+AILT Hospital
រទេះកង់គ្រែអ្នក2ជំងឺ2ទន្ទឹមគ្នាកំពុងវិលទៅមុខយ៉ាងលឿនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់
<រៀបចំបន្ទប់វះកាត់jihaឲ្យខ្ញុំ ខ្ញុំនិងវះកាត់ដោយផ្ទាល់>Mark
<ចា៎>
<Prom fourth បងទុកឲ្យឯងជាអ្នកចាត់ការហើយ> នាយនិយាយទៅអ្នកដែលជាគ្រូពេទ្យវះកាត់ម្នាក់ដែលក្នុងមន្ទីរពេទ្យនេះ ក៏ត្រូវជាសិស្សប្អូនរបស់នាយដូចគ្នា
<បាទ> និយាយហើយពួកក៏ដើរចូលទៅក្នុងបន្ទប់ដោយផ្លាស់សម្លៀកបំពាក់
+មុខបន្ទប់សង្រ្គោះ
គ្រប់គ្នាកំពុងតែឈរចាំនៅមុខបន្ទប់ដោយចិត្តអន្ទះសា ក្រោយពីបានបញ្ជូនjiha& fourthចូលទៅដល់បន្ទប់សង្រ្គោះ ដោយសារតែ fourth ក៏ត្រូវបានtorបាញ់ត្រូវចំជើងដូចគ្នា ធ្វើឲ្យឈាមរបស់គេហូរឥតឈប់សឹងតែខ្សោះពីខ្លួនទៅហើយបណ្ដាលឲ្យ fourth ក៏សន្លប់តាមឡានដូចគ្នាដូច្នេះគ្រូពេទ្យត្រូវវះកាត់យកគ្រាប់ដែលមាននៅក្នុងជើងរបស់គេចេញមិនអាចទុកយូរបានឡើយ
<កុំគិតច្រើនអី ពួកគេទាំងពីរច្បាស់ជាមិនអីទេ> earthបានដើរមកទះស្មាលនាយកម្លោះដែលអង្គុយចាំនៅមុខបន្ទប់នោះជាកម្លាំងចិត្ត ឯgeminiមិនបានតបអ្វីឡើយ គេសម្លឹងទៅកាន់បន្ទប់ទាំងទឹកមុខសោកសៅ
បើយើងងាកមកមើលខាងក្នុងបន្ទប់សង្រ្គោះបន្ទាន
វិញក្រុមគ្រូពេទ្យកំពុងតែញាប់ដៃញាប់ជើងដើម្បីជួយមនុស្សដែលដេកនៅលើគ្រែនោះ<ហុចកាំបិទមក> គ្រូពេទ្យបានហុចកាំបិទទៅឲ្យ prom ដើម្បីវះកាត់យកគ្រាប់ចេញពីជើងរបស់fourthដែលកំពុងតែសន្លប់បំពាក់ខ្យល់អុកសុីសែននោះ នាយព្យាយាមធ្វើដោយយកចិត្តទុកដាក់ ទីបំផុតគ្រាប់កាំភ្លើងដែលនៅក្នុងជើងរបស់fourthក៏បានដកចេញមកបាន
30នាទីក្រោយមក
ក្រាក
ទ្វារបន្ទប់ពេទ្យក៏បានរបើកឡើងបង្ហាញឲ្យឃើញ prom ដើរចេញមកខាងក្រៅដោយញញឹម គ្រាន់តែឃើញគេដើរចេញមកអ្នកដែលអង្គយក៏ស្ទុះងើបឡើងសួរទៅកាន់គេភ្លាមមិនចាំយូរ