេលនេះខ្ញុំកំពុងតែនៅក្នុងបន្ទប់ពេទ្យ
<យើងកើតអីនៀក??> ខ្ញុំចោទសួរខ្លួនឯងទាំងឆ្ងល់ព្រោះបើតាមខ្ញុំចាំបាន ខ្ញុំគ្រាន់តែសន្លប់ប៉ុណ្ណោះហេតុអីក៏ត្រូវដល់ថ្នាក់បញ្ចូនមកមន្ទីរពេទ្យដែល
ក្រាក.... កំពុងតែមិនអស់ចិត្តនិងរឿងដែលបានកើតឡើងសម្លេងបើកទ្វារក៏បានបន្លឺឡើងពេលដែលខ្ញុំងាកទៅមើលក៏ឃើញថាជា charn នេះឯងដែលដើរចូលមកព្រមជាមួយថងអាហារខ្លះ
<អ្នកប្រុសតូចដឹងខ្លួនហើយហ៎?> គេបានចោទសួរមកកាន់ខ្ញុំទាំងទម្លាក់អាហារដែលកាន់មកនោះនៅលើតុ ខ្ញុំក៏ងក់ក្បាលជំនួសឱ្យការឆ្លើយតប ហើយក៏តបសំណួរសួរទៅកាន់គេវិញ
<ហេតុអី ចាំបាច់មកមន្ទីរពេទ្យខ្ញុំចាំបានថាខ្ញុំគ្រាន់តែដួលសន្លប់ប៉ុណ្ណោះ> Fourth
<មិនមែនត្រឹមតែដួលសន្លប់ទេ ព្រោះនៅពេលដែលអ្នកប្រុសដួលគឺមានឈាមហូរពីច្រមុះរបស់អ្នកប្រុសទើបអ្នកប្រុស earth សម្រេចចិត្តយកអ្នកប្រុសមកពេទ្យ នេះអ្នកប្រុសសន្លប់តាំងពីយន់មិញរហូតដល់ពេលនេះម៉ោង3រសៀលហើយ> គ្រាន់តែបានឮគេនិយាយភ្លាមខ្ញុំក៏ភាំងឡើងតែម្ដង ព្រោះមនុស្សខ្ញុំនេះតាំងពីកើតមកមិនដែលចេះឈាមច្រមុះឡើយ ទើបខ្ញុំបន្ដសួរគេ
<ចុះពេទ្យថាយ៉ាងម៉េចដែរ??> Fourth
<គ្រូពេទ្យប្រាប់ថា កាលដែលអ្នកប្រុសសន្លប់ព្រោះតែអ្នកប្រុសសម្រាកមិនគ្រប់គ្រាន់ ហើយក៏គិតច្រើន ខ្វះប្រូតេអ៊ីន ចំណែកឯមូលហេតុដែលអ្នកប្រុសឈាមច្រមុះបណ្ដាលមកពីអ្នកប្រុសញុាំទឹកមិនគ្រប់គ្រាន់ធ្វើឲ្យក្ដៅក្នុង> ពេលដែលបានលឺគេនិយាយហើយខ្ញុំក៏រាងធូរចិត្តមកវិញស្មានតែខ្លួនឯងកើតជំងឺអីហើយតើស ពេលដែលបានធូរចិត្តហើយខ្ញុំក៏ព្យាយាមក្រឡេកមើលជុំវិញបន្ទប់រកមើល p'earth