ពេលរសៀលបន្ដិចម៉ោង7 យប់ពួកគេទាំង2ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ ដោយជិះឡានរបស់ fourth
<Gem> នៅសុខៗ នាយតូចក៏បែរទៅហៅឈ្មោះរបស់នាយកម្លោះដែលកំពុងបើកឡាន
<ហុឹម មានអីហ៎??> Gemini ងាកមកសួរ
<យើងទៅញុាំអីខាងក្រៅល្អទេ??> Fourth និយាយឡើង
<ហុឹម បានតើសអូនចង់ញុាំអី??> Geminiក៏ងកក្បាលយល់ស្រប ហើយក៏សួរទៅវិញ
<ក៏ Stake ល្អទេ??> Fourthបញ្ចេញមតិយោលបល់របស់ខ្លួនឡើងមក
<Ok ចាំបងឲ្យគេរៀបចំបន្ទប់ឲ្យ> និយាយហើយនាយកម្លោះក៏ទាញទូរស័ព្ទខ្លួនដើម្បីតេទៅឲ្យគេបន្ទប់ VIP
The stake
ចំណាយពេលមកដល់ក៏ប្រហែលជា15 នាទីពួកគេក៏បណ្ដើរគ្នាចូលមកខាងក្នុងហាង ចំណែកនាយតូចក៏ញញឹមបិទមាត់មិនជិតទាល់តែសោះ
<ជម្រាបសួរ khun gemini បន្ទប់របស់លោកបានរៀបចំរួចរាល់ហើយសុំអញ្ជើញខាងនេះចា៎> គ្រាន់តែចូលមកដល់ភ្លាមបុគ្គលិកនៅទីនេះក៏បានស្គាល់នាយរួចទៅហើយ ទើបធ្វើឲ្យអ្នកដែលនៅជាមួយក៏ឆ្ងល់ឡើងមកភ្លាម
<ហេតុអីបានជាគេស្គាល់លោក??> ពេលកំពុងតែដើរតាមបុគ្គលិកស្រីម្នាក់នោះនាយតូចក៏ឆ្លៀតទៅសួរអ្នកដែលដើរនៅជិតខ្លួនភ្លាម
<ក៏ហាងនេះជារបស់លោកតាបង ពេលនេះគាត់បានលាចាកលោកបាត់ហើយ> ក៏តបទៅសំណួរនាយតូចតាមបែបធម្មតា
<ចឹងបានន័យថាវាជាហាងរបស់លោក??> Fourthសួរឡើងទាំងបើកភ្នែកធំៗ
<ហុឹម> នាយកម្លោះក៏ងក់ក្បាល ឯងអ្នកដែលសួរបន្ទាប់ពីទទួលបានចម្លើយហើយក៏បើកភ្នែកឡើងធំៗជាងមុន ដោយសារភ្ញាក់ផ្អើល
VIP room
<មកដល់ហើយចា៎ សុំអញ្ជើញ> បុគ្គលិក
<អរគុណណា> នាយតូចអោនអរគុណគេបន្ដិចដើម្បីជការគួរសម ទើបចូលអង្គុយនៅអង្គុយនៅតុដែលមាននាយកម្លោះជាអ្នកទាញកៅអីឲ្យ
<បន្ដិចទៀតខ្ញុំនិងលើកអាហារជូន> និយាយចប់បុគ្គលិកស្រីនោះក៏ដើរចេញទៅបាត់ទៅ