+Paris
លោកតា Nattawat កំពុងតែអង្គុយមើលនូវរូបថតអ្នកដែលជាមនុស្សជំនាន់ទី7របស់គ្រួសារ suratpa intawat ចឹងបានន័យថាគាត់ដឹងហើយថាជាអ្នកណា
<ជាគេ??> គាត់សួរឡើងទៅកាន់មនុស្សជំនិតរបស់ខ្លួន
<បាទ គឺជាគេ>
<ហុឹម ពិតជាជិតខ្លួនណាស់> គាត់បន្លឺឡើងទាំងមិននឹកស្មានដល់
<លោកម្ចាស់ចង់ធ្វើយ៉ាងបន្ដទៀត> មនុស្សជំនិតរបស់គាត់បានសួរមកកាន់គាត់
<រងចាំបន្ដិចទៀតទៅ យើងនិងឲ្យគេដឹងថាគ្រប់ជំនាញគ្រួសាររបស់គេសុទ្ធតែល្ងង់> ថាហើយគាត់ក៏បានទាញឈើច្រត់របស់គាត់ដើម្បីទប់លំនឹងហើយកីដើរចាកចេញពីបន្ទប់របស់គាត់ទៅជាមួយនិងមនុស្សជំនិតរបស់គាត់
+Thai
Jihaកំពុងនៅខាងក្នុងផ្សារទំនើបដែលពេលនេះនាងមកទាំងម្នាក់ឯងប៉ុណ្ណោះ អត់ទេបើមើលឲ្យជាក់គឺមិនមែនម្នាក់ឯងនោះទេ គឺនាងមកជាមួយនិង men ទៅវិញទេ
<កើតស្អីនៀកបានជាបបួលខ្ញុំចេញមក
ក្រៅ??>menគេសួរឡើងទៅកាន់នាង ព្រោះគេកំពុងតែនៅធ្វើការសុខៗក៏ត្រូវនាងចាប់អូសចេញមកក្រៅដំបូងក៏ថាមកមិនកើតតែមានឯណាកញ្ញានេះជះលុយទិញផ្កាក្នុងហាងទាំងអស់ ទើបគេចេញមកបាន<គ្រាន់តែហៅមកបានគ្នា យ៉ាងម៉េច??> មាត់និយាយប៉ុន្តែភ្នែកក៏បែរទៅសម្លឹងមើលក្រឡាសអាវដែលមាននៅក្នុងទូនោះ
<ហើយចុះហេតុអីបាននាំខ្ញុំមកទីនេះ??មិនមែនចង់ទិញក្រឡាស់អាវឲ្យសង្សារទេហេ??> គេសួរឡើងជាថ្មីម្ដងទៀតព្រោះតែនាងបាននាំគេចូលមកហាងគ្រឿងពេជ្យមួយកន្លែង ចូលមកដល់ក៏ដើរចូលទៅមើលក្រឡាសអាវមនុស្សប្រុសទៀត
<និយាយឆ្គួតស្អីឯង ខ្ញុំមិនទាន់មានសង្សារទេ> jihaបែរមកចង្អុលមុខនាយកម្លោះវិញទាំងទឹកមុខឆ្នាស់ឆ្អើន
<អា៎ អា៎ សម្រេចមកបែបណាវិញ??> Men
<ស្អាតទេ??> Jihaមិនបានឆ្លើយតបនិងសំណួរឡើយនាងបែរជាចង្អុលទៅក្រឡាស់ដែលមាននៅក្នុងទូនោះ
<ស្អាត> men
<ជួយយកអោយខ្ញុំបន្ដិច> នាងតូចបែរទៅប្រាប់បុគ្គលិកដែលនៅទីនោះ ទើបគេប្រញាប់យកចេញមកដើម្បីឲ្យនាងមើល នាងតូចបានចាប់យកក្រឡាស់នោះយកទៅដាក់លើខ្លួនមែនហើយក៏និយាយឡើង