EP12 : នៅអោយឆ្ងាយពីទ្រង់!

411 78 11
                                    

« អ្នកអង្គម្ចាស់ឈប់ស្រឡាញ់ជេគហើយមែនទេ? អ្នកអង្គម្ចាស់លែងស្រឡាញ់ជេគទៀតហើយមែនទេ? អ្ហឹកៗ » ជេគ អង្រួនស្មាអ្នកអង្គម្ចាស់ខ្លាំងៗ សព្វនាមមួយនេះធ្វើអោយអ្នកអង្គម្ចាស់រៀងស្រឡាំងកាំងបន្តិចបន្តួចព្រោះហាក់មិនដែលលឺក្មេងម្នាក់ហ្នឹងហៅទ្រង់បែបនេះនោះឡើយ សូម្បីតែសំណួររបស់គេពេលនេះក៏ហាក់ទះកំភ្លៀងអ្នកអង្គម្ចាស់ផ្ទួនៗអោយឈឺចាប់ដូចគ្នា

« ជេគ... » អ្នកអង្គម្ចាស់ទាញគេអោយមកប្រឈមនិងមុខរបស់ខ្លួន កែវភ្នែកពោរពេញដោយក្ដីអាណិតបង្ហាញចេញមកយ៉ាងច្បាស់ បេះដូងអ្នកទាំងពីរហាក់រត់រកគ្នាស្របពេលជេគសម្លឹងមុខទ្រង់ម៉ក់ៗ ប្រឹងផ្ទៀងស្ដាប់ទ្រង់ស្រដីបន្ត
« សន្យាបានទេថានឹងមិនស្អប់យេីង? » ត្រង់នេះធ្វើអោយជេគជ្រួញចិញ្ចេីម ទោះស្ដាប់មិនសូវយល់ន័យក្ដីតែក៏មានអារម្មណ៍ថាពាក្យកក់ក្ដៅទេីបងក់ក្បាលតិចៗជាមួយទឹកភ្នែក ក្រោយមកក៏អោបអ្នកអង្គម្ចាស់ទម្លាក់ចង្កាលេីស្មាទូលាយទ្រង់សារជាថ្មី ។

...

ថ្ងៃជ្រេរសៀល ក្មេងតូចកម្សត់ពេលនេះកំពុងអង្គុយនៅលេីទោងឯមាត់ទឹកក្រោមម្លប់ដេីមផ្កាមួយ អារម្មណ៍កំពុងអន្លង់អន្លោច គេអង្គុយក្ដាប់ដៃដាក់ត្រង់ចន្លោះភ្លៅយ៉ាងស្ងៀមស្ងាត់ ព្រោះអ្នកអង្គម្ចាស់ត្រូវយាងចូលវាំង ទេីបខ្លួនត្រូវមកអង្គុយទីនេះយ៉ាងកណ្ដោចកណ្ដែងបែបនេះ ។

« ជាហេីយហ្ហេស? »

សម្លេងនេះធ្វើអោយប្រាណតូចសម្រាប់តែកន្ទ្រាលខ្លួនបន្តិច ក្រឡេកក្រោយសម្លឹងមើលកាលណា បបូរមាត់ញ័រតតាត់ ឃើញមុខរបស់នាងដូចជាឃេីញសត្វខ្លាទៅហេីយទេីបច្រានអោយចិត្តភ័យខ្លាចស្រវេស្រវាក្រោកឈរឡេីងយ៉ាងលឿន ព្យាយាមគេចពីនាងតែក៏ត្រូវអ្នកបម្រើនាងមកចាប់ជាប់ ។

« អាក្មេងព្រហេីន!!! យេីងប្រាប់ឯងហេីយថាកុំអោយចូលទៅជិតអ្នកអង្គម្ចាស់ហេលី!!!!! រឺក៏ឯងចង់ងាប់ដូចជាបងប្រុសឯងម្នាក់ទៀត????? » នាងស្ទុះច្របាច់ថ្ពាល់របស់ក្មេងល្អិត ដៃម្ខាងចង្អុរកែវភ្នែកកម្សត់របស់គេដោយកែវភ្នែកគម្រាមរបស់នាង ធ្វើអោយគេយំសស្រាក់ខ្លួនទាំងខ្លាច

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now