EP3 : ក្លិនគេក្រអូប

770 109 23
                                    

ជំហានមួយៗដេីរលបៗ អ្នកអង្គម្ចាស់ដេីរមុខ ជេគតោងជាយក្រណាត់ដេីរពីក្រោយ ។ អ្នកអង្គម្ចាស់មិនចង់ប្រឡូកចូលក្នុងរឿងនេះទេតែបេីមិនធ្វើក្មេងនេះនៅតែរំអុកស្រែកយំមិនឈប់ ទេីបសម្រេចព្រះទ័យថានឹងមកដំណាក់របស់ម្ចាស់បងសួររកថេយ៉ុង មិនមែនទ្រង់មិនដឹងឡើយ ទ្រង់មានគំនិតឆ្លាតណាស់ក្រឡេកតែបន្តិចក៏ដឹងម្ចាស់បងនិងថេយ៉ុងបែបណាទៅហេីយ ។

« ស្ងាត់! » អ្នកអង្គម្ចាស់មកឈរក្រោយដំណាក់របស់ហេខេយ៍ ទ្រង់លេីកព្រះហស្តទប់បបូរមាត់ជេគប្រាប់ថាអោយស្ងាត់ កុំអោយស្រែកយំ ក្រោយមកក៏ប្រញាប់យកព្រះនេត្រមួយចំហៀងលបមេីលចូលទៅក្នុងដំណាក់តាមចន្លោះប្រហោងមួយ
« ថេយ៍ឯងមិននៅទេ » លបមេីលរួចហេីយ អ្នកអង្គម្ចាស់ក៏ងាកមកប្រាប់ទៅកាន់ជេគវិញ

« ហ្ហឹកៗ!! ថេយ៍ៗ »

ជេគ ស្ទុះវឹងរត់ចង់ទម្លុះទៅមេីលដែរតែអ្នកអង្គម្ចាស់រូបស្រស់រហ័សយកព្រះហស្ដទប់ចង្កេះតូចលេីកឡេីងផុតដីធ្វេីអោយជេីងខ្វៃៗរត់ទៅមិនដល់ទេីបបានត្រឹមត្រដាងដៃឡេីង ។
« ស្ងាត់មាត់! »

« ចង់រកថេយ៍! ហ្ហឺ...អ៊ុំប្រុសកុហក!! »

« ក្មេងល្ងង់! » ល្ងង់ហើយថាមិនល្ងង់ទៀត មិនមែនថេយ៉ុងមិននៅទេគឺថាពេលនេះថេយ៉ុងកំពុងតែត្រូវអ្នកអង្គម្ចាស់ហេខេយ៍សង្គ្រប់ពីលេីដាក់ចូលអន្ទាក់បាត់ទៅហេីយ បេីក្មេងនេះចូលទៅ ច្បាស់ជាកាត់ចង្វាក់គេមិនខាន
« ម្ចាស់បងមិនចង់ដោះលែងក្មេងទេរឺយ៉ាងម៉េច? » អ្នកអង្គម្ចាស់ហេលី សួរអោយលឺតែក្នុងចិត្តតែអង្គឯង បេីម្ចាស់បងហេខេយ៍ដាក់ទោសលេីគ្រែបែបហ្នឹង ចុះអាល្អិតដែលកំពុងនៅជិតដៃគេ គួរធ្វើយ៉ាងម៉េច?

« អ៊ុំប្រុសអាក្រក់! ជេគលែងជឿអ៊ុំហេីយ » ជេគ ពេបមាត់ច្រានអ្នកអង្គម្ចាស់ចេញព្រមទាំងសម្លក់អ្នកអង្គម្ចាស់ក្រពាត់ដៃហាក់ដូចជាកំពុងង៉ក់ងរនិងអ្នកអង្គម្ចាស់ទៅហេីយ

« ស្អែកចាំរកថេយ៍ ទៅវិញភ្លាម!! » អ្នកអង្គម្ចាស់បញ្ជាដាច់ខាត ព្រះចន្ទជិតបាត់ខ្លួនស្ទើរជំនួសដោយព្រះសុរិយាទៅហេីយ បេីក្មេងហ្នឹងនៅតែតាមរកបែបហ្នឹង ច្បាស់ជារកដល់ព្រលឹមមិនខាន

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now