<អូនចង់ទៅណា??> Geminiបានលើកសំណួរសួរឡើងទៅកាន់អ្នកដែលប្រុងនិងដើរគេចចេញនោះ
<ទៅ condo វិញ> fourth
<ហេតុអី??> នាយកម្លោះសួរទាំងចងចិញ្ចឹម
<ក៏....> Fourth
អាយ......ព្រូស
មិនទាន់ទាំងបាននិយាយស្រួលបួលនាងតូចដែលចុះមកពីលើឡាននោះក៏ទាក់ជើងជំពប់ដួលទៅលើនាយតូចហើយក៏ផ្ងារកក្រោយអុកគូទនិងដីទៅហើយ ដោយក្មេងស្រីម្នាក់នោះនៅខាងលើfourth
<អូយ៎...> Fourthយកដៃអង្អែលចង្កេះខ្លួនឯង
<អូយ៎ ហិ ហិ p'fourth> ចំណែកឯអ្នកដែលនៅពីលើនាយវិញក៏បែរមកសើចស្ញេញដាក់ខ្លួនព្រមទាំងហៅឈ្មោះរបស់ខ្លួនទៀតផង
<ឯងស្គាល់ឈ្មោះខ្ញុំបានយ៉ាងម៉េច??> Fourth សួរឡើងព្រមទាំងសម្លឹងទៅកាន់មុខនាងតូច
<បានហើយក្រោកចេញមក!! fourth យ៉ាងម៉េចហើយ??> មិនទាន់ទាំងទទួលបានចម្លើយចេញពីមាត់នាងផង នាងក៏ត្រូវ gemini ចាប់ទាញចេញឲ្យងើបឡើងចេញពី fourth ទៅហើយ
<ហូ៎ ប្អូនមិនគិតបារម្ភទេ បារម្ភតែប្រពន្ធ យ៉ាងម៉េចខ្ញុំមិននៅប៉ុន្មានឆ្នាំសោះ > ពាក្យពេចន៍ប៉ុន្មានម៉ាត់មុនដែលនាងក្រមុំនិយាយចេញមកធ្វើឲ្យនាយតូចដែលបានលឺនោះបើកភ្នែកធំសម្លឹងទៅកាន់ពួកគេទាំង2
<ប្អូន????> នាយតូចឧទានឡើងទាំងភ្ញាក់ផ្អើលចឹងក៏បានន័យថាខ្លួនយល់ច្រឡំហើយ ពុទ្ធោខំដេកយំឡើងហើមភ្នែកអស់
<ត្រូវហើយ បងស្អាតខ្ញុំ jiha ជាប្អូនរបស់មនុស្សទឹកកកម្នាក់នេះឯង តែខ្ញុំអត់ទឹកកកដូចគាត់ទេ> នាងតូចនិយាយព្រមទាំងសើចស្ញេញទៅកាន់អ្នកដែលនៅក្នុងរង្វង់ដៃបងខ្លួន
<បានហើយចូលផ្ទះ> ចំណែកឯនាយកម្លោះក្រោយពីឃើញថាប្អូនខ្លួនញញឹមញញែមដាក់ fourth ច្រើនពេកក៏និយាយឡើងកាត់ហើយក៏នាំនាយតូចចូលផ្ទះចោលប្អូនខ្លួនបាត់
<អៅ ចាំផង> ឯ jiha ក៏ប្រញាប់រត់ទៅតាមបងខ្លួន