Room gemini
បន្ទាប់ពីបានចូលមកដល់ខាងក្នុងហើយនាយតូចក៏បានចូលទៅងូតទឹកជម្រះខ្លួនដើម្បីឲ្យស្រឡះខ្លួនបន្ដិច
<ហឺយ!!!> គ្រាន់តែដើរចេញមកពីបន្ទប់ទឹកភ្លាមនាយតូចក៏ដើរសំដៅមកកាន់គ្រែទម្លាក់ខ្លួនមួយទំហឹងទៅលើពូក
<ហូយ ហត់ណាស់!! ហត់នឹងឈ្លោះជាមួយឈ្លើងតែម្ដង> នាយតូចរអ៊ូរឡើងតិចៗម្នាក់ឯង ព្រោះថ្ងៃនេះគ្រាន់តែឈ្លោះគ្នាក៏ចង់ពេញមួយថ្ងៃទៅហើយ
<តើគេទៅដល់ហើយនៅ?? ហើយហេតុអីមិនឃើញទាក់ទងមកសោះចឹង??> នាយតូចនិយាយឡើងម្នាក់ឯងព្រមទាំងសម្លឹងមើលទៅកាន់ទូរស័ព្ទដែលនៅជិតខ្លួននោះ
<ហឺយ ឈប់ខ្វល់ទៅដេក> ថាហើយនាយតូចក៏ងើបឡើងដើរទៅកន្លែងគេងរបស់ខ្លួននៅក្បាលដំណេក
រោទ៍ រោទ៍
គ្រាន់តែទៅដល់ដាក់ខ្លួនគេងរៀបនិងបិទភ្លើងទៅហើយ សម្លេងទូរស័ព្ទក៏បានលឺឡើងនាយតូចក៏ប្រញាប់ទាញមកមើលក៏ឃើញថាជាលេខឆ្លងប្រទេស
<< Hello >> fourth និយាយ
<< Hello tirak >> ហើយអ្នកដែលនៅក្នុងទូរស័ព្ទគឺជា gemini នៅឯងដែលធ្វើឲ្យអ្នកម្ខាងទៀតក៏លិចស្នាមញញឹមចេញមក
< tirak ឆ្គួតយកស្អី!! ចង់ក្អួត> នាយនិយាយព្រមទាំងធ្វើសម្លេងចង់ក្អួត
<<ប្ដីមកមួយថ្ងៃសោះនឹកដល់ថ្នាក់ចង់ក្អួតហើយហ៎ះប្រពន្ធសម្លាញ់>> នាយកម្លោះនិយាយក្នុងទូរស័ព្ទ
<< អ្នកណាប្រពន្ធបង ឡប់សតិកុំមកហៅប្ដីប្រពន្ធពេញៗមាត់ ប្រយ័ត្នខ្ញុំទះបងបែកមាត់ទៅ>> នាយតូចនិយាយសម្លុតទៅកាន់អ្នកក្នុងទូរស័ព្ទ
<< ទះបានណា យកមកមាត់ទះបាន ឲ្យទះទាំងខ្លួនទៀតក៏បាន បងពេញចិត្តឲ្យទះ>> gemini និយាយចេញមកដែលធ្វើឲ្យអ្នកដែលស្ដាប់នេះឡើងព្រឺសម្បុរតែម្ដង
<<រោគចិត្ត!!>> Fourth
<<ក៏រោគចិត្តជាមួយតែអូននេះអី>> Gemini
<< ជ្រេញណាស់ >> នាយតូចនិយាយទាំងធ្វើសម្លេងជ្រេញ
<< P'gem មកជួយរ៉ូតរូបបន្ដិច>> កំពុងតែនិយាយទូរស័ព្ទសុខៗ ក៏ស្រាប់តែលឺសម្លេងមនុស្សស្រីនិយាយស្រែកហៅនាយកម្លោះពីក្នុងទូរស័ព្ទ ធ្វើឲ្យទឹកមុខដែលរីកដូចផ្ការបស់នាយតូចបានធ្លាក់បន្ដិច