EP4 : ទេវបុត្រតូច

863 108 23
                                    

នាថ្ងៃថ្មីឈានមកដល់

" ផាច់ "
« ក្រោក! » អ្នកអង្គម្ចាស់រូបស្រស់ទះគូថអាល្អិតមួយដៃតិចៗ ដាស់អោយក្រោកពីដំណេកឆាប់ៗព្រោះថ្ងៃរះខ្ពស់ណាស់ទៅហេីយ អាល្អិតម្នាក់នេះនៅតែដេកកន្ធែកដៃជេីងមិនក្រោក

« ហ្ហឺ!!! » អាល្អិតទធាក់ជេីងទាំងអត់សុខចិត្ត អោបកាយអ្នកអង្គម្ចាស់យ៉ាងណែនកំពុងតែលក់ស្រួលមិនចង់ក្រោកហេីយអីតេីនេះ

« ថេយ៍ឯងមករកហេីយ! »

បេីប្រាប់មិនស្ដាប់ មានតែកុហក ជេយ៉ុនដែលកម្ជិលក៏រហ័សបេីកភ្នែកឡើងមក ញញឹមយ៉ាងត្រេកអរសម្រូតខ្លួនចុះពីលេីក្រឡាបន្ទំយ៉ាងលឿនដេីម្បីរត់ចេញទៅខាងក្រៅ ធ្វើអោយអ្នកអង្គបុកពោះមិនស្ទើរទេីបប្រញាប់ទៅចាប់លេីកចង្កេះគេមកដាក់អង្គុយលេីក្រឡាបន្ទំវិញ ។

« ទៅរកពេលនេះមិនបានទេ ឯងត្រូវមុជទឹក » បញ្ចប់ប្រយោគអ្នកអង្គម្ចាស់ក៏ចាប់លេីកកាយតូចឡេីងលីដាក់លេីស្មាក្រោមការរេីបម្រះខ្វៃៗមិនឈប់ ពេលទះគូថគេប៉ុន្មានដៃ អ្នកម្ខាងទៀតក៏ព្រមស្ងាត់មាត់ព្រមទាំងពេបដាក់ចង់ហូរទឹកភ្នែក ។

....
« ឯណាថេយ៍ៗ?? » ជេគ ស្ទុះទៅបេីកទ្វារតាមរកមេីល ធ្វើអោយពួកបរិវារនៅខាងក្រៅព្រមទាំងនាយទាហានបេីកភ្នែកធំៗ ភ្ញាក់ផ្អេីលខ្លាំងជាទីបំផុតក្រោយដឹងថាក្មេងម្នាក់នេះសម្ងំក្នុងដំណាក់របស់អ្នកអង្គម្ចាស់ហេលីហេីយ ទេីបពួកនាងនាំគ្នាខ្សឹបខ្សៀវគ្នាហើយម្នាក់ទៀតដែលជាអ្នកបម្រើរបស់ស្នំហេខេយ៍ឃើញបែបនេះក៏ប្រញាប់រត់ចេញទៅយ៉ាងលឿន
« អុំប្រុសកុហក!!! » ជេគ ងាកមកពេបមាត់ដាក់អ្នកអង្គម្ចាស់ម្ដងទៀត

« មិនកុហកទេ! » អ្នកអង្គម្ចាស់ហេលី ចាប់ទាញក្បាលដោយទាំងខ្លួនជេគអោយងាកទៅ ពេលងាកទៅក៏ឃើញថាពេលនេះថេយ៉ុងកំពុងតែដេីរមកជាមួយអ្នកអង្គម្ចាស់ហេខេយ៍ហេីយ

« ហិៗ » ស្នាមញញឹមដោយការត្រេកអរ ជេគសង្វាតរត់ទៅរកថេយ៉ុងយ៉ាងលឿនដោយមានថេយ៉ុងត្រដាងដៃចាំទទួលប្អូនមកអោប

« បងសុំទោសណា៎ជេគដែលទុកអោយនៅតែម្នាក់ឯង » ថេយ៍ បង្អូសដៃអង្អែលសក់ក្បាលប្អូនប្រុសតិចៗ ស្រដីនិងទឹកមុខដឹងខុស គិតថាប្អូននឹងយំ តែប្អូនមិនយំបែរជាញញឹមទៅវិញ

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now