EP 11(មកពីខ្ញុំ)

1.8K 96 9
                                    

<gem ក្រោមព្រឹកហើយទៅធ្វើការ> fourthកំពុងតែព្យាយាមដាស់អ្នកនៅគេងលើគ្រែឲ្យក្រោកឡើង

<Gem ~~> fourth នៅតែព្យាយាមដាស់នាយ

<Gemini tithayut nantra ក្រោកឡើង........ ព្រូស> fourth បានស្រែកមួយទំហឹងសម្លេងដែលធ្វើឲ្យអ្នកដែលនៅខាងក្រៅបានលឺដូចគ្នា ហើយនាយតូចក៏បានលើកជើងធាក់អ្នកដែលដេកនៅលើគ្រែទម្លាក់ពីគ្រែ

<អូយ... Fourth ហេតុអីចាំបាច់ប្រើអំពើហិង្សាដែល> gem ងើបឡើងនាយស្វាងដូចគេយកទឹកមកជះ3ធុងកណ្ដាលមុខពេលដែលត្រូវនាយតូចធាក់ទម្លាក់ពីលើកគ្រែ

<ក៏ហៅមិនងើប ទើបប្រើវិធីបែបនេះឆាប់ងើបឡើងងូតទឹកទៅធ្វើការ> នាយតូចនិយាយបណ្ដើរដៃក៏រៀបចំគ្រែបណ្ដើរដើម្បីឲ្យគ្រែមានរបៀបរៀបរយ

<បាទ ដឹងហើយ> នាយកម្លោះនិយាយហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹក ងូតទឹកបាត់ ពេលចូលទៅដល់់បាយឈរសម្លឹងមើលខ្លួនឯងទៅក្នុងកញ្ចក់ហើយនិយាយតិចៗម្នាក់ឯង

<យើងចាប់ផ្តើមបែបនេះតាំងពីពេលណា???> នាយកម្លោះសួរខ្លួនឯងនៅក្នុងកញ្ចក់ព្រោះតាំងពីថ្ងៃដែល fourth ចូលមកក្នុងជីវិតនាយមិនទាន់បានចូលដល់ខែផង នាយបែបជាព្រមស្ដាប់គេគ្រប់យ៉ាងមិនថាពាក្យពេចន៍លួងលោម មិនតែប៉ុណ្ណោះនៅខ្លាចគេទៀតតែដែលនាយពីមុនមិនដែលបែបនេះសោះឡើយ

ផាំង ផាំង កំពុងតែឈរគិតម្នាក់ឯងសុខៗសម្លេងគោះទ្វារបន្ទប់ទឹកបានបន្លឺឡើងខ្លាំងៗ

<អេ លោកកុំចូលទៅដេកក្នុងបន្ទប់ទឹក ប្រញាប់ទៅធ្វើការ> ហើយនោះជាសម្លេងរបស់ fourth នេះឯងដែលស្រែកដាស់តឿននាយនៅមាត់ទ្វារ

<បាទ ដឹងហើយ> នាយក៏ឆ្លើយតបទៅគេវិញ ហើយក៏ចាប់ផ្តើមរៀបចំខ្លួនងូតទឹក

The sweet shop

បន្ទាប់ពីចេញពីផ្ទះនាយកម្លោះមកនាយតូចក៏បានមកហាងផ្ការបស់ខ្លួន ដើម្បីមករៀបចំមើលការខុសត្រូវ

<Men ឆាប់ទៅប្រាប់កម្មករពីរឿងផ្កាទៅ ប៉ុន្មានថ្ងៃទៀតយើងត្រូវទៅរៀបចំកម្មវិធីនៅក្រុមហ៊ុនរបស់អតិថិជន> fourth និយាយទៅកាន់បុគ្គលិក

Anything you want Ss1 [END]Where stories live. Discover now