EP8 : អ្នកអង្គម្ចាស់ក្បត់

571 90 21
                                    

« កុំចូលមកអីជេគ!! ហ្ហឹកៗ...នៅត្រង់នោះហើយ!!! កុំចូលមកជិតបងអី!!!! » ថេយ៍ ស្រែកប្រាប់អោយជេគបានលឺពេលគេឃើញជេគប្រឹងរេី នៅពេលនេះមានតែក្នុងរង្វង់ដៃអ្នកអង្គម្ចាស់ហេលីតែប៉ុណ្ណោះទេីបអាចចាត់ទុកថាមានសុវត្ថិភាពសម្រាប់ប្អូនគេបាន

« ល្ខោនអីហ្នឹង? » ហេខេយ៍ សេីចយ៉ាងរហ៊ឹសពេលឃើញរូបភាពហើយ នេះទ្រង់ក្លាយជាមនុស្សគ្មានបេះដូងហើយមែនទេ? ពិតមែនហើយ! ទ្រង់ត្រូវមន្តអាគមន៍របស់ម៉ូរ៉ាសាបាត់ទៅហេីយ គ្មានអ្វីអាចបញ្ឈប់បានទៀតនោះទេ
« កំពុងតែល្អមេីលផង ម៉េចក៏ចប់លឿនដល់ថ្នាក់នេះ? » ហេខេយ៍ លេីកចិញ្ចេីមម្ខាងផ្ចាញ់សួរថេយ៉ុងព្រមទាំងទះដៃតិចៗ ទុកថាជាការសម្ដែងមួយដែលល្អឥតខ្ចោះណាស់ ធ្វើអោយអ្នកចំពោះមុខ ឈឺចាប់ដូចគេយកកាំបិតមកចាក់ចំប្រអប់ទ្រូង ស្នាមញញឹមបែបនេះ មិនមែនជាស្នាមញញឹមរបស់អ្នកអង្គម្ចាស់ហេខេយ៍ទេ ច្បាស់ជាមិនមែនទេ!

« ថេយ៍ៗ...ហ្ហឹកៗ » ជេគយំល្ហិតល្ហៃស្ទើរដួលក្នុងរង្វង់ដៃអ្នកអង្គម្ចាស់ស្របពេលអ្នកអង្គម្ចាស់រឹតកាយគេយ៉ាងណែនមិនអោយចេញបាន អ្នកដែលមិនដឹងគិតថាអ្នកអង្គម្ចាស់កំពុងបញ្ចេញកម្លាំងទាំងកំហឹងហើយ តែអត់ទេ អ្នកអង្គម្ចាស់អោបថ្នមដៃបំផុត

" ឆ្វាច់!!!! "

« ហ្ហឺ...!!! ហ្ហឹកៗ!!! លែងជេគ!!! ហ្ហឹកៗ!!!! » ជេគប្រឹងទាញដៃអ្នកអង្គម្ចាស់ចេញស្ទើរអស់កម្លាំងពីខ្លួនពេលទាហានម្នាក់ទៀតចូលមកកាន់រំពាត់វាត់ខ្នងថេយ៉ុងជំនួសទាហានម្នាក់ទៀត ជេគទ្រាំមិនបានប្រឹងស្រែកយំទៅកាន់អ្នកអង្គម្ចាស់តែអ្នកអង្គម្ចាស់មិនខ្វល់ក៏បន្ថែមកម្លាំងរឹតខ្លួនយ៉ាងណែន

« ឯងមិនខ្លាចដាច់កទេមែនទេ???? » ហេលី យកដាវមកភ្ជង់ចំករបស់ជេគ សង្កត់សម្លេងគំហកទាំងតឹងសរសៃកក្ដៅក្រហាយពេញដេីមទ្រូង ខំការពារព្រោះមិនចង់អោយត្រូវជាងនេះតែក្មេងនេះមហាក្បាលរឹងប្រឹងទាញទ្រង់ចេញដេីម្បីចង់ត្រូវផ្ដៅហេីយ

« ហ្ហឺ...ហ្ហឹកៗ! ជួយថេយ៍... » ជេគ ទាញដាវអ្នកអង្គម្ចាស់ចេញ បែរមកប្រឈមមុខនិងអ្នកអង្គម្ចាស់វិញលេីកដៃអោបកាយទ្រង់ ងេីយកសម្រក់ទឹកភ្នែកអោយអ្នកអង្គម្ចាស់ទតឃើញពីការឈឺចាប់មួយនេះ

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now