ep1 (កុលាបខ្មៅ)

3.1K 146 11
                                    

តឹង តឹង
កណ្ដឹងរោទ៍ឡើងនៅមុខហាងផ្កាដើម្បីបញ្ជាក់ម្ចាស់ហាងឲបានដឹងថាមានភ្ញៀវកំពុងតែចូលមកហើយ ទើបធ្វើឲអ្នកដែលមាននាមជាម្ចាស់ហាងប្រញាប់ចេញទៅខាងក្រៅទទួលយ៉ាងរាក់ទាកជាមួយស្នាមញញឹមស្រស់ជាប់និងបបូរមាត់

<សួស្តីបាទ ត្រូវការអ្វីដែរ> នាយតូចដែលមានសម្បុរសម៉ត់ បានសួរទៅកាន់ភ្លៀវដែលចូលមកក្នុងហាងរបស់ខ្លួនដោយស្នាមញញឹម

<ខ្ញុំត្រូវការខ្ចប់ផ្កាមួយបាច់> អ្នកដែលជាភ្ញៀវតបទៅវិញ

<ចង់បានផ្កាប្រភេទអ្វីដែល ខាងខ្ញុំនិងរៀបចំជូនលោក> នាយតូចនៅតែតបទៅវិញជាមួយស្នាមញញឹម

<ខ្ញុំមិនត្រូវការផ្កាក្នុងហាងលោកទេ ព្រោះខ្ញុំចង់ឱ្យលោកជួបរៀបចំផ្កាដែលខ្ញុំយកមកព្រោះវាជាបញ្ជារពីអ្នកប្រុសរបស់ខ្ញុំ>

<បាទ បានណា ខ្ញុំនិងជួយរៀបចំអោយ> តបទៅវិញ

<បាទ ហុចមកនេះ> ភ្ញៀវម្នាក់នោះតបមកវិញរួចក៏បញ្ជារអ្នកក្បែរខ្លួនអោយយកកន្ត្រកផ្កាដែលមានដាក់ក្រណាត់ខ្មៅបាំងចិត្តពីលើ

<នេះ ជាផ្កាដែលលោកត្រូវរៀបចំ>គេនិយាយរួចក៏ហុចផ្កានៅក្នុងដៃប្រគល់អោយម្ចាស់ហាង

<បាទ ចឹងខ្ញុំអាចសុំឈ្មោះរបស់លោកមួយបានទេ> គេទទួលយកផ្កានោះទៅទុកដោយមិនបានបើកមើលសូម្បីមុននិងងាកមកសុំឈ្មោះអតិថិជនទុក

<Kai>គេតបទៅវិញ

<Ok លោក kai ចឹងលោកមកទទួលផ្កានៅពេលណាដែរ?>នាយតូចកត់ឈ្មោះរបស់គេទុកមុននិងងើបមកសួរពីពេលវេលាជាក់លាក់ដែលគេមកទទួលផ្កា

<ស្អែកនេះ ម៉ោង9 ព្រឹក> kai និយាយតបរួចហើយក៏ដោយចេញពីទីនេះទៅបាត់ដោយមិនទុកអោយម្ចាស់ហាងផ្កាបាននិយាយលាស្រួលបួល

<អេ នេះទៅវិញហើយ>នាយតូចនិយាយតែម្នាក់ឯងមុននិងបែបទៅចាប់អារម្មណ៍និងកន្រ្ដកផ្កាដែលនៅលើតុរួចក៏ដកក្រណាត់ដែលនៅគ្រប់ពីលើនោះចេញ

<ស្អីគេនិង ផ្កាកុលាបខ្មៅ??> នាយតូចម្ចាស់ហាងផ្កាពោលឡើងទាំងភ្ញាក់ផ្អើល

Anything you want Ss1 [END]Where stories live. Discover now