<ធ្វើយ៉ាងម៉េចទៅ នៅមុខទ្វារមានអ្នកយាម> whiteសួរឡើងនៅពេលដែលនាងបានអើតមើល
តាមច្រលោះទ្វារ ដែលមានអ្នកយាម2នាក់ឈរនៅទីនោះ<ធ្វើបែបនេះល្អទេ> fourthបានរៀបរាប់ពីគំនិតដែលខ្លួនមានប្រាប់ទៅពួកគេ ពេលដែលនិយាយចប់ម្នាក់ៗក៏ងកក្បាលយល់ស្របដូចគ្នា
<អ្នកស្រី vik ចាប់ផ្តើមទៅ> បានលឺសញ្ញាពី fourth ភ្លាមគាត់ក៏ងក់ក្បាលចាប់ផ្តើមផែនការដែលបានរៀបចំទុក
<អូយ ជួយផងឈឺណាស់ អូយ ជួយផងចុកពោះណាស់> គាត់បានស្រែកឡើងមួយទំហឹងសម្លេង ដើម្បីឲ្យអ្នកដែលនៅខាងក្រៅបានលឺ
<ដូចជាសម្លេងលោកស្រី> បុរសដែលឈរយាមនៅមុខទ្វារបាននិយាយឡើងទៅកាន់គ្នារបស់គេដែលឈរជាមួយគ្នានោះ
<អឺ មែនហើយ>
<ចូលទៅមើលអត់ហាស??>
<ចៅហ្វាយប្រាប់ថាពួកគេល្បិចច្រើនណាស់ យើងថាកុំចូលល្អជាង> ចំណែកឯអ្នកដែលស្ដាប់នៅក្នុង បានលឺប៉ុណ្ណឹងក៏ធ្វើសញ្ញាឲ្យអ្នកដែលកំពុងតែឈឺនោះស្រែកឡើងឲ្យខ្លាំងជាងនិងទៀត
<អូយ ជួយ ផងឈឺខ្លាំងណាស់ខ្ញុំទ្រាំមិនបានទេ> បានលឺសម្លេងកាន់តែខ្លាំងឡើងបែបនេះ បុរសម្នាក់នោះក៏បន្ដនិយាយទៅកាន់គ្នារបស់គេ
<តែយើងថាចូលទាំងមើលទៅហី យ៉ាងណានេះជាប្រពន្ធចៅហ្វាយណាវើយ ណាមួយសុទ្ទតែចងជាប់តាស
<អឺ ចូលទៅចឹង> និយាយត្រូវគ្នាហើយពួកគេទាំងពីរនាក់ក៏បានយកសោរបន្ទប់មកចាក់ដើម្បីចូលទៅខាងក្នុង
<កើតអ......ដឹប ដឹប> មិនទាន់ទាំងបានសួរស្រួលបួកផងពួកគេទាំង2ក៏ត្រូវម្នាក់មួយដំបង់របស់ white & fourth ដែលចាំលួចឆ្មក់វៃនៅខាងក្រោយទ្វារ
<ឆាប់ទៅ> ថាហើយពួកគេក៏ប្រញាប់ទៅលើក jiha ដែលដឹងខ្លួនតិចៗនោះដាក់លើខ្នង fourth
<ឯងទៅរួចទេ??> Whiteចោទសួរឡើងទៅកាន់ fourth បន្ទាប់ពីបានឃើញជើងម្ខាងរបស់ fourth ត្រូវបាន tor យកជើងជ្រុងមកវៃមុននេះ ត្រូវនិងដៃដែលជ្រុលមុតអំបែងកំពុងមានឈាមនោះទៀត
<ហុឹម> ឯ fourth ក៏បានក្រហឹមជំនួសឲ្យការឆ្លើយ ហើយក៏បានងើបឈរឡើងដើម្បីចេញទៅខាងក្រៅតែឈឺជើងម្ខាង ហើយក៏ដើរមិនស្រួលដែលប៉ុន្តែគេក៏ត្រូវតែទ្រាំ