« អ្នកអង្គម្ចាស់... » សម្លេងតូចក្រូចឆ្មារបន្លឺឡើងយ៉ាងភិតភ័យ ជេយ៉ុនតក់ស្លុតពន់ពេកពេលអ្នកអង្គម្ចាស់អោនមកឈ្មុសឈ្មុលប្រឡោះកឆ្វេងស្ដាំរបស់គេយ៉ាងរោលរាល បាតដៃគគ្រើមទ្រង់ស៊កចូលតាមជាយស្បៃបង្អូសអង្អែលគល់ភ្លៅស្រឡូនខ្ចីថើរៗ ស្របពេលភក្រ្តាសង្ហាសម្ដៅរកប្រឡោះកស្រង់យកក្លិនក្រអូបចូលសួត គេខ្ជឹបបបូរមាត់ព្រោះទ្រាំទ្រសឹងមិនបាន លើកដៃខ្ញាំសម្លៀកបំពាក់ទ្រង់យ៉ាងណែន
« កុំខ្លាចអី » អ្នកអង្គម្ចាស់ថើបថ្ងាសរបស់គេមួយខ្សឺតជាការលួងលោម មើលមុខរបស់គេចុះ ភ័យឡើងស្លេកស្លាំងដូចមាន់ស្ងោរអញ្ចឹង
« ជេយ៉ុន...គ្រាន់តែ... » ជេយ៉ុន ប្រឹងរំកិលខ្លួនចង់គេចចេញពីក្រោមទ្រូងរបស់ទ្រង់តែអ្នកអង្គម្ចាស់ចិត្តក្ដៅនិងរហ័សលឿនបំផុត អូសកជើងរបស់គេចុះមកក្រោមទ្រូងទ្រង់សារជាថ្មីអោយទាល់តែបាន
« រឺឯងមិនចង់បានបទពិសោធន៍ទេ? » អ្នកអង្គម្ចាស់អង្អែលបបូរមាត់តូចច្រមិចដូចជាទារកតូចដោយក្ដីប្រាថ្នា សម្លឹងយូរៗ ទ្រង់ស្ទើរហាមចិត្តខ្លួនឯងមិនបាន តែបើគេមិនឯកភាព ទ្រង់ក៏មិនប៉ះពាល់រាងកាយរបស់គេដូចគ្នា តែពេលនេះទប់ចិត្តឥតបានឡើយ
« អ្នកអង្គម្ចាស់ត្រូវថ្នមជេយ៉ុនណា៎ព្រះពរ » ជេយ៉ុន ក្ដោបភក្រ្តរបស់អ្នកអង្គម្ចាស់ ហើបខ្នងឡើងទៅថើបថ្ពាល់ទ្រង់មួយខ្សឺត និយាយបញ្ចេញសម្លេងយ៉ាងគ្រលួចធ្វើអោយទ្រង់ញញឹមយ៉ាងពេញចិត្តមុនពេលលូកព្រះហស្តចូលក្រោមចង្កេះតូចរបស់គេ លើកឡើងលើបន្តិចរួចរហ័សកោងខ្នងដើម្បីអោនទៅឃុំគ្រងបបូរមាត់តូចច្រមិចមួយនេះ ។
ផ្អែមខ្លាំងណាស់ ផ្អែមខ្លាំងពេកឡើងធ្វើអោយទ្រង់ដកចិត្តមិនរួចឡើយ បបូរមាត់អ្នកទាំងទ្វេផ្សាភ្ជាប់គ្នាស្ទើរក្លាយជាអង្គតែមួយ អ្នកអង្គម្ចាស់គ្រប់គ្រងបបូរមាត់គេដោយទន់ភ្លន់និងថ្នាក់ថ្នមរហូតដល់គេទន់ខ្លួនល្វក់តបតស្នាមថើបវិញដោយឥតខ្មាស ។ ជេយ៉ុនលើកដៃស្រាក់កអ្នកអង្គម្ចាស់កម្រើកបបូរមាត់មិនលែងរហូតដល់វាចំហបន្តិច អ្នកអង្គម្ចាស់រហ័សនាំយកអណ្ដាតទៅគ្រវាសពេញក្រអូមមាត់របស់គេ ពពាក់ពពូនផ្តោះផ្ដងទៅវិញទៅមក ស្របនឹងបាតដៃក្ដៅគគុកលួចស្រាយខ្សែចំណងសម្លៀកបំពាក់របស់គេចេញរហូតដល់វារបូតសម្រេច ទ្រង់នាំរាងកាយគេផ្ដេកទៅលើក្រឡាបន្ទំវិញម្ដង ។
YOU ARE READING
សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )
Romanceអតីតកាលជាមនុស្សមិនប្រក្រតី បច្ចុប្បន្នវិវត្តន៍ខ្លួនថ្មីព្រោះភ័ព្វព្រេងវាសនាអូសទាញអោយទៅរកអ្នកអង្គម្ចាស់បណ្ដូលចិត្ត គេសូមស្ម័គ្រខ្លួនថានឹងនៅជាមួយអ្នកអង្គម្ចាស់ហេលីរហូត គឺរស់នៅយ៉ាងពេញសិទ្ធិក្នុងនាមជា " សំណព្វចិត្តរបស់អ្នកអង្គម្ចាស់ហេលី " ។ Main charac...