« ជេគចង់បានម៉េវមកវិញ » ឃើញមុខអ្នកអង្គម្ចាស់ស្ទាក់ស្ទើរ រាងល្អិតសង្វាតចូលទៅអោបអ្នកអង្គម្ចាស់ទល់ចង្កានិងទ្រូង ងើយកជ្រឹបភ្នែកតិចៗ យ៉ាងគួរអោយអាណិតដាក់ទ្រង់ គេមិនដឹងគេមិនឃើញទេ ថាមនុស្សច្រើននាក់ណាស់សម្លឹងមកគេ
« មិនបានទេ » អ្នកអង្គម្ចាស់ដាច់ខាតហាមគេមិនអោយប៉ះទេ ទើបធ្វើមុខយ៉ាងផ្ដាច់ការគម្រាមគេអោយស្បាតចិត្ត គេក៏ទម្លាក់ទឹកមុខ បែរចេញម្ខាងដាក់ទ្រង់យ៉ាងលឿន
« អ្នកអង្គម្ចាស់ឈប់ស្រឡាញ់ជេគហើយ » ជេគ បែរមកវិញ យកម្រាមដៃចុចលើទ្រូងខាងឆ្វេងរបស់អ្នកអង្គម្ចាស់តិចៗ សម្លក់សម្លឹងផ្អៀងក ទាំងខឹងចិត្តធ្វើអោយអ្នកអង្គម្ចាស់ហួសចិត្តមិនស្ទើរឡើយ
« បើឯងមិនស្ដាប់យើងទេ ល្ងាចនេះ យើងនឹងមិននាំឯងទៅដើរលេងជាមួយយើងទេ គីម ជេយ៉ុន! » បញ្ចប់ប្រយោគ អ្នកអង្គម្ចាស់ធ្វើជានាំដំណើរចេញ បន្សល់មួយឃ្លាអោយគេធ្វើមុខឡឹងឡង់ទើបរហ័សរត់តាមទ្រង់ពីក្រោយខ្នង រួចក៏ហក់ទៅអោបកអ្នកអង្គម្ចាស់ពីក្រោយយ៉ាងលឿន ទ្រង់លួចញញឹមចុងមាត់ លើកគ្រលាក់ជង្គង់របស់គេឡើងនិងអៀវចាកចេញទៅជាមួយគ្នាព្រមទាំងសើចយ៉ាងរីករាយ
« អ្ហាយយយ!!! យើងចង់សម្លាប់វា យើងស្អប់ស្នាមញញឹមរបស់វាណាស់ » ម៉ូរ៉ាសា សម្លឹងមកពីចម្ងាយទាំងមិនសុខចិត្តព្យាយាមធ្វើល្បិចកម្ចាត់ចេញហើយ ក្មេងម្នាក់នេះនៅតែមានអ្នកអង្គម្ចាស់ចេញមកការពារបានដូចដើម ។
----
នៅពេលនេះរាត្រីឈានចូលមកដល់ហើយ មនុស្សម្នាច្រើននាក់ក៏ចូលទៅគេងតាមទម្លាប់ដូចជារាល់ដង ទាហានដែលមានកាតព្វកិច្ច នៅយាមក្លោងទ្វាររបស់អ្នកអង្គម្ចាស់ ផ្ទុយពីអ្នកអង្គម្ចាស់ដឹកដៃក្មេងប្រុសដើរលេងនៅក្នុងផ្សាររាជធានីចនលីម៉ាឌ្រីដ ។« អ្នកអង្គម្ចាស់!! មើលនោះស្អាតណាស់ » ជេគ អូសដៃអ្នកអង្គម្ចាស់ចង្អុរទៅកាន់ស្ករដែលសូនចេញជារូបផ្សេងៗដោយបុរសវ័យចំណាស់ម្នាក់ អ្នកនៅទីនេះ ឃើញវត្តមានអ្នកអង្គម្ចាស់រៀងញញើតគួរសម តែមុនពេលទ្រង់យាងមក ទ្រង់បានអោយទាហានមកប្រាប់រួចស្រេចហើយថាអោយគ្រប់គ្នាធ្វើធម្មតាទើបគ្មានអ្នកណាចូលមកលំទោននិងទ្រង់ឡើយ
YOU ARE READING
សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )
Любовные романыអតីតកាលជាមនុស្សមិនប្រក្រតី បច្ចុប្បន្នវិវត្តន៍ខ្លួនថ្មីព្រោះភ័ព្វព្រេងវាសនាអូសទាញអោយទៅរកអ្នកអង្គម្ចាស់បណ្ដូលចិត្ត គេសូមស្ម័គ្រខ្លួនថានឹងនៅជាមួយអ្នកអង្គម្ចាស់ហេលីរហូត គឺរស់នៅយ៉ាងពេញសិទ្ធិក្នុងនាមជា " សំណព្វចិត្តរបស់អ្នកអង្គម្ចាស់ហេលី " ។ Main charac...