EP7 : ចេញទៅជេគ!!

616 100 26
                                    

ព្រឹកថ្មី

ពន្លឺព្រះអាទិត្យផ្លាតចូលមក ដាស់រាងតូចអោយក្រោកពីដំណេក ក្រោករួចពេលណាក៏ចាប់អារម្មណ៍ថាខ្លួនគេកំពុងគេងកេីយទ្រូងអ្នកអង្គម្ចាស់លង់លក់យ៉ាងស្រួលស្ទើរពេញមួយយប់ទៅហើយ ។

ខណៈនោះក៏ប្រឹងរេីឡេីង តែអ្នកអង្គម្ចាស់បញ្ញាវ័យរហ័សរហួនចាប់ផ្ដួលរាងតូចដេកក្រោមទ្រូងគេវិញម្ដង

« ចង់ទៅណា? »

« ទៅរកថេយ៍ៗ » ជេគ លេីកដៃច្រានទ្រូងអ្នកអង្គម្ចាស់ចេញ ខណៈនោះកែវភ្នែកគេរេសម្លឹងមេីលជុំវិញខ្លួនទាំងងឿងឆ្ងល់ មុនពេលក្រោកឈរដេីរចេញតែដេីរមិនទាន់ចេញផុតផង ទ្វារក្រាស់ឈេីរបេីកបង្ហាញវត្តមានទាហានមាឌធំចូលមកត្រហេបត្រហប

" ក្រាកកកក!!!! "
« សូមក្រាបថ្វាយបង្គំអ្នកអង្គម្ចាស់!!! នៅរាជវាំងមានអាសន្នធំហើយក្រាបទូល!!! » ទាហានចូលមកលុតជង្គង់ជម្រាបយ៉ាងត្រឹមត្រូវតាមមេីលទឹកមុខក៏ដឹងថាអាសន្នធំប៉ុណ្ណា។

ហេលីយល់ការ ទាហានប្រញាប់នាំខ្លួនចេញ ទើបទ្រង់ស្ទុះស្ទាក្រោកពីលេីក្រឡាបន្ទុំរៀបចំខ្លួនទាំងប្រញាប់ប្រញាល់ ។

« ជេគទៅដែរបានទេ? » ជេគ សង្វាតរត់ទៅចាប់ដេីមដៃរបស់អ្នកអង្គម្ចាស់ពេបមាត់ពេបកដោយការចង់ដឹងធ្វើអោយអ្នកអង្គម្ចាស់រារែកក្នុងចិត្តបន្តិច ព្រោះធម្មតាអាសន្នបែបនេះ មិនសាកសមសម្រាប់ជេគនោះឡើយ

« មិនថាមានរឿងអីកេីតឡើងក៏ដោយ ត្រូវទុកចិត្តយើង ស្ដាប់បានដែរទេជេគ? » ហេលីអង្អែលក្បាលក្មេងប្រុសត្រឹមទ្រូងថ្នមៗ ក្រសែភ្នែកកក់ក្ដៅធ្វើអោយអាល្អិតស្ដាប់មិនសូវជាយល់ក៏ងក់ក្បាលតិចៗ មុនពេលអ្នកអង្គម្ចាស់នាំផ្លូវគេទៅរាជវាំង

" ឆ្វាច់!!!! "
« អោយខ្លាំងជាងនេះ!!!!! » សម្លេងសង្កត់ស្រែកបញ្ជាទៅកាន់នាយទាហានដែលកំពុងកាន់ផ្ដៅវាត់លេីផែនខ្នងក្មេងប្រុសវ័យជំទង់ឈរអោបសរសេរជាមួយសភាពអាក្រាតកាយខាងលេី គ្រប់គ្នាឈរចោមរោមមេីល អ្នកខ្លះលួចអាណិត អ្នកខ្លះមិនហ៊ានក្អក បានត្រឹមតែឈ្ងោកមុខចុះប៉ុណ្ណោះ ដឹងស្គាល់ច្បាស់ណាស់ថានាងជាស្នំរបស់អ្នកអង្គម្ចាស់ហេខេយ៍

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now