រំលងទៅបាន3ថ្ងៃ ពិធីបុណ្យសពក៏បានប្រព្រឹត្តឡើងតាមប្រពៃណី វាមិនបានធំដុំឡើយព្រោះតែម្ចាស់កម្មវិធីជាមនុស្សមិនចូលចិត្តរញ៉េរញ៉ៃច្រើន ចំណែកឯសពក៏បានបូជាហើយដូចគ្នា
+មាត់ទន្លេ
កាណូតដែលបានស្គាល់យ៉ាងច្បាស់ថាជាកម្មសិទ្ធរបស់ត្រកូល tithayut nantra ពេលនេះក៏កំពុងតែនៅកណ្ដាលទន្លេ ម្នាក់ៗនិងនៅលើកាណូតសុទ្ធតែពាក់ឈុតខ្មៅដែលបង្ហាញពីការកាន់ទុក ចំណែកឯនៅក្នុងដៃ fourth ដែលអង្គុយលើរទេះនោះក៏មានធាតុរបស់ jiha ដែលបានយកមកដើម្បីបាចវានៅកណ្ដាលទន្លេ
<ហេតុអីក៏មានអារម្មណ៍ថាវាដូចជាយល់សប្តិ??> Satangបានបន្លឺឡើងកាត់បរិយាកាសដែលស្ងប់ស្ងាត់នោះ នាយនិយាយឡើងទាំងអស់សំណើចបន្តិចព្រោះរឿងរ៉ាវដែលបានកើតឡើងនេះវាហាក់បីដូចជាលឿនពេក លឿនរហូតដល់ថ្នាក់មិនអាចទទួលយកបានថាជាកាពិត
<ដល់ពេលហើយ> លឺបែបនេះ gemini បានចាប់យកធាតុដែលមាននៅក្នុងដៃរបស់ fourth ចេញមករួចហើយក៏យកវាទៅបាចនៅលើផ្ទៃទឹកដែលធំនោះ ទាំងទឹកមុខដែលមិនអាចស្មានត្រូវ
<លឿនណាស់ ហ្ហឹក> និយាយហើយទឹកភ្នែកមួយដំណក់បានហូរចេញមកពីភ្នែកកាត់ផ្ទៃមុខរបស់ ford ឯ mark ឃើញបែបនេះក៏បានយកដៃទៅអោបស្មាលរបស់គេមកជិតខ្លួន បន្ទាប់ពីបានបាចធាតុរបស់នាងហើយកាណូតក៏បានបើកត្រឡប់មកវិញ
+Suratpa intawat
ក្រាក សម្លេងបើកទ្វារដោយដៃរបស់គ្រូពេទ្យបានបន្លឺឡើង yang ដែលជាកូនចៅចំណិតរបស់នាយបានប្រញាប់រត់ចូលទៅសួរភ្លាម
<ចៅហ្វាយយ៉ាងម៉េចហើយ??> Yang
<មុខរបួសបានធូរច្រើនហើយ តែអ្វីដែលមិនធូរគឺជាផ្លូវចិត្ត អ្នកជំងឺនៅតែមិនទាន់បានធូរនៅឡើយ> និយាយហើយគាត់ក៏ដើរចាកចេញទៅបាត់ បន្សល់ទុកនៅតែ kai ដែលសម្លឹងទៅកាន់មាត់ទ្វារបន្ទប់ហើយក៏បើកទ្វារសន្សឹមៗចូលទៅ
<......> ចូលទៅដល់នាយបានឃើញសភាពចៅហ្វាយរបស់ខ្លួនដែលអង្គុយនៅលើរទេះរុញនោះ កំពុងតែមើលចេញទៅខាងក្រៅនាយក៏បានដើរចូលទៅជិតគេ ពេលដែលដើរចូលទៅក៏ឃើញថាក្នុងដៃគេមានកាន់រូបរបស់ jiha និងក្រឡាសអាវដែលនាងបានទិញឲ្យគេជាប់