GMN Group
ផាំង
<អ្នកណាជាអ្នកធ្វើ??> នាយកម្លោះបានបោកឯកសារទៅលើតុប្រជុំមួយ ទំហឹងហើយសួរទៅកាន់អ្នកដែលអង្គុយអោនមុខចុះ
<...........> ប៉ុន្តែម្នាក់ៗគ្មាននរណា ហ៊ានហើបមាត់និយាយទាល់តែសោះ
<លឺខ្ញុំសួរដែលឬអត់??? អ្នកណាជាអ្នកយកព័ត៌មានរបស់ក្រុមហ៊ុនទៅលក់> នាយក៏នៅតែស្រែកសួរបន្តទៀតទាំងយកដៃច្រត់នៅលើតុប្រជុំ ប៉ុន្តែដូចដឹងចឹង គ្រប់យ៉ាងនៅតែស្ងាត់គ្មានអ្នកចេញមកទទួលកំហុសទេ
< កុំស្មានថាធ្វើហើយខ្ញុំមិនដឹងឲ្យសោះ!! ខ្ញុំដឹងច្បាស់ថាជាអ្នកណា!!> និយាយចប់ស្លាយដែលនៅខាងក្រោយក៏បានបើកបង្ហាញឡើងឲ្យឃើញអ្នកដែលប្រព្រឹត្តទង្វើច្បាស់ៗ ចំណែកឯអ្នកដែលត្រូវគេចាប់ផ្ដើមក៏ភ័យមួយរំពេច
<Khun gemini ខ្ញុំ...ខ្ញុំខុសហើយ មេត្តា...សូម..មេត្តា..លើកលែងឲ្យខ្ញុំផង ខ្ញុំត្រូវ..ខ្ញុំត្រូវគេបង្ខំទេ> បុរសម្នាក់នោះបានលុតជង្គង់ចុះ លើកដៃសំពះទៅកាន់នាយកម្លោះដែលឈរសម្លឹងទាំងមុខស្មើរថេរ មិននិយាយអ្វីមួយម៉ាត់ ( បុិនិងមុខមាំសាហាវ )
<ហុឹម kai >មិននិយាយច្រើននាយក៏បានងាកផ្ដល់សញ្ញាឲ្យ kai អូសបុរសម្នាក់នោះចេញ
<ពួកឯង> kai ក៏បានប្រើអ្នកដែលនៅក្បែរនោះឲ្យជួយមកអូសចេញ ហើយនាយក៏ដើរទៅតាមក្រោយ
<អត់ទេ សូមមេត្តាផង khun gemini> បុរសដែលត្រូវគេអូសចេញនោះប្រឹងស្រែកអង្វរកទៅអ្នកដែល ឈរសម្លឹងមើលមកខ្លួនតែបើយើងមើលទៅដូចជាមិនបានផលសោះ
<បិទអង្គប្រជុំ> បន្ទាប់ពីស្រែកប្រកាសថាបិទប្រជុំ នាយក៏ដើរចេញទៅបាត់ដោយមានលេខារបស់ខ្លួនដើរតាមពីក្រោយផងដែរ
<ហ៎ូ យើងភ័យសឹងស្លាប់> បុគ្គលិកទាំងអស់គ្រាន់តែប្រធានចេញទៅភ្លាមក៏នាំគ្នាធូរទ្រូង
<ហឺយ កុំធ្វើមើលតែឯងមិនដែលជួបស្ថានភាពបែបនេះ> អ្នកដែលនៅជិតនោះបន្លឺឡើង
<សួរបន្ដិចបានទេ??? តាំងពីយើងធ្វើការនៅទីនេះ១ខែហើយ យើងមិនដែលឃើញលោកប្រធានចេះនិយាយ ហើយនិយាយអីច្រើនទាល់តែសោះ!! ហេតុអី??> tu ដែលជាបុគ្គលិកដែលទើបនឹងចូលថ្មីក៏បានសួរឡើងទៅកាន់អ្នកផ្សេងទៀត