ច្រើនថ្ងៃកន្លងទៅ....
" អ្នកអង្គម្ចាស់! "
" ស្លាប់ហើយ..! អ្នកអង្គម្ចាស់យាងមកទីនេះ?? "
" គោរពទ្រង់!!! " សម្លេងស្រែកផ្ដាច់អហង្ការបញ្ជាទៅកាន់បណ្ដាប្រជានុរាស្រ្តទាំងមូលស្ញើចអោយម្នាក់ៗទម្លាក់ជង្គង់ដល់ដីភ្លាម ខណៈពេលទ័ពសេះជាច្រើនរបស់អ្នកអង្គម្ចាស់ហេលីកំពុងតែធ្វើដំណើរឆ្លងកាត់ទីនេះយ៉ាងគគ្រឹកគគ្រេងផាយល្បាយដីផ្អើលអស់សព្វសន្ធឹក កក្រើកធរណីទាំងមូល ។
តែវាហាក់បីដូចជាចម្លែកណាស់ដែលទ័ពរបស់អ្នកអង្គម្ចាស់កំពុងឆ្ពោះចេញទៅនេះហាក់មិនឃើញវត្តមានរបស់ទ្រង់ទាល់តែសោះ ពួកគេបានត្រឹមតែឃើញពលទាហានរាជវាំងចេញទៅទាំងស្វាហាប់តែប៉ុណ្ណោះ ទើបការចាកចេញនេះបន្សល់អោយគ្រប់គ្នាមានមន្ទិល តែសង្គ្រាមមិនអាចយកមកប៉ប៉េចប៉ប្រោចតែផ្ដាសបាននោះឡើយ ។
ក្រោយពេលទ័ពដ៏សែនវែងអន្លាយចាកចេញទៅផុត ប្រជានុរាស្ដ្រចនលីម៉ាឌ្រីដ បើទោះជាដៃជើងជាប់រវល់ខ្លាំងប៉ុណ្ណាក៏នាំគ្នាឆ្លៀតប្រមូលជាគ្នាបន់ស្រន់សុំជ័យជម្នះត្រឡប់មកវិញទាំងពួកគេដឹងហើយថាទ័ពដែលដឹកនាំដោយអ្នកអង្គម្ចាស់ហេលីពុំអាចទទួលបរាជ័យបាននោះឡើយ ។
[ នគរហុងចូវផាក ]
ផ្សាររាជធានីនៅលើទឹកដីនគរហុងចូវផាក មានប្រជាជនច្រើននាក់ ទាំងអ្នកលក់ ទាំងអ្នកទិញ ម្នាក់ៗកំពុងតែមមាញឹកប្រកបរបរលក់ដូរជាប្រចាំ ទឹកមុខហាក់មើលទៅមិនសូវជារីករាយប៉ុន្មានឡើយត្បិតសេដ្ឋកិច្ចស្រុកនេះធ្លាក់ដុនដាបខ្លាំងណាស់ដោយសារតែទណ្ឌកម្មមកពីខាងនគរចនលីម៉ាឌ្រីដទម្លាក់ចុះមកឥតស្បើយ ។
រាងខ្ពស់ស្រឡះ មាឌមាំដែលមើលពីក្រោយគួរអោយគយគន់សែនសង្ហា បុរសមានក្រណាត់បិទបាំងផ្ទៃមុខត្រឹមច្រមុះចុះខាងក្រោម ស្លៀកពាក់ឈុតទំនងជាពួកឈ្មួញមកពីនគរឆ្ងាយ ។ លោកដើរក្រពាត់ដៃក្រឡឹងឯផ្សារ ថ្នាក់ថ្នាគេឯងងាកមើលគ្រប់គ្នាព្រោះមិនដែលបានឃើញនិងមិនធ្លាប់ជួបពីមុនមក ។ មិនត្រឹមតែប៉ុណ្ណោះឡើយ ថែមទាំងមានសេះមួយក្បាលដើរតាមមកជាមួយទៀតផង ។
“ អ្នកកម្លោះមកពីខាងណា៎ដែរ? ” ដោយសារតែប្លែកភ្នែកទើបអត់ទ្រាំមិនបាន ស្ត្រីវ័យកណ្ដាលចូលទៅស្ទាក់មុខផ្លូវ ចោទសំណួរទៅកាន់នាយដោយការងឿងឆ្ងល់ ។
