EP 22(Only tonight babe)

1.9K 94 10
                                    

មើលតែចំណងជើងទាញដឹងម៉ង:))

បន្ទាប់ពីចេញពីក្រុមហ៊ុនមក fourth & jiha ក៏បាននាំគ្នាតាមនាយកម្លោះមកផ្សារទំនើបរបស់ខ្លួនដែល ដើម្បីមកពិនិត្យទំនិញណាមួយពួកគេក៏បានមកញុាំបាយថ្ងៃត្រងផង

Home tithayut nantra

  ល្ងាចក៏ឈានចូលមកដល់ពួកគេទាំង3បានត្រឡប់មកផ្ទញវិញជាមួយគ្នា គ្រាន់តែចុះពីលើឡានមកដល់ខាងក្នុងផ្ទះក៏ឃើញ satang & mark អង្គុយចាំរួចជាស្រេច

<ពួកបងមករកស្អីនៀក??> Jihaសួរឡើងទាំងដើរទៅអង្គុយលើសាឡុងទល់មុខពួកគេទាំង2

<ហ៎ នេះ> មិននិយាយច្រើន mark បានបោះថតមួយដែលមាន logo diro ឲ្យទៅនាងតូច jiha ក៏រាងប្លែកចិត្តបន្តិចដែល ទើបបើកថតនោះមើល

<Shit!! នេះខ្សែក??> នាងតូចនិយាយឡើងទាំងបើកភ្នែកធំៗ ព្រោះវាជាខ្សែកដែលខ្លួនរអ៊ូរចង់បានកាលនៅ swit ពេលដែលខ្លួនជួប mark 2 អាទិត្យមុនពេលដែលគេឡើងទៅធ្វើការនៅទីនោះ តែនាងក៏មិននឹកស្មានថាគេទិញឲ្យនោះទេ ព្រោះពេលនោះគេបាននិយាយថា "បងប្រុសឯងក៏មានទៅប្រាប់ទៅ"

<អួ៎ អរគុណខ្លាំងណាស់ p'mark ស្រឡាញ់បងជាងគេ សឺត*> មិនត្រឹមតែនិយាយទេនាងតូចថែមទាំងចូលទៅថើបថ្ពាល់របស់គេទៀតផង ( ដេកច្រណែន jiha ទៅព្រោះម៉ារឿងនិងកូនពៅម៉ង )

<បានហើយៗ ព្រឺណាស់ ទើបដៀលម្សិលមិញសោះ> mark និយាយទាំងនេះដៃនាងតូចដែលអោបកខ្លះនោះទេ

< ចុះ បង > jihaនិយាយព្រមទាំងលើកដៃចង្អុលទៅ satang

<នៅខាងក្រៅផ្ទះ> គ្រាន់តែលឺភ្លាមនាងតូចក៏បានរត់ចេញមកខាងក្រៅផ្ទះដើម្បីមើល ពុទ្ធោហើយ ជាឡានដែលទើបនឹងចេញនៅក្នុងឆ្នាំនេះឯង ហើយក៏ជាឡានដែលខ្លួនប៉ងចង់បានតាំងពីនៅ swit ដូចគ្នា (satang ជាម្ចាស់ក្រុមហ៊ុនលក់ឡាន)

<P'satang~~~~~ ជុប ជុប ខ្ញុំស្រឡាញ់បងខ្លាំងជាងអ្វីៗទាំងអស់លោកផែនដីនេះ> នាងតូចបានរត់ចូលមកខាងក្នុងផ្ទះវិញ ចូលទៅថើបគេនូវថ្ពាល់ទាំងសងខាងនៅឆ្លៀតអោបគេទៀត

<ហេតុអីក៏សុខៗ យកកាដូ មកឲ្យ jiha ចឹង??> Fourth សួរឡើងទាំងចងចិញ្ចើម

Anything you want Ss1 [END]Where stories live. Discover now