EP10 : គ្មានហេតុផល

571 102 18
                                    

  ម៉ូរ៉ាហ្ស៊ីបោះជំហានទៅមុខទទួលបានរាជអនុញ្ញាតហើយក៏ផ្ដើមធ្វើការពិនិត្យទៅលើអាការៈរបស់គេ នាងជាកូនស្រីពៅមន្ត្រីឋានៈខ្ពស់ក្នុងវាំង បច្ចុប្បន្នរៀនសូត្រវិជ្ជាពេទ្យបានយ៉ាងត្រឹមត្រូវ ហេលីស្គាល់នាងច្បាស់ទើបទុកចិត្តហៅនាងមកពិនិត្យអាការៈគេ ទោះជាដឹងថានាងនឹងត្រូវក្លាយជាប្រពន្ធទ្រង់ក្នុងរយៈពេលឆាប់ៗនេះក៏ដោយ សារភាពត្រង់ទៅចុះ ទាំងនាង ទាំងទ្រង់គ្មានអារម្មណ៍ចំពោះគ្នាសូម្បីតែបន្តិច

« អាការៈគេគ្រុនក្ដៅព្រោះត្រូវពិសផ្ដៅខ្លាំងពេក ស្លាកស្នាមនៅខ្នងរបស់គេត្រូវការរយៈពេលយ៉ាងយូរបួនសប្ដាហ៍សម្រាប់ព្យាបាលអោយជាស្បើយឡើងវិញ ចាំខ្ញុំម្ចាស់រៀបចំថ្នាំសម្រាប់គេព្រះពរ » បន្ទាប់ពីពិនិត្យរួចរាល់ ម៉ូរ៉ាហ្ស៊ីផ្ដើមកត់សម្គាល់បានអោយពីអាការៈរបស់គេ សរុបជារួមមក គេត្រូវផ្ដៅបួនរំពាត់ជាមួយកម្លាំងដ៏សែនខ្លាំង មួយកំផ្លៀងផ្ទប់ថ្ពាល់ មុននេះគេត្រូវរងចាំអ្នកអង្គម្ចាស់ទាំងរងាទៀត

« រំខាននាងហើយ »

« សូមតែអ្នកអង្គម្ចាស់កុំសន្សំចិត្តស្អប់ដាក់ខ្ញុំម្ចាស់គឺគ្រប់គ្រាន់ណាស់ហើយ » ម៉ូរ៉ាហ្ស៊ីស្រដីដោយទឹកមុខមាំដើរចេញទៅខាងក្រៅដើម្បីត្រៀមថ្នាំមកជូនអ្នកអង្គម្ចាស់វិញ ។
 
  ហេលី ឈរសម្លឹងមេីលសភាពរាងតូចដេកសន្លប់ស្ដូកស្ដឹងគ្មានស្មារតី ផ្ទៃមុខប្រឡាក់ស្នាម ថ្ពាល់ដានទឹកភ្នែក ត្របកភ្នែកឡើងហេីម ដៃជេីងរលាត់ទៀតផង ក្នុងចិត្តទ្រង់ពេលនេះស្រាប់តែមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំង បេះដូងចុកអួលណែនពេីតៗ ហេតុអី? ហេតុអីទ្រង់មានអារម្មណ៍ថាខុសធ្ងន់បែបនេះ? ហេតុអីទ្រង់មានអារម្មណ៍ថាទ្រង់ជាដេីមហេតុគ្រប់យ៉ាង? ក្មេងប្រុសដែលធ្លាប់តែស្អាត ដេករអ៊ូង៉ូវៗក្នុងដៃអ្នកអង្គម្ចាស់ ពេលនេះក៏ហុចសភាពបែបនេះអោយទ្រង់អញ្ចឹងរឺ?

« សុំ...សុំទោស... » អ្នកអង្គម្ចាស់ពោលទាំងអួលដេីមកស្របពេលដាក់បង្គុយលេីក្រលាបន្ទំ ព្រះហស្តទ្រង់លេីកអង្អែលថ្ពាល់រាងតូច កែវភ្នែកជះពន្លឺព្រាចៗ ក្នុងហប្ញទ័យស្រាប់តែទទួលដឹងថាខ្លួនទ្រង់កំពុងខុសធ្ងន់ណាស់ ទ្រង់និយាយថាសុំទោស? ទ្រង់ធ្លាប់បានសម្លាប់មកមនុស្សរាប់រយនាក់ ទ្រង់មិនដែលមានអារម្មណ៍ថាខុស ទ្រង់ធ្លាប់ពង្រាត់ជីវិតគ្រួសារអ្នកដទៃ ទ្រង់មិនដែលខ្វល់ផង ហេតុអ្វីពេលនេះបែរជាមានអារម្មណ៍ថាគេខុសធ្ងន់ដល់ថ្នាក់នេះ...?

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now