“ ... ” នរៈ មិនព្រមហាស្ដីតប ផ្ទុយទៅវិញនាយបែរជាសម្លឹងនាងដោយក្រសែភ្នែកហាក់គួរអោយខ្លាច គ្មានអំណោយទាន ដូចមិនមែនមនុស្សចូលមកក្នុងគោលបំណងល្អ ។ ក្រសែភ្នែកមួយនេះ បង្ហាញគ្រប់យ៉ាងថាគេជាមនុស្សដែលមានការរើសអើងនិងស្អប់ខ្ពើមទៅលើនាង មិនមែនព្រោះនាងជាមនុស្សប្លែកឡើយ តែព្រោះនាងជាមនុស្សនៅទីនេះទៅវិញទេ ទើបបានជាគេហាក់ធ្វើដូចស្អប់ខ្ពើមយ៉ាងអញ្ចឹង ។
“ ... ” គិតថាគេមិនចង់ឆ្លើយ ចុងក្រោយនាងបែរជាត្រូវចាញ់ប្រៀបទម្លាក់មុខចុះ មិនហ៊ានសម្លឹងនាយម្នាក់នេះចំ ដោយការបម្រុងនឹងដើរចេញ ។
គ្រាន់តែបង្វែរខ្លួនបានបន្តិច ក៏ត្រូវឈប់ទច់ង៉ក់ ខណៈពេលនាយម្នាក់នោះមកចាប់កដៃរបស់ខ្លួនសឹមលែងវិញ :
“ ខ្ញុំជាឈ្មួញមកពីដែនសមុទ្រ ត្រូវទៅចូលគាល់ព្រះរាជា ”
“ ចា៎ស? ” នាងប្លែកត្រចៀកពិបាកស្ដាប់ដោយសារតុងនៃភាសានិយាយ ខុសគ្នាឆ្ងាយ បើគ្រាន់តែគេសម្លឹងមកនាងដោយក្រសែភ្នែកបែបនេះ នាងព្រឺសម្បុរណាស់ទៅហើយ
“ វាំងស្ដេចនៅឯណា? ”
“ អ្ហេ៎? ឯងរកវាំងស្ដេចធ្វើស្អី? ” បុរសមាឌធំចងក្បិនព្រលែងផ្នែកខាងលើម្នាក់ ចូលមករុញស្មានាយឈ្មួញអោយថយក្រោយដោយកិរិយាពើងទ្រូង ស្រដីដោយសម្ដីបំណងបង្ករឿង
“ ... ” ប្រសិនបើជាបើកក្រណាត់បង្ហាញមុខបាន ទ្រង់នឹងធ្វើភ្លាម ។ តែនាពេលនេះ អ្នកអង្គម្ចាស់ហេលីត្រូវបានបំពាក់ស្រោមមុខដោយមនុស្សថ្មីម្នាក់ឯទៀតទើបទ្រង់ត្រូវសង្កត់ចិត្ត តឿនសតិអោយនឹងនរ នឹងមិនសម្លាប់ពួកមនុស្សអស់ទាំងនេះក្នុងស្ថានភាពតានតឹងមួយនេះបានឡើយ តែបើតាមចិត្តទ្រង់វិញ ច្បាស់ថាអណ្តាតនឹងដាច់ជាស្ថាពរពុំខាន ។
“ ខ្ញុំត្រូវចូលគាល់ព្រះរាជា ”
“ មើលមុខឯងក៏ដឹងថាគ្មានបំណងល្អដែរវើយ ”
“ ចៀសផ្លូវ! ” ធម្មតាមនុស្សដែលចិត្តក្ដៅមិនអាចទ្រាំនៅដោយចិត្តត្រជាក់បានទេ ទើបទ្រង់ត្រូវទាញមួកស្បៃខ្មៅមកគ្របដណ្ដប់ក្បាលឡើងវិញ បញ្ជាទៅកាន់នាយអោយចៀសផ្លូវខ្លួន
“ អាម្នាក់នេះក្អេងក្អាងណាស់អីតើ ” បាតដៃទាំងទ្វេ នាយលើកច្រានសារជាថ្មី គ្រាន់តែដៃទម្លាក់ដល់លើស្មាអ្នកចំពោះមុខកាលណា៎ រាងកាយទាំងមូលរបស់នាយបែរជាត្រូវទ្រង់កាច់គ្រលាក់ដៃលើកបំបោកនិងដីមួយកន្លែងលាន់លឺសូរតែ
ព្រូស!!!
