EP 15(ឃ្លាតមួយរយៈ)

1.6K 87 26
                                    

<Kai ចេញឡានទៅក្រុមហ៊ុន satang> ក្រោយពីបានលឺសម្លេងដួលរបស់ fourth នាយកម្លោះក៏ប្រញាប់បញ្ជារកូនចៅឲ្យចេញឡានទៅក្រុមហ៊ុនរបស់satangភ្លាម

<បាទ!!> ចំណែកឯ kai ក្រោយពីបានលឺពាក្យបញ្ជាររបស់អ្នកប្រុសខ្លួនក៏ប្រញាប់ធ្វើតាម

នៅតាមផ្លូវ

  ឡានរបស់នាយកម្លោះកំពុងតែធ្វើដំណើរយ៉ាងលឿននៅលើផ្លូវសំដៅទៅក្រុមហ៊ុមរបស់ satang

រោទ៍ រោទ៍

  កំពុងតែជិះនៅតាមផ្លូវសុខៗសម្លេងទូរស័ព្ទញ័រក៏បានលឺឡើង នាយកម្លោះប្រញាប់ទាញមកលើកព្រោះជាលេខរបស់ satang

<A'gem មកពេទ្យមក>satangនិយាយតាមទូរស័ព្ទ

<Kai ទៅពេទ្យ> នាយកម្លោះបិទទូរស័ព្ទហើយក៏ប្រាប់កូនចៅរបស់ខ្លួនឲ្យបើកទៅពេទ្យវិញ

<បាទ!!!> Kai

Hospital

  មកដល់ភ្លាមនាយកម្លោះក៏ប្រញាប់រត់ទៅរកនាយតូចដែលនៅក្នុងបន្ទប់ពេទ្យភ្លាម

<Fourth យ៉ាងម៉េចហើយ??> Geminiបានសួរទៅកាន់មនុស្ស3នាក់ដែលនៅមុខបន្ទប់

<A'mark កំពុងតែពិនិត្យ> satangក៏ឆ្លើយតបទៅកាន់មិត្តខ្លួន

ក្រាក

  សម្លេងទ្វារបន្ទប់ពេទ្យក៏បានបើកឡើងបង្ហាញឲ្យឃើញនៅmarkដើរចេញមកជាមួយនិងឯកសណ្ឋានពេទ្យ

<A'mark fourth យ៉ាងម៉េចហើយ???> គ្រាន់តែឃើញគេដើរចេញមក នាយកម្លោះក៏ស្ទុះមួយទំហឹងទៅសួរពីអាការៈរបស់នាយតូច

<គេមិនបានកើតអីធ្ងន់ធ្ងរទេ គ្រាន់តែជាអាការៈអស់កម្លាំង ហើយត្រូវនឹងគេមិនបានញាំអីហើយសម្រាកមិនបានគ្រប់គ្រាន់បូកផ្សំនិងផ្ដាសាយទើបគេមិនស្រួលបែបនេះ យើងបានចេញថ្នាំពៅកម្លាំងហើយថ្នាំផ្ដាសាយឲ្យគេហើយ ឲ្យគេលេបពេលបាយហើយគេនិងធូរហើយ> mark ក៏រៀបរាប់តាមលំដាប់លំដោយប្រាប់ទៅអ្នកដែលកំពុងឈរចាំជាពិសេសគឺ Gemini

<អាចចូលទៅមើលបានរឺនៅ??> Geminiបន្ដសួរ

<ចូលទៅបានហើយ តែកុំបង្កសម្លេងរំខាន ដោយសារតែយើងទើបតែចាក់ថ្នាំឲ្យគេបានសម្រាកទេ> mark

Anything you want Ss1 [END]Where stories live. Discover now