" កុំទៅណាចោលយើងអី "
" ជេយ៉ុន! លឺសម្លេងរបស់យើងទេ? "
" ឯងនៅណាទៅ គីម ជេយ៉ុន? "" អ្ហឹក៎... " ដំណក់ទឹកភ្នែកស្រក់រមៀលកាត់ថ្ពាល់ក្រពុំតាមដោយម្ចាស់កាយតូចច្រឡឹងសម្ងំស្ងៀមនៅក្នុងបន្ទប់ងងឹតសូន្យឆឹងមួយ គ្មានសូម្បីតែពន្លឺជ្រៀតចូលមកបាន ។ រាងកាយដ៏សែនស្រស់ស្អាត បែរជាត្រូវចងច្រវ៉ាក់និងដៃជើងយ៉ាងគ្មានមេត្តា ឯណាទៅភាពថ្នាក់ថ្នមដែលគេធ្លាប់មានពីមុនមកនោះ? ហេតុអីនៅពេលបើកភ្នែកឡើងមក គេបែរជាត្រូវស្ថិតនៅក្នុងសភាពដូចជាអ្នកទោសបែបនេះទៅវិញ?
" អ្នកអង្គម្ចាស់...អ្ហឹក៎ៗ ជេយ៉ុនឈឺណាស់... " បបូរមាត់មិនអាចសូម្បីតែស្រែករកជំនួយ បើពេលនេះបេះដូងជួយស្រែកជំនួសបាត់ទៅហើយ? ជេយ៉ុនសន្សឹមក្រោកអង្គុយត្របោមក្បាលជង្គង់ នាយតូចជ្រប់មុខចុះបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ។ ភាពងងឹតដែលស្មានពុំបានថាគ្មានលំហបានជ្រាបចូលមកដណ្ដប់ចិត្តគេទាំងមូលអោយភ័យខ្លាច គេមិនចង់ស្លាប់នៅពេលនេះនោះឡើយ...។" ឯង?! ឯងក្រោកហើយអ្ហេស៎? " ពន្លឺភ្លឺល្ហុងៗបំភ្លឺមកក្បែរនិងផ្ទៃមុខ ស្របនិងសម្លេងបន្លឺមកដំណាលគ្នាតាមក្រោយ ។ ជេយ៉ុនសន្សឹមផ្ងើយមុខឡើង ជាហេតុធ្វើអោយក្រសែភ្នែកអ្នកទាំងទ្វេប្រសព្វគ្នាអស់រយៈពេលជាយូរ ។ ទ្រង់សង្កេតមុខគេមិនព្រិច ដោយឡែកគេបែរជាគេចមុខទ្រង់ព្រមទាំងបន្លឺសម្លេងយំឥតឈប់ឈរទៅវិញ ។
" អ្ហឹក៎..ៗ! ជេយ៉ុនចង់ទៅរកអ្នកអង្គម្ចាស់វិញ " សម្ដីមួយឃ្លា ស្រាប់តែទាញទឹកមុខទ្រង់អោយទម្លាក់ចុះប្រែជាស្មើមួយរំពេច ។ ហេតុអីក្មេងម្នាក់នេះបែរជាមានភាពក្លាហានស្រែកទាមទារអោយទ្រង់នាំគេទៅរកសត្រូវស្លាប់រស់ដោយមិនខ្លាចស្លាប់នៅពេលនេះទៅវិញ? គេក្រោកឡើង គួរតែដឹងគុណទ្រង់ដែលជួយជីវិតគេទាន់ពេលវេលា ទ្រង់ថែមទាំងបញ្ជាអោយរាជពេទ្យចាក់ម្ជុលបន្សាបថ្នាំពិសអោយគេទៀតផង ដែលចងច្រវ៉ាក់គេទៅនេះ ក៏ព្រោះតែខ្លាចគេរត់ចេញតែប៉ុណ្ណោះ មើលចុះ ក្រោកភ្លាមក៏ស្រែករកអ្នកអង្គម្ចាស់តែម្ដងហើយ ។
" ស្មានមិនខុស កូនរបស់គីមសុទ្ធតែឈ្លក់វង្វេងជាមួយនិងពួកវាទាំងអស់ " ទ្រង់តបសម្ដី សើចក្នុងដើមកយ៉ាងរហ៊ឹស ទើបនាយតូចរំកិលខ្លួនចេញសម្លឹងមុខទ្រង់ទាំងភ័យខ្លាច ខណៈនោះចូហាវញញឹមចុងៗមាត់ ។ ព្រោះមិនចង់អូសបន្លាយពេលវេលាអោយយូរ ទើបទ្រង់រហ័សចូលទៅដោះច្រវ៉ាក់ចេញពីដៃនិងជើងរបស់គេយ៉ាងលឿន ។
" ចូលមក! " សម្ដីមួយឃ្លាបន្លឺហើយកាលណា៎ ក្រោយមកក៏មានរាងតូចច្រឡឹងម្នាក់ដើរចូលមកតាមក្រោយអមដោយវ័យចំណាស់មួយរូបទំនងជារាជពេទ្យប្រចាំនគរនេះ ។ នាយតូចក្រាបខ្នងសម្លឹងពួកគេដោយភាពភ័យខ្លាច មុនពេលកម្លាំងដែលសល់ទាំងប៉ុន្មានច្រានអោយមានទំនាញទាញទៅអង្គុយនៅកន្លៀតជញ្ជាំងត្បោមក្បាលជង្គង់ឡើងមក ជ្រប់មុខ ញាក់ខ្លួនដូចជាកូនសត្វឥតសម្បុកដែលត្រូវដំណក់ទឹកជ្រោមខ្លួន ។