“ អូយ៎ ” សម្លេងស្រែកថ្ងូរដោយក្ដីឈឺថ្កៀបសាច់បន្លឺឡើងមក ផ្អើលអស់មនុស្សនៅទីនេះមកចោមរោមមើលដោយមិនហ៊ានចូលទៅជួយ ព្រោះអំពើហិង្សាតែងកើតឡើងនៅទីនេះជាប្រចាំ ។
“ ឯង!! ” សុខៗនាយស្រាប់តែក្រោកឡើងមកតតាំងសារជាថ្មី ។ គ្រាន់តែបម្រុងនឹងហក់ទៅដាល់មុខសង្ហាកាលណា៎ ក្រណាត់នៅលើផ្ទៃមុខ ទ្រង់បើកសន្សឹមបង្ហាញអោយឃើញអមនិងស្នាមញញឹមចំចុងមាត់ដ៏សែនពិសពុលកាលនោះ ។
“ ហេលី ចនលីម៉ាឌ្រីដ? អ្ហឺស៎... ” ជង្គង់ទាំងទ្វេរបស់នាយស្ងើចដល់ដីស្របពេលទ្រង់លើកក្រណាត់បំបិទផ្ទៃមុខវិញមួយរំពេច ខ្លួនប្រាណចាប់ផ្ដើមញ័រចំប៉ប្រប់ សម្លឹងទៅកាន់ជំហានដែលឈានមករកខ្លួន
“ កុំមកព្រហើននិងយើងអោយសោះ អាមនុស្ស- ហ្ហឺក-!!! ” បញ្ចប់សេចក្តីមិនទាន់ទាំងបាន ករបស់នាយបែរជាត្រូវទ្រង់ច្របាច់ជាប់សឹងមិនអោយដកដង្ហើមបានស្រួលរកស្លាប់មួយកន្លែង បើទោះបីជាបុរសម្នាក់នោះប្រឹងទាញដៃរបស់ទ្រង់ចេញប៉ុណ្ណា ក៏ទ្រង់នៅតែបន្ថែមកម្លាំងច្របាច់បន្ថែមសឹងដាច់ខ្យល់ទៅហើយ ។
“ លែងគេទៅ! ” ដៃដែលច្របាច់ស្រាប់តែលែងមួយរំពេច ស្របពេលដែលពិភពលោកទាំងមូលកំពុងឈប់នៅនឹងថ្កល់លែងរំកិលពេលវេលាទៅមុខបន្ត ។
“ ជេ...យ៉ុន? ” វត្តមានក្មេងប្រុសស្រដៀងនិងមនុស្សដែលទ្រង់តែងនឹករលឹកដល់ជារៀងរាល់ថ្ងៃចូលមកចំពោះមុខ ធ្វើអោយកែវភ្នែកកល់ដោយដំណក់ទឹកព្រោះក្ដីរំភើបចិត្តដកចេញពីគេពុំបាន ទើបបានជាបណ្ដោយអោយមាត់ធ្លោយហៅឈ្មោះរបស់គេលឺតែឯកឯងបន្ត ។ បេះដូងមួយក្ដាប់នៅប្រអប់ទ្រូងខាងឆ្វេងផ្ដើមលោតខុសប្រក្រតី ស្របពេលខួរក្បាលរំពៃ វិភាគមិនព្រមឈប់ បរិយាកាសជុំវិញខ្លួននាពេលនេះដូចជាមានលំហស្រស់បំព្រងចូលមកដណ្ដប់អោយសម្លឹងមិនឃើញអ្វីក្រៅពីគេតែម្នាក់បាត់ទៅហើយ ។
