ពិភពលោកនេះវាអាក្រកពេកហើយ នៅពេលដែលគ្រប់យ៉ាងប្រកបទៅដោយភាពរលូនក៏ចាប់ផ្តើមមានរឿងជាច្រើនចូលមកជាបន្ដបន្ទាប់ឥតឈប់ឈរហាក់ដូចជាមិនចង់ឲ្យអ្នកណាម្នាក់មានក្ដីសុខឡើយ
Home tithayu nantra
បន្ទាប់ពីត្រូវចំណាយពេលជាយូរដើម្បីគិត white ក៏សម្រេចចិត្តមកផ្ទះរបស់ gemini ពិតមែនចូលមកដល់ខ្លោងទ្វារក៏មិនទាន់ហ៊ានចូលនោះទេ នាងនៅអង្គុយក្នុងឡានគិតសញ្ចឹងគិតនៅឡើយ ម្ខាងជាប៉ា ម្ខាងក៏ជាមនុស្សដែលនាងស្រឡាញ់ដូច្នេះនាងមិនដឹងថាត្រូវជួយម្នាក់ណាឡើយ
<អ្នកនាងមករកអ្នកណាដែរ??> បន្ទាប់ពីឃើញថានាងនៅឈប់ក្នុងឡានយូរពេក អង្គរក្សយាមខ្លោងទ្វារម្នាក់ក៏បានចូលមកសួរនាង មុនដំបូងនាងក៏មិនទាន់ឆ្លើយតបដូចគ្នា តែបន្ទាប់ពីដកដង្ហើម ធំមួយខ្សាវហើយក៏សួរឡើងទៅកាន់គេ
<Gemini នៅទេ??> White
<បាទ អ្នកប្រុសធំនៅខាងក្នុង> អង្គរក្សនោះក៏ឆ្លើយតប ចង់បញ្ជាក់កន្លែងនេះឲ្យទាំងអស់គ្នាយល់តិច អ្នកដែលអាចហៅ Gemini ថាជាចៅហ្វាយក៏បាន អ្នកប្រុសក៏បានមានតែ charn & kai ប៉ុណ្ណោះក្រៅពីនោះគ្រប់គ្នាត្រូវហៅ gemini ថា អ្នកប្រុស ឬ អ្នកប្រុសធំ ចំណែក fourth ក៏ចឹងដែរ មានតែ charn & kai ទេអាចហៅចៅហ្វាយក៏បាន អ្នកប្រុសតូចក៏បាន ក្រៅពីនិងគឺត្រូវហៅ fourth ថា អ្នកប្រុសតូច ឬ អ្នកប្រុស fourth ឬមួយទៀត លោកស្រី ហើយក៏សួរថាម៉េចបានចឹង ព្រោះវាជាច្បាប់របស់គ្រួសារ tithayu nantra និងហើយកុំសួរថាម៉េចបានគេធ្វើចឹង min ក៏អត់ដឹងដែរ
<មិនអីទេចឹង> បានស្ដាប់ចម្លើយពីគេហើយនាងក៏បែរជាបកឡានថយក្រោយត្រឡប់ទៅវិញ ព្រោះនាងនៅតែមិនទាន់សម្លេងចិត្តច្បាស់ចឹងថាគួរប្រាប់ឬអត់
+ផ្សារទំនើប
នៅក្នុងផ្សារទំនើបដែលនៅចំកណ្តាលក្រុង វាមានលក្ខណៈទំនើបហើយទាន់សម័យខ្លាំងណាស់ មានលក់របស់ជាច្រើនផងដែរ មានមនុស្សជាច្រើនបានចេញចូលក្នុងផ្សារទំនើបមួយនៅក្នុងនោះក៏មានបងប្អូនថ្លៃត្រកូល tithayu nantra បងដែល បន្ទាប់ពីទិញឥវ៉ាន់អស់ចិត្តអស់ចង់ទាំង2នាក់ក៏ដើរចេញមកវិញក្នុងដៃក៏មានឥវ៉ាន់ច្រើនដែរ