EP2 : មុឹមស្អី?!!!

826 124 21
                                    

« ស្លាប់ហើយ!!!! ជេគ!!!!! » ថេយ៉ុងរត់មកពីចម្ងាយស្ទើរធ្លាក់ថ្លេីមដល់ដីក្រោយឃើញប្អូនប្រុសកំពូលកូរទៅជិះលេីចង្កេះអធិរាជសង្គ្រាមកំណាចហេីយគេក៏ប្រញាប់ទាញប្អូនប្រុសចុះយ៉ាងលឿនព្រមទាំងអោនគោរពលុតជង្គង់ចុះភ្លាមៗ
« ខ្ញុំម្ចាស់សុំព្រះរាជទានទោសអ្នកអង្គម្ចាស់!! សូមព្រះអង្គកុំខ្ញាល់អីព្រះពរ!! ជេគប្អូនរបស់ខ្ញុំម្ចាស់ពុំសូវជាដឹងរឿងប៉ុន្មានឡើយ!! ខ្ញុំម្ចាស់សូមព្រះរាជទានទោស!!!! »

ថេយ៉ុងអោនគំនាបសុំរាជទានទោសយ៉ាងច្រើនដងព្រមទាំងញ័រខ្លួនព្រោះភ័យខ្លាច ខណៈពេលដែលអ្នកអង្គម្ចាស់ហេលីរហ័សក្រោកឈរពេញកម្ពស់បោសសម្អាតដីចេញពីខ្លួនហេីយក៏ងាកមកសង្គ្រឺតធ្មេញបញ្ចេញទឹកមុខយ៉ាងខឹងសម្បាទៅកាន់អាល្អិតដែលកំពុងលានអណ្ដាតធ្លេៗដាក់គេនៅពីក្រោយខ្នងរបស់ថេយ៉ុង ។

« លេីកនេះយេីងមិនយកទោសពៃព្រោះដឹងថាជាក្មេងឆ្កួត តែលេីកក្រោយត្រូវចងច្រវ៉ាក់ទុកកុំបណ្ដោយអោយមកផ្ដេសផ្ដាសនិងយេីងទៀត » ហេលី ដកដង្ហើមធំស្បាតកំហឹងចុះ ខ្ជិលអារកាត់ច្រើននាំវែងឆ្ងាយ អធិរាជសង្គ្រាមហ្មត់ចត់បេីទៅតបតនិងក្មេងឆ្កួតមិនខុសពីមនុស្សឆ្កួតឡើយ

« ខ្ញុំម្ចាស់សូមអរព្រះគុណអ្នកអង្គម្ចាស់!!! »

« ថេយ៍ថេយ៍ហា៎! អ៊ំប្រុសម្នាក់ហ្នឹងជាអ្នកណា? » ជេគ កេះដៃថេយ៉ុងតិចៗចង្អុរទៅកាន់ហេលីព្រមទាំងធ្វេីមុខមាំងៗបែបមិនដឹងអី សព្វនាមអ៊ុំធ្វើអោយហេលីកាន់តែឆេះឆួលទេីបថេយ៉ុងរហ័សយកដៃបំបិទមាត់ប្អូនយ៉ាងលឿនក្រែងល៎ដាវហោះមកមិនខាន

« អ៊ុំហ្អេស??? ហាសហាៗៗៗ » ហេខេយ៍ សេីចរលាក់ខ្លួនឡើងចុកសៀតពោះ សេីចឡើងអស់សម្លេងហួសចិត្តអស់សំណើចយ៉ាងខ្លាំងដែលស្ដាប់លឺជេគហៅប្អូនប្រុសរបស់ខ្លួនថាជាអ៊ុំយ៉ាងដូច្នេះ ក្មេងនេះពិតជាក្លាហានល្អមែន

« ក្មេងតូច...យេីងទេីបតែម្ភៃប្រាំបីវស្សាទេ! » ហេលី ញញឹមទាំងកំហឹងប្រឹងប្រាប់ម្ដងមួយព្រោះមិនចង់ចិត្តក្ដៅច្រើនជាងហ្នឹងតែមានអ្នកណាកំពុងតែដឹងថាក្នុងចិត្តគេស្ទើរចង់ចាប់ហែកក្មេងនេះហេីយ

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now