“ លែងគេទៅ! ”
“ អូយ! ”
“ ខិះៗ ” វិនាទីបន្ទាប់ បុរសប្រញាប់ប្រញាល់សម្រូតខ្លួនរត់ចេញទាំងដកដង្ហើមដង្ហក់ខ្យល់ស្លេកស្លាំងមុខមាត់យ៉ាងលឿន បើកុំតែនាយតូចម្នាក់នេះមិនប្រើធ្មេញខាំដៃទ្រង់របស់ទ្រង់ទេ ច្បាស់ថាទ្រង់មិនអាចលែងគេឡើយ ។
“ ជេយ៉ុន ”
“ លោកជាអ្នកណា៎? ហេតុអីក៏ចិត្តអាក្រក់ធ្វើបាបមនុស្សនៅទីនេះ? ” នាយតូចគំហកសួរដោយប្រើកែវភ្នែកឆ្នាស់ឆ្នើមព្រមទាំងខាំមាត់ សម្លក់រាងក្រាស់ដោយមិនសុខចិត្ត រហូតដល់ថ្នាក់ថាមិនចាប់អារម្មណ៍ឃើញទឹកភ្នែករបស់គេកំពុងតែស្រក់ចុះអោយខ្លួនបានឃើញតែម្នាក់ទៅហើយ
“ ចាំយើងមិនបានសោះមែនទេ? ” កែវភ្នែកគេដែលកំពុងសម្លឹងមើលមក បានប្រាប់ទ្រង់គ្រប់យ៉ាងថាគេមិនដូចពីមុនឡើយ តែចំពោះទ្រង់វិញ ទោះជាគេប្រែប្រួលជាងនេះប៉ុណ្ណា ក៏ទ្រង់នៅតែចាំគេច្បាស់ មិនអាចបំភ្លេចបាននោះទេ
“ ? ”
“ មនុស្សតែម្នាក់គត់នៅក្នុងបេះដូងរបស់យើង ”ស្រម៉ែថាអ្នកអង្គម្ចាស់បន្លំតែងខ្លួនដូចជា Seungho ហើយជេយ៉ុន Nakyum ក្នុងរឿង Painter of the night 🤭
- ភាគក្រោយជាភាគ flashback និងជាភាគត្រដាងពីអារម្មណ៍របស់អ្នកអង្គម្ចាស់ពេលដែលបែកពីជេយ៉ុនកន្លងមក...។ stay tuned អ្នកទាំងអស់គ្នា រឿងជិតចប់ហើយ💜☁️
YOU ARE READING
សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )
Romanceអតីតកាលជាមនុស្សមិនប្រក្រតី បច្ចុប្បន្នវិវត្តន៍ខ្លួនថ្មីព្រោះភ័ព្វព្រេងវាសនាអូសទាញអោយទៅរកអ្នកអង្គម្ចាស់បណ្ដូលចិត្ត គេសូមស្ម័គ្រខ្លួនថានឹងនៅជាមួយអ្នកអង្គម្ចាស់ហេលីរហូត គឺរស់នៅយ៉ាងពេញសិទ្ធិក្នុងនាមជា " សំណព្វចិត្តរបស់អ្នកអង្គម្ចាស់ហេលី " ។ Main charac...