+Morning
វេលាថ្ងៃត្រង់បានឈានចូលមកដល់ ត្របកភ្នែកស្ដើងបានបើកឡើងម្ដងបន្ដិចៗដើម្បីឲ្យសុាំនិងពន្លឺ នាយតូចប្រើដៃតូចៗរបស់ខ្លួន ស្ទាបរកមើលអ្នកដែលគេងជិតក៏ពីយប់មិញក៏បានឃើញថាបាត់មិនឃើញគេនោះទេ ទើបគេបើកភ្នែកឡើងហើយក៏បម្រុងនិងងើបអង្គុយ
<អូយ..សឺត* ហេតុអីក៏ឈឺម្ល៉េះ?> Fourthរអ៊ូម្នាក់ឯងបន្ទាប់ពីយកដៃមកទប់ចង្កេះដែលចង់បាក់របស់ខ្លួននោះ តែទោះបីជាឈឺយ៉ាងណាក៏គេត្រូវតែងើបដែលដើម្បីចូលទៅងូតទឹកព្រោះមានអារម្មណ៍ថាស្អិតខ្លួន
ក្រាក...នាយកម្លោះដើរចូលមកខាងក្នុងដៃក៏មានកាន់យកមកនៅចានស៊ុបមកជាមួយដែល ពេលដែលចូលមកដល់ក្រឡេកទៅលើគ្រែក៏ឃើញដាមិនបានឃើញរាងល្អិតនៅលើនោះទេ
<ដើរចូលក្នុងបន្ទប់ទឹករួចដែរហេ?> នាយប្រើសំណួរចោទសួរខ្លួនឯងទាំងអស់សំណើចព្រោះយប់មិញនេះ គេក៏លេងឈុតធំដែរ នាយដើរទៅតុជិតគ្រែហើយក៏ដាក់ចាបស៊ុបនៅជិតនោះ ប៉ុន្តែនៅពេលដែលនាយទម្លាក់ចានស៊ុបចុះក៏មានសម្លេងអីមិនដឹងល្វើយៗអស់កាត់ត្រចៀកនាយ
<ហ្ហឹក..ហឹម..> ស្ដាប់ឲ្យជាក់ទៅគឺជាសម្លេងមនុស្សកំពុងតែយំ ហើយប្រភពសម្លេងគឺនៅកៀនគ្រែម្ខាងទៀត ដោយមិនអស់ចិត្តនាយក៏ដើរចូលទៅមើល គ្រាន់តែដើរចូលទៅដល់នាយក៏ត្រូវភ្ញាក់ផ្អើលបើកភ្នែកធំៗភ្លាម
<Fot!!!> អ្វីដែលនាយឃើញនោះ គឺឃើញថាប្រពន្ធខ្លួនកំពុងតែអង្គុយផ្ទាត់នៅលើដី ដែលមានអាវសសឺមីមួយដើម្បីបិទបាំងរាងកាយ
<ហ្ហឹក ហ្ហឹម ហិក gem. ហ្ហឹក.> ទឹកភ្នែកដូចទឹកបាក់ទំនប់បានហូរចេញមកពីថ្ពាល់រាងល្អិត ធ្វើឱ្យនាយប្រញាប់ស្ទុះចូលទៅលើកបីគេដាក់អង្គុយលើពូកវិញ
<ហេតុអីអូនមកអង្គុយត្រង់នេះ?> Gemini
< ផាច់! ប្រុសចង្រៃ!! បងនៅមានមុខមកសួរអូនទៀត! មិនមែនមកពីបងទេហេបានជាសភាពអូទៅជាបែបនេះ> fotប្រើម្រាមដៃតូចៗរបស់ខ្លួនវៃទៅលើគេទាំងគ្រឺតខ្នាញ់ ចេតនាសួរចេញមកបញ្ឈឺរខ្លួនច្បាស់ណាស់
<អា៎ អា៎!! បងសូមទោសណា! លើកក្រោយបងនិងថ្នមដៃជាងនេះ> Geminiបានលើកដៃទៅជូតទឹកភ្នែកដែលហូរមកនោះ