" ឯងចូលទៅដោះខ្សែជើង ដោះស្នៀតសក់ចេញពីខ្លួនរបស់គេ " ព្រះរាជបុត្រក្រោកឡើងពេញកម្ពស់ យាងមកឈរទល់មុខនាយតូច Harua ដែលកំពុងធ្វើមុខភ្លឹះៗដាក់ទ្រង់ហាក់មិនដាច់ចិត្តនិងតាមបញ្ជា
" រួចលោកចាំចាក់ថ្នាំបំបាត់ការចងចាំរបស់គេតាមក្រោយ! " រាជបុត្រស្រដីទៅកាន់រាជពេទ្យម្ដង ទើបលោកទទួលរាជបញ្ជាដោយការអោនគំនាប
" ទុកគេនៅត្រង់នេះហើយ បើមានអ្នកណាម្នាក់ ហ៊ានមកយកគេចេញពីទីនេះទៅ កុំអោយយើងដឹងអោយសោះ " បញ្ចប់ប្រយោគកាលណា ទើបទ្រង់ត្រាលនាំរាងកាយយាងចេញផុតទៅ ។ នាពេលនេះ នៅសល់តែនាយល្អិត Harua និង រាជពេទ្យ ដែលចាំប្រតិបត្តិតួនាទីតាមក្រោយតែប៉ុណ្ណោះ ។
" ចេញទៅ! អ្ហឹក៎..ៗ! ជេយ៉ុនប្រាប់អោយចេញទៅ ជេយ៉ុនមិនចង់ចាក់ថ្នាំទេ...អ្ហឹក៎ៗ "
" ... " នាយតូចជេយ៉ុន អង្វរកដោយការស្រែកដេញនៅពេលនាយតូច Harua ចូលមកលុតជង្គង់ចុះក្បែរខ្លួនរបស់គេ ថែមទាំងព្យាយាមដោះខ្សែជើងចេញដោយការក្រែងចិត្តគួបផ្សំនិងការអួលដើមក ។ នៅពេលដែលខ្សែជើងទទួលដល់ដៃហើយ Harua ម្នាក់នេះបែរជាមកប្រណាំងទឹកភ្នែកនិងនាយល្អិតជេយ៉ុនទៅវិញ តែត្រូវធ្វើដូចម្ដេចទៅ បើគេជាអ្នកដែលស្ដាប់តាមបញ្ជារាជបុត្រដែរនោះ?
" អោយខ្ញុំសុំទោសអ្នកប្រុសតូច "
" អ្ហឹក៎...ៗ បងប្រុសមិនអាណិតជេយ៉ុនទេមែនទេ? ជេយ៉ុនមិនចង់ចាក់ថ្នាំទេ ជេយ៉ុនខ្លាចឈឺខ្លាំងណាស់...ជេយ៉ុនចង់ទៅរកអ្នកអង្គម្ចាស់វិញ...អ្ហឹក៎ៗ " នាយតូចជេយ៉ុនអង្រួនដើមដៃ Harua ដោយការអង្វរក សឹមទល់ថ្ងាសនិងដើមដៃម្ខាងនោះ ព្រលែងដំណក់ទឹកភ្នែកចុះបន្តទៀត ។
គ្រប់គ្នាមិនអាចអាណិតគេបាននោះទេ តទៅថ្ងៃមុខ មានតែគេប៉ុណ្ណោះជាអ្នកកំណត់វាសនាលើជីវិតទាំងមូលរបស់ប្រជាជាតិទីនេះ ។ ពួកមនុស្សហុងចូវផាកកំពុងតែមានគំនិតលោភលន់ ចង់ប្រើជេយ៉ុនជាឈ្នាន់ដើម្បីសងសឹកអោយពួកគេ ព្រោះជេយ៉ុនតែម្នាក់នេះហើយដែលអាចធ្វើអោយអ្នកអង្គម្ចាស់ហេលី អធិរាជសង្គ្រាម ស្លាប់បាន...
-
Spoiler next part :
" ជេយ៉ុន "
" ខ្ញុំគឺជេណូ មិនមែនជេយ៉ុននោះទេ លោកអាចលែងដៃខ្ញុំបានហើយរឺនៅ? "
" កុំមកបញ្ឆោតយើង ឯងគឺ គីម ជេយ៉ុន! ហេតុអីក៏គិតថាយើងចំណាំឯងមិនបាន? "
" ជេណូ ហុងចូវផាក មិនមែន គីម ជេយ៉ុន បើលោកនៅតែបន្តហៅខ្ញុំថា គីម ជេយ៉ុន ទៀត ខ្ញុំនឹងអោយទាហានអូសលោកចេញនិងមិនអោយលោកជួញទំនិញទឹកអប់របស់ខ្ញុំហើយ "
វគ្គអ្នកអង្គម្ចាស់ទ្រាំអត់បាន បន្លំខ្លួនទៅជួបអូនជេយ៉ុនដល់នគរហុងចូវផាក មុនសង្គ្រាម😁
YOU ARE READING
សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )
Roman d'amourអតីតកាលជាមនុស្សមិនប្រក្រតី បច្ចុប្បន្នវិវត្តន៍ខ្លួនថ្មីព្រោះភ័ព្វព្រេងវាសនាអូសទាញអោយទៅរកអ្នកអង្គម្ចាស់បណ្ដូលចិត្ត គេសូមស្ម័គ្រខ្លួនថានឹងនៅជាមួយអ្នកអង្គម្ចាស់ហេលីរហូត គឺរស់នៅយ៉ាងពេញសិទ្ធិក្នុងនាមជា " សំណព្វចិត្តរបស់អ្នកអង្គម្ចាស់ហេលី " ។ Main charac...