“ ស្រឡាញ់ស្មើជីវិត មានតម្លៃដូចជាកែវភ្នែក ”
អ្នកអង្គម្ចាស់ផ្នែកខ្នងទៅនិងជញ្ជាំងអាង ទឹកមុខយ៉ាងមាំស្ដែងចេញអមដោយកែវភ្នែកត្រជាក់ស្រឹបសម្លឹងមើលហើយគួរអោយព្រឺព្រួច ។ ទ្រង់ក្ដាប់ដៃចូលគ្នាយ៉ាងណែនត្រដាងឡើងដាក់លើមាត់អាង ហាក់មានរឿងអ្វីម្យ៉ាងកំពុងបំផុសក្នុងចិត្តរបស់ទ្រង់ អោយទ្រង់សញ្ជឹងគិតអំពីវា ទើបសភាពទាំងមូល ទ្រង់សម្ងំត្រាំទឹកក្ដៅឧណ្ណៗមិនក្រោកទៅណាយ៉ាងស្ងប់ស្ងាត់ជាទីបំផុត សូម្បីតែក្មេងល្អិតជេយ៉ុនកំពុងហែលមករកទ្រង់ក៏ទ្រង់មិនខ្ចីញញឹមដែរ ។
« ជុប៎! ជេយ៉ុនសូមទោស... » នាយល្អិតមកដល់ច្បិចចង្កាអ្នកអង្គម្ចាស់ថើបទ្រង់មួយខ្សឺតមុនពេលផ្ដេកក្បាលលើទ្រូងហាប់ណែន បាតដៃស្រឡូនទន្ទ្រាននៅលើសាច់ដុំត្រង់ពោះរបស់អ្នកអង្គម្ចាស់ ញីសក់ក្បាលរលោងដូចសរសៃសូត្រហាក់យកចិត្តយកថ្លើមបន្ថយកំហឹងទ្រង់តែអត់ទេ!
« ... » ទ្រង់នៅតែមុខមាំ មិនស្ដីដូចដើម
« ឈប់ខឹងជេយ៉ុនទៅណាអ្នកអង្គម្ចាស់...ជេយ៉ុនមិនបានស្អប់អ្នកអង្គម្ចាស់នោះទេ...ជេយ៉ុនគ្រាន់តែនិយាយលេងតែប៉ុណ្ណោះ » ប្ដូរពីការអង្គុយកើយទ្រូងហាប់ណែន ជេយ៉ុនឡើងអង្គុយបត់ភ្លៅកង្កែបលើភ្លៅរបស់អ្នកអង្គម្ចាស់វិញម្ដង នាយតូចក្ដោបព្រះភក្ត្ររបស់ទ្រង់ទាំងសងខាងអង្អែលថ្ពាល់ទ្រង់ដោយម្រាមដៃស្រឡូន សណ្ដំកំហឹងទាំងមូល
« អ្នកអង្គម្ចាស់...! »
« ... »
« ហ្ហឹក៎... »
« ប្រាប់យើងតាមត្រង់មកថាឯងលែងដូចមុនហើយរឺឯងកំពុងសន្សំចិត្តចង់រត់ចេញពីយើង? » ទ្រង់មិនឃាត់អោយគេនៅ បើគេយល់ថានៅជាមួយទ្រង់ គេគ្មានសេរីភាព ទ្រង់ក៏ព្រមដោះលែងគេចេញ ដែលឃុំគេនៅក្បែរខ្លួន ទ្រង់មានហេតុផលរបស់ទ្រង់ហើយហេតុផលតែម្យ៉ាងគត់គឺទ្រង់ចង់អោយគេចេះគិតចេះសងសឹកទៅលើរឿងឈឺចាប់ទាំងប៉ុន្មានដែលធ្លាប់កើតឡើងមកលើគេ ទ្រង់ចង់អោយគេចេះធ្វើអ្វីមួយបានទៅដោយខ្លួនឯងប៉ុណ្ណោះ មិនមែនហួងហែងផ្ដាច់ការងប់ងល់និងគេក្នុងន័យអស់នោះឡើយ
YOU ARE READING
សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )
Romansអតីតកាលជាមនុស្សមិនប្រក្រតី បច្ចុប្បន្នវិវត្តន៍ខ្លួនថ្មីព្រោះភ័ព្វព្រេងវាសនាអូសទាញអោយទៅរកអ្នកអង្គម្ចាស់បណ្ដូលចិត្ត គេសូមស្ម័គ្រខ្លួនថានឹងនៅជាមួយអ្នកអង្គម្ចាស់ហេលីរហូត គឺរស់នៅយ៉ាងពេញសិទ្ធិក្នុងនាមជា " សំណព្វចិត្តរបស់អ្នកអង្គម្ចាស់ហេលី " ។ Main charac...