បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យពួកគេក៏បានមកដល់កន្លែងដែលកើតហេតុឡើងមក
<គឺនៅទីនេះ> maiនិយាយឡើងបញ្ជាក់ប្រាប់នាយបន្ថែម gemini មិនបានមាត់អ្វីឡើយនាយបានសម្លឹងមើលទៅកាន់កន្លែងកើតហេតុដែលមានគំនូសសរនោះ ហើយក៏ដកភ្នែកងាកសម្លឹងមើលទៅជុំវិញខ្លួន ក៏ឃើញថានៅលើផ្លូវគឺមានកម្មមេរ៉ាសុវត្ថិភាព
<ខ្ញុំចង់ឆែកកម្មមេរ៉ាសុវត្ថិភាព> geminiបន្លឺឡើងទៅកាន់ mix ហើយក៏ងាកមកនិយាយជាមួយ mai ដែលនៅខាងឆ្វេងដៃខ្លួន
<Mai ចាត់ការឲ្យបន្ដិច> Gemini
<បាទ> បន្ទាប់ពីបានទទួលបញ្ជារហើយនាយក៏បានដើរចាកចេញទៅដើម្បីទៅរកវិដិអូកម្មមេរ៉ាសុវត្ថិភាពដែលនៅលើផ្លូវ
Thai
Coffee shopFourthបានមកដល់ហាងកាហ្វេដែលនៅមិនឆ្ងាយពីផ្ទះប៉ុណ្ណាឡើយ ហើយណាមួយវាក៏ជាហាងដែលគេឧស្សាហ៍មកអង្គុយលេង ឬ មកជួបមិត្តជាប្រចាំផងដែរ
<យូរម្ល៉េះ?> Fourthរអ៊ូឡើងមកបន្ទាប់ពីខ្លួនមកអង្គុយចាំមិត្តរបស់ខ្លួនឡើងកន្លះម៉ោងទៅហើយ ប៉ុន្តែមិនទាន់ឃើញមានអ្នកមកសោះ បានបន្ដិចមកក៏ឃើញថាពួកគេបានមកដល់ហើយក៏ដើរសំដៅមករកតុដែលមានមនុស្សកំពុងអង្គុយសម្លក់ពួកគេផងដែរ
<ឯងសម្លក់យើងធ្វើស្អី??> Winnyនិយាយឡើងក្រោយពីបានឃើញខ្សែភ្នែកមិត្តខ្លួន
<រវល់ធ្វើស្អី?? កន្លះម៉ោងហើយទើបមកដល់> នាយតូចនិយាយទាំងធ្វើមុខយ៉ាប់ ព្រោះទម្រាំពួកគេទាំង2មកដល់ខ្លួនផឹកកាហ្វេជិតអស់មួយកែវទៅហើយ
<ក៏យើងរវល់ដោះស្រាយរឿងផ្ទាល់ខ្លួន> winny
<រឿងផ្ទាល់ខ្លួន ដែលមានដោយទាំងអាស្នាមជាំលើ
ករនិងមែន> មិនត្រឹមតែនិយាយទេដៃក៏លើកយកទៅចង្អុលស្នាមដែលនៅជាប់លើករគេនោះទៀត ឯwinny មិនបានឆ្លើយតបទេយកដៃទៅបិទស្នាមដែលមាននោះ ឃើញបែបនេះ fourth ក៏ឈប់សួរហើយបង្វែរមក
រកford<ហើយចុះឯង រវល់ធ្វើអី??> Fourth
<ក៏ p'mark មិនឲ្យមកនិងហាស> គ្រាន់តែលឺប្រយោគរបស់គេភ្លាម fourth & winny ក៏កើតចម្ងល់មកតែម្ដង