ថ្ងៃថ្មីបានឈានមកដល់
ដំណាក់តន្រ្តីដែលសម្បូរទៅដោយឧបករណ៍ភ្លេងជាច្រើនប្រភេទបានតម្កល់ទុក ដែលរបស់របរទាំងនេះសុទ្ធតែជារបស់របរមានតម្លៃទាំងអស់ ខ្លះសល់មកតាំងពីសម័យបុរាណរឺសម័យដូនតា ឯខ្លះទៀតទើបតែបង្កើតថ្មីៗតែប៉ុណ្ណោះ ។
“ ជេយ៉ុន! ” ក្មេងនេះដៃលឿន ជើងរហ័ស អ្នកអង្គម្ចាស់ឃាត់ស្ទើរមិនទាន់ ភ្លេចខ្លួនតែមួយភ្លេត គេរពឹសដៃអោយទាល់តែបាន
“ នៅអោយស្ងៀម កុំបង្ករឿង បើមិនអញ្ចឹង យើងបោះឯងចេញក្រៅហើយ ” អ្នកអង្គម្ចាស់ទប់ចង្កេះរបស់គេដោយព្រះហស្តម្ខាងមុនពេលនាំគេទៅមើលឧបករណ៍ភ្លេងប៉ិនដែលគេត្រៀមសម្ដែងស្អែកនេះ ស្របពេលគេជ្រួញចិញ្ចើមធ្វើមុខឆ្ងល់ដូចមិនដែលឃើញនិងមិនដែលជួប
“ មិនបាច់ចម្លែកចិត្តទេ ” អ្នកអង្គម្ចាស់អង្អែលសក់ក្បាលគេថ្នមៗ ដឹងថាគេមិនស្គាល់ទើបព្យាយាមប្រាប់ខណៈនោះក៏ក្រសោបខ្នងដៃរបស់គេប៉ះទៅលើឧបករណ៍ភ្លេង គេក៏ចាប់ផ្ដើមព្រឺសម្បុរមួយរំពេចដូចមានអ្វីចូលមកសណ្ឋិតខ្លួន ( មិនមែនខ្មោចទេ )
“ អ្នកអង្គម្ចាស់! ” ជេយ៉ុន រហ័សដកដៃចេញមកវិញ នាយតូចងើយកសម្លឹងមុខរបស់អ្នកអង្គម្ចាស់ស្របពេលទ្រង់ញញឹមចុងមាត់មុនពេលទ្រង់ទាញថ្ងាសរបស់គេមកខិតខាងក្រោយនិងទម្លាក់បបូរមាត់ថើបសក់រលីបរលោងរបស់គេ
“ យើងនៅតែមានមោទនភាពចំពោះក្មេងឯងជានិច្ច មិនចាំបាច់ព្រួយបារម្ភទេ ស្អែកនេះយើងនឹងធ្វើអោយឯងក្លាយជាមនុស្សអស្ចារ្យជាងគេបំផុត ” អ្នកអង្គម្ចាស់មានបន្ទូលបែបណាគឺបែបនោះ ទ្រង់នៅតែរក្សាស្នាមញញឹមដូចមានល្បិចណាស់ មិនអាចបញ្ចៀសសេចក្តីឆ្ងល់របស់ក្មេងល្អិតបានឡើយ
“ តែជេគ- ”
“ នាងមកដល់ហើយក្រាបទូល ” ទាហានជំនិតបោះជំហានចូលមកផ្ដល់សម្ដីជាដំណឹងមុន ក្រសែភ្នែកអ្នកទាំងទ្វេតម្រង់ទៅព្រមគ្នា អ្នកអង្គម្ចាស់នៅតែរក្សាស្នាមញញឹមចុងមាត់ ជេគបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលជាទីបំផុត ពេលឃើញមនុស្សស្រីវ័យប្រហែលសាមក្រាស់ដើរចូលមកឈ្ងោកមុខចុះទំនងជាភ័យខ្លាច ញ័រតាំងពីក្បាលដល់ជើង
YOU ARE READING
សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )
Romantizmអតីតកាលជាមនុស្សមិនប្រក្រតី បច្ចុប្បន្នវិវត្តន៍ខ្លួនថ្មីព្រោះភ័ព្វព្រេងវាសនាអូសទាញអោយទៅរកអ្នកអង្គម្ចាស់បណ្ដូលចិត្ត គេសូមស្ម័គ្រខ្លួនថានឹងនៅជាមួយអ្នកអង្គម្ចាស់ហេលីរហូត គឺរស់នៅយ៉ាងពេញសិទ្ធិក្នុងនាមជា " សំណព្វចិត្តរបស់អ្នកអង្គម្ចាស់ហេលី " ។ Main charac...