Ep25 (ចាញ់បោក)

1.1K 71 11
                                    

បន្ទាប់ពីថ្ងៃដ៏សែនអាប់អួលកន្លង់ផុតទៅថ្ងៃថ្មីក៏បានចូលមកដល់ព្រឹកនេះនាយតូចងើបមកក៏មិនបានឃើញអ្នកដែលគេក្បែរខ្លួនឡើយ គេក៏រាងឆ្ងល់បន្ដិចដែរ ទើបប្រញាប់ចុះពីលើគ្រែដើរសំដៅចូលបន្ទប់ទឹកដើម្បីងូតទឹករៀបចំខ្លួនចុះមកខាងក្រោម

<Charn gem ទៅណាហើយ??> ចុះមកដល់ក្រោមនាយតូចក៏បានរកមើលនាយកម្លោះតែក៏មិនបានឃើញក៏ងាកទៅប្រទះនិងនាយជំនិតរបស់គេ ដែលកំពុងដើរចេញមកពីណាក៏មិនដឹង ក្នុងដៃមានកាន់ឯកសារ

<បាទអ្នកប្រុស ចៅហ្វាយគាត់ទៅកាសុីណូតាំងពីព្រឹកម្លេះ ព្រោះតែមានបញ្ហា> នាយក៏បញ្ឈប់ដំណើរងាកមកឆ្លើយនិងនាយតូច

<អ៎ អរគុណ> នាយតូចក៏បន្លឺឡើងទៅកាន់នាយ នាយអោនគោរពគេបន្ដិចមុននិងដើរចេញទៅ ឯនាយតូចវិញក៏ដើរមកដាក់ខ្លួនអង្គុយលើសាឡុងទាំងទឹកមុខធុញថប់

<ធុញណាស់!!!!> នាយតូចបន្លឺឡើងខ្លាំងៗ ទាំងយកដៃទៅញីសក់របស់ខ្លួន

<ទៅដើរផ្សារល្អទេ??> នាយតូចក៏ស្រាប់តែនឹកឃើញគំនិតនេះឡើងមកហើយក៏ទាញទូរស័ព្ទតេទៅកាន់មិត្តខ្លួន ដើម្បីទៅបានជាគ្នា

Market

  នាយតូចបានមកដល់ផ្សារមុនមិត្តរបស់ខ្លួន បន្ដិចមកដល់ក៏ទៅរកអ្វីញុាំសិនដោយសារនាយក៏មិនទាន់បានញុាំអ្វីដូចគ្នាដែរ ចូលមកដល់ក្នុងហាងបាយតូចក៏ដើរសំដៅទៅកាន់តិដើម្បីអង្គុយ

ផាំ

  ដើរមិនទាន់ទាំងដល់ផងនាយក៏ដើរបុកជាមួយនារីស្រស់ស្អាតម្នាក់ទៅហើយ ដែលធ្វើឲ្យកាបូបរបស់នាងជ្រុះទៅលើដៃដូចគ្នា

<អូយ សុំទោសផង> fourthប្រញាប់សុំទោសអ្នកម្ខាងទៀត

<អូយ ដើរមិនចេះមើលទេ ឬយ៉ាងម៉េច??> នាងនិយាយឡើងទាំងមួម៉ៅទៅកាន់នាយតូច

<នៅឈរមើលរកងាប់ស្អីទៀត ឆាប់រើសកាបូបឲ្យយើងមក> នារីម្នាក់នោះក៏បានស្រែកឲ្យនាយតូចឲ្យរើសកាបូបឲ្យខ្លួន ឯ fourth ដោយខ្ជិលមានរឿងក៏អោនទៅរើសឲ្យនាង

<យ៉ាប់មែន ចង្រៃយ៎កាបូបយើង>
<Dav បានហើយសុំទោសផងលោក>នាងក្រមុំម្នាក់នោះរៀបនិងជេរ fourth ទៅហើយតែក៏ត្រូវឈប់វិញដោយសារតែសុខៗមិត្តរបស់ខ្លួនក៏ស្រាប់តែរត់មកឃាត់និងសុំទោសទៅនាយតូចហើយក៏អូសដៃនាងចេញទៅ

Anything you want Ss1 [END]Where stories live. Discover now