EP17 : ថ្នាក់ថ្នម

513 103 8
                                    

ប្រយោគមួយឃ្លាធ្វើអោយគ្រប់គ្នាព្រឺអស់ទាំងខ្លួន ស្នាមញញឹមរបស់អ្នកអង្គម្ចាស់កម្រនឹងបញ្ចេញណាស់ ថ្ងៃនេះទ្រង់បែរជាបញ្ចេញនៅចំពោះមុខគ្រប់គ្នា មិនត្រឹមតែប៉ុណ្ណឹងទេទ្រង់ថែមទាំងចេញមុខការពារបន្ទូលដោយឥតក្រែងអ្នកណាទៀតផង ។

« ពិតមែនហើយ! អូនគួរតែស្ងាត់សិនទៅម៉ូរ៉ាសា គេមិនទាន់បានបញ្ចេញអ្វីទេ សូម្បីតែបង ក៏កំពុងរងចាំស្ដាប់គេដូចគ្នា! »

« ព្រះពរម្ចាស់ » ម៉ូរ៉ាសាងក់ក្បាលឆ្លើយតបទៅស្វាមីដោយឥតលក្ខខណ្ឌខណៈនោះនាងសម្លក់ផែនខ្នងតូចពីក្រោយដោយការគុំគួន គេឈ្ងោកមុខយំខ្សឹកខ្សួលមិនព្រមបាត់ឡើយ យំហូរទឹកភ្នែករហេមរហាមដូចជាក្មេងមិនដឹងអីរឺគេតាំងចិត្តធ្វើអោយអ្នកអង្គម្ចាស់បាក់មុខដោយសារគេ?

« គ្មានអ្នកណាហ៊ានធ្វើបាបឯងទេ » អ្នកអង្គម្ចាស់ហេលីបន្ទូលពីចម្ងាយ ជេយ៉ុនលឺបែបនេះហើយសន្សឹមផ្ងើយមុខឡើង ទ្រង់លើកចិញ្ចើមអមនិងភក្រ្តាប្រាកដប្រជាអោយគេសម្លឹងឃើញរហូតគេស្ងប់ចិត្តទើបផ្ដើមហ៊ានទម្លាក់ម្រាមដៃនៅលើខ្សែប៉ិន ។

« គីម ជេយ៉ុន! សូមចាប់ផ្តើមលេង » គ្រប់គ្នាផ្ចង់អារម្មណ៍មកលើគេណាស់ ចង់ដឹងថាថ្វីដៃក្មេងដូចជាគេយកការអ្វីបាន?

គ្រាន់តែលឺសម្រែកនេះហើយ ជេយ៉ុនផ្ដើមប្រដេញខ្សែប៉ិនដោយមិនចេះអ្វី តែមានកត់សម្គាល់ទេថាខ្សែប៉ិនដែលគេកំពុងប្រដេញបញ្ចេញស្នូរតន្ត្រីពិរោះខ្លាំងណាស់? វាហាក់បីដូចជាស្នូរតន្រ្តីមួយដែលសម្ដែងពីសេចក្តីស្នេហាទៅកាន់នរណាម្នាក់ ជាហេតុធ្វើអោយគ្រប់គ្នាត្រូវនឹកស្មានមិនដល់ ចោលកែវភ្នែកសម្លឹងមកគេ តន្ត្រីគេកំពុងប្រដេញនៅលើខ្សែប៉ិនអមនិងកិរិយាទន់ភ្លន់មិនអាចទាញក្រសែភ្នែកនរណាចេញបានឡើយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពួកគេមិនដែលស្ដាប់លឺភ្លេងអ្វីពិរោះបែបនេះទេ សភាពពិធីទាំងមូលស្ងប់ស្ងាត់លឺតែសម្លេងប៉ិនប៉ុណ្ណោះ ស្នាមញញឹមចុងមាត់របស់អ្នកអង្គម្ចាស់ហេលីនៅតែផ្ដល់អោយគេយ៉ាងមានមោទនភាពបំផុត ។

បន្ទាប់ពីលេងតន្ត្រីចប់ ស្នូលសម្លេងទះដៃចាប់ផ្ដើមបន្លឺសាទរយ៉ាងលាន់រំពងនិងគគ្រឹកគគ្រេង អ្នកនៅទីនេះគ្មាននរណាម្នាក់ដែលថាមិនទះដៃជូនគេទេ សូម្បីតែអ្នកអង្គម្ចាស់ហេខេយ៍សម្លឹងមកគេទាំងស្មានមិនដល់ដូចគ្នាទើបទ្រង់ក៏ចូលរួមទះដៃផង លើកលែងតែអ្នកអង្គម្ចាស់ហេលី ម៉ូរ៉ាសានិងមហាក្សត្រយានីប៉ុណ្ណោះដែលមិនផ្ដល់ជាសម្លេងអ្វីអោយទៅកាន់គេ ផ្ទុយទៅវិញ ស្ដ្រីទាំងពីរបែរជាសម្លក់ដោយការខឹងស្អប់ច្រណែន ។

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now