Ep4(ខ្ញុំជារបស់លោកហើយ)

2.6K 116 10
                                    

<Gem> ចំណែក fourth បន្ទាប់ពីគេបានដកបបូរមាត់ចេញហើយនាយស្រាប់តែហៅឈ្មោះរបស់ gemini ថា gem ទទេ ចំណែកឯដៃវិញនៅតែបន្តអោបកគេនៅឡើយ

<តើពេលនេះបបូរមាត់ឯងជារបស់ខ្ញុំហើយមែនទេ??> Gemini នៅតែបន្តធ្វើដូចធម្មតាគ្រាន់តែថាដៃរបស់គេបានប្ដូរពីដាក់លើជញ្ជាំងមកអោបចង្កេះនាយតូចវិញ ធ្វើឲ្យពួកគេកាន់តែនៅជិតគ្នា

<ទេ...អឹម> fourth ឆ្លើយតបទៅវិញដែលធ្វើgem បានអោនទៅថើបមាត់របស់ fourth ម្ដងទៀតគេនៅតែថើបបបូរមាត់មួយនោះយ៉ាងទន់ភ្លន់

<ហុឹម.> អ្នកដែលត្រូវគេថើបបានត្រឹមក្រហឹមក្នុងបំពង់ក ចំណែកឯដៃដែលអោបកគេក៏កាន់តែអោបខ្លាំងជាងមុនទៅទៀត

<ចុះពេលនេះ> gemini ដកមាត់របស់គេចេញគេនៅតែបន្តសួរទៅកាន់ fourth

<ទេ!! ព្រោះវាមិនមែនត្រឹមតែបបូរមាត់> fourth និយាយទៅកាន់ gemini ដោយធ្វើឲ្យនាយនៅបន្តសម្លឹងមើលមុខគេ រងចាំចម្លើយចេញពីមាត់គេ

<ខ្ញុំជារបស់លោកហើយ> fourth និយាយទាំងសម្លឹងទៅមើលមុខ gemini

< មិនថាបបូរមាត់ ឬ ក៏រាងកាយរបស់ខ្ញុំ> និយាយចប់នាយតូចកីបានចង្អើតជើងទៅថើប gem វិញ

<ចងចាំពាក្យសម្ដីរបស់ឯង ព្រោះឯងនិងមិនអាចដកហូតនូវពាក្យសម្ដីមិញនេះវិញបានទេ> ក្រោយពី fourth ដកបបូរមាត់ចេញ gemini ក៏បាននិយាយដាស់តឿនទៅកាន់ fourth

<........> Fourth ក៏ងក់ក្បាលធ្វើឲ្យgemញោះចេញមកស្នាមញញឹម

< ចងចាំឯងជារបស់ខ្ញុំហើយរាប់ចាប់ពីវិនាសនេះ ទៅហើយក៏ជារបស់ខ្ញុំតែម្នាក់គត់ រហូតតទៅ> Gemini និយាយទៅកាន់នាយតូច ឯង fourth ក៏នៅតែងក់ក្បាលយល់ព្រម

+កន្លែងចតឡាន

Fourth ដើរចេញមកជាមួយនិងអារម្មណ៍ដែលមិនទៅក្នុងខ្លួនអារម្មណ៍របស់គេមិនដឹងជាហោះទៅដល់ណាហើយទេ

ស្រម៉ៃ

<<ខ្ញុំជារបស់លោកហើយ>>

<<ចងចាំឯងជារបស់ខ្ញុំហើយរាប់ចាប់ពីវិនាសនេះ ទៅហើយក៏ជារបស់ខ្ញុំតែម្នាក់គត់ រហូតតទៅ>> Gemini

បច្ចុប្បន្ន

<A'shit fourth ហេតុអីក៏និយាយពាក្យបែប នេះទៅកើតហាស??> Fourth នឹកឃើញពាក្យដែលខ្លួនបាននិយាយ បែបនេះគេក៏តាំងមកអង្គុយអៀនជាមួយខ្លួនឯងដែលនិយាយអ្វីបែបនិងចេញមក

Anything you want Ss1 [END]Where stories live. Discover now